ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋសភាប្រជុំពិ​ភាក្សា អនុម័តសេ​ចក្តីព្រាងច្បាប់សំខាន់ៗ ស្តីពីសំណង់ ​ពាណិជ្ជកម្ម និងរ​បបស​ន្តិ​សុខសង្គម

រដ្ឋសភាប្រជុំពិ​ភាក្សា អនុម័តសេ​ចក្តីព្រាងច្បាប់សំខាន់ៗ ស្តីពីសំណង់ ​ពាណិជ្ជកម្ម និងរ​បបស​ន្តិ​សុខសង្គម

រាជធានីភ្នំពេញ​៖នៅព្រឹកថ្ងៃចន្ទ ទី៧ ខែតុលាឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានបន្តដឹកនាំស​ម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤មាន សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិក។សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។និង សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ដែលបានតាក់តែងឡើង នៅបរិបទដែលវិស័យសំណង់កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់សំណង មាន២២ជំពូក និង១១១ មាត្រា មានសារប្រយោជន៍ ក្នុងការពង្រឹង​ការ​គ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធនិងការប្រតិបត្តិការទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិ​ភាព និងសណ្តាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសា​ធារណជន។ ចូលរួមពង្រឹងការ​គ្រប់គ្រងនគររូបនីយកម្មដោ​យអភិវឌ្ឍន៍ទីក្រុងឲ្យមាន​សោភ​ណ​ភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើក​កម្ពស់សុខុមា​លភាព​សា​ធារណៈ ជាដើម។

សេចក្តីព្រាង​ច្បាប់ស្តីពី ពាណិជ្ជកម្មតា​មប្រព័ន្ធអេឡិចត្រូនិក មាន១២ជំពូក និង៦៧មាត្រា។ ជាសេចក្តី​ព្រាងច្បាប់ ដែលនឹងផ្តល់វិធានជាមូលដ្ឋាន​ដ៏​សំខាន់ក្នុងការជំរុញ​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិកក្នុងក្រៅប្រទេសប្រកបដោយទំនុកចិត្ត ។សេចក្តីព្រាងនេះ នឹងចូលរួម​ចំណែកយ៉ាងស​កម្មក្នុងកា​រអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា​ក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិ​យុត្តនា​នា ដែលគំាទ្រដល់សកម្មនិងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល ចំាបាច់ត្រូ​វរៀបចំធ្វើ​បច្ចុប្ប​ន្នភាព ដើម្បីអាចបង្កើត​សេដ្ឋកិច្ចឌីជីថលរឹងមាំមួយព្រមទំាង​ត្រៀមទទួលយកនូវ​ការឈាន​មកដ​ល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់មាន១​១ជំពូក និង៥១មាត្រា។ជាសេចក្តីព្រាង​ច្បាប់​ដែ​លមានសារៈសំខាន់ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិត​របស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិនិងផលប្រយោជន៍ អ្នកប្រើប្រាស់ គំាទ្រទី​ផ្សារ​ឲ្យ​មានការប្រកួតប្រជែងទំាងតម្លៃគុណភាពទំនិញនិងសេវា

សេចក្តីព្រាង​ច្បាប់ស្តីពី របបសន្តិសុខសង្គម មាន១១ជំពូក ចែកចេញជា១០៧មាត្រា។ជាសេចក្តី​ព្រាងច្បា​ប់ដែលមានវិសាលភាពទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់​ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ

សេចក្តីព្រាងច្បាប់របបសន្តិសុខសង្គមនេះ មានគោលបំ​ណងបង្កើតឲ្យមានរបបសន្តិសុខសង្គមមួយ តាមគោលការណ៍​សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទំាសុខភាព ផ្នែក​ហានិ​ភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គល​ដែល​ស្ថិតនៅក្រោមច្បាប់ស្តីពីការងារ គិតរួមទំាងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នក​បម្រើតា​មផ្ទះ ព្រមទំាងបុគ្គលស័្វយនិយោជន៍៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved