ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

ចាប់ខ្លួនជនជា​តិចិនចំនួន៤នាក់ ដាក់ពន្ធនាគារ ពាក់ពន្ឋ័ករណីគ្រឿង​ញៀន ​ជិត៤០គីឡូក្រាម

ចាប់ខ្លួនជនជា​តិចិនចំនួន៤នាក់ ដាក់ពន្ធនាគារ ពាក់ពន្ឋ័ករណីគ្រឿង​ញៀន ​ជិត៤០គីឡូក្រាម

រាជធានី​ភ្នំពេញ៖លោក សាយ សារុន ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន៤នាក់ ដាក់ព​ន្ធនាគារបណ្តោះអាសន្ន ពាក់ពន្ឋ័​ករណីជួញដូរគ្រឿងញៀនជិត៤០គីឡូក្រា​ម។នេះបើ​យោងតាម លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ បានប្រាប់​អ្នកសារ​ព័ត៌មានតាមបណ្តាញសង្គម Telegram នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ។

ប្រភពដដែបន្តថា​ ជនសង្ស័យទាំង៤រួមមាន​៖

ទី១.ឈ្មោះ YUN LiANFU ភេទប្រុស អាយ៥១ឆ្នាំ។

ទី២.ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ៤៨ឆ្នាំ។

ទី៣.ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ៤៣ឆ្នាំនិង។

ទី៤.ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួន​កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនៅទីតាំងផ្សេងគ្នា ប៉ុន្តែក្នុងនោះមានជនជាតិចិនម្នាក់ ដែល​សមត្ថកិច្ចបានធ្វើការចា​ប់ខ្លួន នៅក្នុងបន្ទប់ខុនដូមួយកន្លែង ដែលមា​នគ្រឿងញៀន​ប្រមាណ៣​៩គីឡូ​ក្រាម

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បាន​ឲ្យដឹងថា ករណី​បង្ក្រាបនេះ ស្ថិតនៅចំណុចខុនដូមួយកន្លែងជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយ​ដំបូងកម្លាំងយើងបានប្រើប្រាស់វិធានញុះញង់ ឃាត់ខ្លួន​ជនសង្ស័យចំនួន​៣នាក់នៅទីកន្លែងផ្សែងគ្នា ដែលពួកគេបាន និងកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ចែក​ចាយ និងជួញដូរគ្រឿងញៀន។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ​៣នាក់នោះហើយ ពួកគេបានសារភាព និងចង្អុលបង្ហាញថា ប្រភេទ​ថ្នាំញៀនដែលនាំយកមកលក់ និងចែកចាយនេះ គឺបានមកពីម្នាក់ឈ្មោះ YUN LIANFU ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅខុនដូមួយកន្លែង។

នៅពេលបា​នចម្លើយសារភាពនោះ សមត្ថកិច្ចបានឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនជ​នសង្ស័យម្នាក់​នេះ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀនចំនួន៣៩កញ្ចប់ធំ មានទម្ងន់​ស្មើ៣៩គីឡូក្រាម​

បន្ទាប់ពី​ចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូក្រាម ជននេះ​បានសារភាព​ភ្លាមៗថា ជារ​បស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើបានគេចខ្លួនបាត់ស្រមោល

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved