ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

មហាជនកំពុងរងចាំមើល លោក អាង ណារឹទ្ធ   ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ ចាត់ការចំពោះបុគ្គល ដែលមានលុយនិង អំណាច រំលោភយកដីចំណីផ្លូវរបស់រដ្ឋ ធ្វើកម្មសិទ្ធិ របស់ខ្លួនឯង ដែរឬទេ ??????

មហាជនកំពុងរងចាំមើល លោក អាង ណារឹទ្ធ   ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ ចាត់ការចំពោះបុគ្គល ដែលមានលុយនិង អំណាច រំលោភយកដីចំណីផ្លូវរបស់រដ្ឋ ធ្វើកម្មសិទ្ធិ របស់ខ្លួនឯង ដែរឬទេ ??????

មហាជនកំពុងរងចាំមើល លោក អាង ណារឹទ្ធ   ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ ចាត់ការចំពោះបុគ្គល ដែលមានលុយនិង អំណាច រំលោភយកដីចំណីផ្លូវរបស់រដ្ឋ ធ្វើកម្មសិទ្ធិ របស់ខ្លួនឯង ដែរឬទេ ??????

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ ពុធ ១១កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០១៩
ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ :

មហាជនកំពុងតាមដានបញ្ហាបុគ្គលរំលោភយកដីរដ្ឋផ្លូវលំមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលឋិតនៅភូមិក្បាលស្ពានមួយ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ថាលោកប្រធានមន្ទីរខាងសូរិយាដីខេត្តបន្ទាយមានជ័យថ្មី មានវិធានការ យ៉ាង ណា ទៅលើ,លោក អ៊ុយ ឆាយ ,រំលោភយកដីគម្រោងផ្លូវលំក្នុងភូមិ របស់ រដ្ឋបាលក្រុងប៉ោយប៉ែត សាងសង់សណ្ឋាគារ របស់ខ្លួនយ៉ាងរំភើយ ..?ហើយ ដីគម្រោងផ្លូវលំក្នុងភូមិរបស់រដ្ឋបាលក្រុងប៉ោយប៉ែតត្រូវបានបុគ្គលមានលុយ និងឥទ្ធិពលម្នាក់ប្រចាំក្រុងប៉ោយប៉ែតធ្វើតាមអំពើចិត្តឥតក្រែងច្បាប់ រំលោភសាងសង់សំណង់រឹងមាំយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឱ្យខានតែបាន ។

ប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងមូលដ្ឋានបានឱ្យដឹងថា ៖ ម្ចាស់សំណង់រឹងមាំដែលកំពុងសាងសង់លើដីនៃគម្រោងផ្លូវលំក្នុងភូមិរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ត្រូវបានគេស្គាល់ថាជា របស់ លោក អ៊ុយ ឆាយ អ្នកមានលុយមានឥទ្ធិពលម្នាក់ ក្នុងក្រុងប៉ោយប៉ែតដែលកំពុងសាងសង់សំណង់រឹងមាំលើដីផ្លូវសាធារណៈ ដោយគ្មានរំខានដល់ស្ថាប័នជំនាញពាក់ព័ន្ធក្នុងក្រុងនិងខេត្តនោះទេ។

កាលពីថ្ងៃ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅប្រជាពលរដ្ឋដែលរស់នៅខាងក្រោយ គ្លីនិក នគររាជ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យ កាសែតសម្លេងជាយដែន និងគេហទំព័រ “ គេហទំព័រ សម្លេងជាយដែន” ដឹងថា៖ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែឃើញសកម្មភាពរបស់បុគ្គលដ៏មានឥទ្ធិពលប្រចាំក្រុងប៉ោយប៉ែតម្នាក់ឈ្មោះ អ៊ុយ ឆាយ បានត្រូវរ៉ូវលួចលាក់ឃុបឃិតជាមួយ……… និងមន្ត្រីជំនាញ…….. ,ទិញ-លក់ដីគម្រោងផ្លូវរដ្ឋដើម្បីសាងសង់សំណង់រឹងមាំធ្វើជាអគារច្រើនជាន់សម្រាប់ជួល និងធ្វើអាជីវកម្មផ្សេងៗបណ្តាលឱ្យពួកគាត់បាត់បង់ផ្លូវធ្វើដំណើរចេញ-ចូលព្រោះថា ផ្លូវលំនេះប្រជាពលរដ្ឌដែលរស់នៅក្នុងទឹកដីក្រុងប៉ោយប៉ែត អ្នកណាៗ ក៏ដឹងថាជាដីផ្លូវលំរបស់រដ្ឌដែរ។

លោក ចូវ សុភឿក ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងប៉ោយប៉ែត បានអះអាងថា ៖ សំណង់សណ្ឋាគាររបស់ លោក អ៊ុយ ឆាយ ដែលកំពុងសាងសង់នៅក្រោយពេទ្យ “គ្លីនិក នគររាជ” នោះគឺមានច្បាប់សាងសង់ត្រឹមត្រូវ តែចំពោះថាសាងសង់លើដីផ្លូវអីនោះ គួរតែសួរទៅខាងអាជ្ញាធរ ហើយបើអាជ្ញាធរធ្វើការបង្ក្រាបគឺខាងជំនាញនឹងចូលរួមដែរ។

ទាក់ទិននឹងសំណង់សណ្ឋាគារ សាងសង់លើដី ផ្លូវរដ្ឋនេះ កាសែត សម្លេងជាយដែន និង “ គេហទំព័រ សម្លេងជាយដែន ” មិនអាចទាក់ទងសុំការ បំភ្លឺពី លោក អ៊ុយ ឆាយ បានទេ ដោយសារគ្មានលេខទូរស័ព្ទទាក់ទងបានទេ នៅរសៀលថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៩នេះ ។ហើយទាក់ទងនឹងបញ្ហានេះដែរ ភ្នាក់ងារ ឆ្លើយឆ្លង,កាសែត សម្លេងជាយដែន  និងគេហទំព័រសម្លេងជាយដែននិងបន្តធ្វើការស៉ើបអង្កេតព័ត៌មានដ៏ក្ដៅគគុកនេះបន្តទៀត។បើទោះបីជាយ៉ាងនេះក្តី មជ្ឈដ្ឋាននានាបានរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេក៏លោក អ៊ុយ ឆាយ មិនអាចទិញដីផ្លូវនិងបើកការដ្ឋានសំណង់រឹងមាំនៅកណ្តាលក្រុងប៉ោយប៉ែតយ៉ាងនេះបានដែរ។

ពាក់ពន្ធ័នឹងដីចំណីផ្លូវរបស់   លោក ជាតិ ហួន ម្ចាស់គ្លីនិកនគររាជ  វិញ លោកបាន    ជម្រាបប្រាប់សារព័ត៌មានថា ចំពោះបញ្ហាដីចំណី  ផ្លូវខាងលោកវិញ លោកមិនមាន   ការជំទាស់ជាមួយអាជ្ញាធរឡើយ តែលោកស្នើសុំដល់ អាជ្ញាធរ  អនុវត្តអោយ បានស្មើភាពគ្នា គឺបើកទំលុះ   ផ្លូវលំនេះ អោយដូចដើមវិញ ដើម្បីអោយបងប្អូនប្រជាពលរដ្ឌ លោកបានធ្វើដំណើរ ផ្លូវលំនេះ ដូចដើមវិញ មានន័យថា អ្នកដែលមានដីចំណីផ្លូវលំនេះ ត្រូវឯកភាពទាំងអស់គ្នា ដើម្បីអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ធ្វើការបើកផ្លូវលំ ទាំងអស់ដូចដើមវិញ ធ្វើដូចនេះទើបហៅថា តម្លាភាព ។

គួររម្លឹកដែរថា លោក សាន ស៊ានហូ អភិបាលនៃ   គណៈអភិបាល   ក្រុងប៉ោយប៉ែត (ចាស់),ខេត្តបន្ទាយមានជ័យ នាពេល   កន្លងមកក៏ធ្លាប់   បានអះអាងថា រាល់សំណង់    ទាំងឡាយណាដែលសាងសង់រំលោភលើផ្លូវសាធារណៈ និងដីចំណីផ្លូវ ឬលើដីសាធារណៈរបស់រដ្ឋ  ទាំងអស់លោកនឹងលុបបំបាត់ចោលមិនឱ្យមានសកម្មភាព   បែបនេះបន្តទៀតឡើយរី   ឯលោក គាត់ ហ៊ុលវិញលោកក៏បានមានប្រសាសន៏ថា រាល់ការងារណាក៏ដោយអោយតែ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ លោកមិនខ្លាចចាត់ការ ដើម្បី ផលប្រយោជន៍ ប្រជាពលរដ្ឋឡើយ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: គ្រោះថ្នាក់​ចរាចរណ៍, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved