ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុមការងារ បោះបង្គោល តំបន់ប្រើប្រាស់ យ៉ាងច្រើនទឹក​សាប​ក្បាលឆាយ

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំក្រុមការងារ បោះបង្គោល តំបន់ប្រើប្រាស់ យ៉ាងច្រើនទឹក​សាប​ក្បាលឆាយ

ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិ បាលខេត្តព្រះសីហនុ បើកកិច្ច​ប្រជុំព​ន្លឿន​ក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់​លេខ១ ក្រុង ខេត្តព្រះសីហនុ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុងព្រះសីហនុ ចៅសង្កាត់លេខ១។

ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្មសំណង់ បានមានប្រសាស​ន៍​ថា ដោយសារតែក្រុមការងារយើងមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ ចាប់ផ្តើម​ការងារ​ក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើ​ប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោ​យ​ធ្វើការបែងចែកក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះបោះបង្គោលបានលឿន រលូន​តាមការគ្រោងទុក។

ឯកឧត្តម គួច ចំរើន អភិបាល នៃខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធ​រមូល​ដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការ​បោះ​បង្គោល ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់យើង ចាប់ផ្តើមដំណើរការបានលឿន។

ក្រុមការងារនីមួយៗត្រូវមានឡាន​ស្ទូចមួយគ្រឿង ដើម្បីជួយសម្រួលការងារលើកដាក់បង្គោល។សុំឱ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ យើងមាន​វិធានការចំនួនពីរ​ដូចជា:

១.បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរើរបងដែលលយចូលដីរដ្ឋចេញ។

២.សូមក្រុមការងារសម្រង់ឱ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំ​ណឹងឱ្យ​គាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមបច្ចេកទេស យើងអាចឈានទៅ​លប់​បណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved