ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF) »» ប្រទះឃើញ​សពបុរសម្នាក់ លង់ទឹកប្រឡាយ៣០កញ្ញាស្លាប់ »» ទំនិញហួស​កាលបរិច្ឆេទ ​ចំនួន៤មុខ ដែលមន្ត្រីសាខាកាំកុ​ងត្រូល​ខេត្តព្រះវិហារ រកឃើញ​នៅ​តាមផ្ទះ​លក់ទំនិញនានា ​យកទៅដុតកម្ទេចចោល »» ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ »» សន្និបាតសា​ខា ​កាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ នៅ​ក្នុងបរិវេណ​សាលប្រជុំ​សាលា​ខេត្ត »» ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់ »» ចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភ​បូកស្ដ្រីជ​នជាតិ​បារាំងម្នាក់ នៅក្រុង​កំពត ខណៈ២នាក់ទៀត កំពុង​រត់គេចខ្លួន »» លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ »» រដ្ឋបាលខេត្តសៀមរាប​ បើកវគ្គបណ្ដុះបណ្ដាល ​ស្ដីពីការគ្រប់គ្រង​និង អភិបាល​កិច្ចលើ​ការងារ​ព្យាបាល​ និងស្ដារនី​តិសម្បទា អ្នកញៀនគ្រឿងញៀន​នៅកម្ពុជា »» រដ្ឋ​បាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​គោរពព្រះ​វិញ្ញាណក្ខ័ន្ធ និង​ថ្វាយ​ព្រះរាជកុសល ដ៏ថ្លៃថ្លា ជូនព្រះករុណា ព្រះបរមរតនកោដ្ឋ​គម្រប់៧ឆ្នាំ

រដ្ឋបាលខេត្តសៀមរាប បើកសិក្ខា​សាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីវឌ្ឍនភាព នៃការអ​នុវត្ត​ការងារលំនៅឋាន

រដ្ឋបាលខេត្តសៀមរាប បើកសិក្ខា​សាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីវឌ្ឍនភាព នៃការអ​នុវត្ត​ការងារលំនៅឋាន

ខេត្ត​សៀមរាប​៖នាព្រឹកថ្ងៃពុធ​ ១១កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០១៩​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ទៀ​ សីហា​  អភិបាល នៃគណ:អភិបាលខេត្ត​សៀមរាប​ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ​ និងពិគ្រោះ​យោបល់​ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តការងារលំនៅឋាន​ ដោយមានការចូលរួមពីមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសូរិយោដីរាជធានី​ ខេត្ត​ នៅសណ្ឋាគារសណ្ឋាគារសេរីភាព​ ខេត្តសៀម​រាប

លោក​ ពិន​ ប្រាកដ​  អភិបាលរងខេត្ត​ បានលើកឡើងថា ក្រោមការដឹកនាំប្រកដោយ​គតិបណ្ឌិតរបស់​សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាល បានខិតខំធ្វើការកែទម្រង់លើគ្រប់វិស័យក្នុងនោះ រួមទាំងកំណែទម្រង់វិស័យដីធ្លីផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានរៀបចំ តាក់តែង និងដាក់ឲ្យចូលជាធរមាននូវច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត នានា ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី។

ទន្ទឹមនឹងនេះការគិតគូរពីកម្មវិធីលំនៅឋាន គឺជាកាលានុវត្តភាពមួយសម្រាប់ផ្ដល់លំនៅឋាន ដែល​មានតម្លៃសមរម្យជូនដល់ពួកគេ ពិសេសសម្រាប់យុវជនដែលមានសក្ដានុពល តាមរយៈការដាក់​ចេញនូវ ក្របខណ្ឌការងារអភិវឌ្ឍន៍លំនៅឋានថ្មីៗ។

ការគិតគូរដោះស្រាយនូវកង្វះខាត លំនៅឋានតម្លៃសមរម្យ ដែលមិនអាចផ្គត់ផ្គង់​បានដោយយន្ដការ​ទីផ្សារ គឺជាការងារ អាទិភាពសំខាន់ដើម្បីលើកកម្ពស់សិទ្ធិទទួល​បានលំនៅឋានស​មរម្យប្រកប​ដោយ​ផាសុខភាព សុវត្ថិភាព និងសន្ដិសុខ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved