ខេត្តកណ្តាល ៖កាលពីរសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយនិងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផល ម្ហូបអាហារ ដែលដាក់តាំងលក់តាមបណ្តាស្តង់ពិព័រណ៍រួមមាន៖នំកញ្ចប់ តំណាប់ផ្លែឈើ ប្រហិតកញ្ចប់ សាច់ជ្រូកបន្ទះ គុយទាវ ប៉ាតេ ដើម្បីការពារដល់សុខភាពប្រជាពលរដ្ឋ ក្នុងឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជាលទ្ធផល មន្រ្តីជំនាញរកពុំឃើញមានភាព មិនប្រក្រតីលើផលិតផលទាំងនោះទេ បន្ទាប់មកមន្ត្រីជំនាញក៏បានពន្យល់ណែនាំដល់អាជីវករទាំងអស់ឲ្យប្រយ័ត្ន ចំពោះការនាំទំនិញមកលក់ ត្រូវសួររកប្រភពច្បាស់លាស់ជៀសវាងពេលមានហានិភ័យកើតឡើងដល់សុខភាពរបស់អ្នកទទួលទាន៕