ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ជំរុញ​ឲ្យ​អគ្គអធិការ នៃអគ្គលេខា​ធិការដ្ឋាន អធិការកិច្ច​រដ្ឋាភិ​បាល​វៀតណាម​ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថាន​ជាតិ អធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញ

រាជធានីភ្នំពេញ​៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំ​នាក់ទំនង​ជាមួយរដ្ឋសភាព្រឹទ្ធសភា មានប្រសាសន៍បែបនេះក្នុងឱកាស​ជំនួប​ការងាររវា​ងលោកស្រី​កិត្តិ​សង្គហបណ្ឌិត និងលោក ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋាន អធិការកិច្ចរដ្ឋា​ភិ​បាលវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១​៩​។

ក្នុងឱកាសនោះលោកស្រី​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា តាមរយៈ​ជំនួបនាថ្ងៃនេះ ជាការអនុវត្តតា​មអនុសារណៈយោគយ​ល់គ្នារវាងក្រសួងទំនាក់​ទំនងជាមួយ​រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាល នៃសា​ធារណៈរដ្ឋសង្គមនិយ​មវៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះ​ហត្ថលេខារួម​គ្នា​កាលពីឆ្នាំ​២០០៥
ក្នុងនោះ លោកស្រី​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឲ្យលោក ឡេ មិញខាយ ជួយពង្រឹងប​ន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូ​ជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិ អធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម។

ជាការឆ្លើយតប លោក ឡេ ម៉ិញខាយ ក៏បានឯក​ភាពទាំងស្រុង​លើសំណើរ​បស់លោកស្រីកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាម ទៅបង្រៀនដ​ល់មន្ត្រី​នៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពប​ញ្ជូនមន្ត្រីរាជការមកទទួលការ បណ្តុះ​បណ្តាលបា​នច្រើននាក់។

ជាមួយគ្នា​នេះ លោកស្រី​កិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញលោក ឡេ មិញខាយ អញ្ជើញដឹកនាំគ​ណៈប្រតិភូទៅបំ​ពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា ក្នុងពេ​លវេលាណាមួយ​ដ៏សមស្របក្នុង​ឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងា​រអធិ​ការកិច្ចរ​វាងប្រទេស​ទាំងពីរ ផងដែរ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved