ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់

ស្នងការរងនគរបាល ​ខេត្តព្រះសីហនុ ​បង្ហាញមុខក្រុមចោប្លន់ ចំនួន០៤នាក់

ខេត្តព្រះសីហនុ៖បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយមានការ​ចង្អុលបង្ហាញ​ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយ​ប្រើប្រាស់ជំនាញ​ចូលជ្រៅទើប​នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០២​រំលង​អធ្រាត្រ​កម្លាំងជំនាញ​ផែននគរ​បាលព្រហ្មទណ្ឌ បានចាប់ខ្លួនបានជនសង្ស័យ​ចំនួន០២នាក់នៅចំណុចម្តុំឧតុនិយម​ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ ហើយ​ជនសង្ស័យ​ទាំង០២​នាក់នេះ គឺជាមុខសញ្ញាធ្វើសកម្ម​ភាព​វាយប្លន់យកលុយជនជាតិចិន ដូចគ្នាកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១​នៅតាមផ្លូវ​អង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការ​រងនគរបាលខេត្តព្រះសីហ​នុ បានធ្វើការបង្ហាញមុខ

ជនរងគ្រោះមានឈ្មោះliu chuan ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករ​សំណង់​មានទី​លំនៅ លក់ដូរ កាន់លិខិតឆ្លងដែនលេខៈE 04 27 43 47 បាត់បង់​សម្ភារៈលុយ​ចំនួន១៧​០០ដុល្លារអាមេរិច និងទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone។

ចំណែកជនស​ង្ស័យទាំង០២​នាក់ទី១.Zhou wen ភេទប្រុស អាយុ២៥​ឆ្នាំជនជាតិចិនមុ​ខរបរមិនពិត​ប្រាក​ដមានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន) និង​ទី២.​ឈ្មោះTan Bei ភេទប្រុសអាយុ២៩ឆ្នាំ​ជនជាតិចិនមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់​លេខ២ ក្រុង.ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងបញ្ជាក់ថា បន្ទាប់ពីធ្វើការសា​កសួរជនសង្ស័យ​ទាំង០២នាក់​បានសារភាពថា កាលពីថ្ងៃ ទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ ពួកគេពិតជា​បាន​ធ្វើ​សកម្មភាពវាយប្លន់យកលុយជនជាតិចិនដូចគ្នានៅតាមផ្លូវអង្គការម្លប់តាប៉ាង ស្ថិតនៅ​ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុពិត​ប្រាកដមែន ហើយពួកវានៅមានបក្ខពួកចំនួន​០២នាក់ទៀតដែល​បានប្រព្រឹត្តបទល្មើសចោរកម្ម​(លួចម៉ូតូដោយកាច់បំបែកសោ)។

បន្ទាប់ពីធ្វើការសាកសួ​ររួចហើយកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្ត​ការស្រាវជ្រាវតា​មចាប់ខ្លួនបក្ខពួក​របស់ជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត ថែមទាំងដកហូតសម្ភារៈ វត្ថុតាង​ជាច្រើន​ដែលជាឧបករណ៍សម្រួល​ក្នុងការប្រព្រឹត្តបទល្មើស​ចោរកម្មទៀតផង។ ជនសង្ស័យទាំង០២នាក់ទី១.Lin Wei ភេទប្រុស អាយុ២៩ឆ្នាំជនជា​តិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុលិខិតឆ្លងដែន(គ្មាន) និងទី២.Li HongLiang ភេទប្រុស អាយុ៤២ឆ្នាំ ជ​នជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)និងចាប់បាននូវវត្ថុតាងជាច្រើនទៀត។

បច្ចុប្បន្ន​កម្លាំងជំនាញការិយាល័យនគរបា​លព្រហ្មទណ្ឌកំរិតស្រាល កំពុងបន្តនីតិវិធីបញ្ជូន​ទៅសាលាដំបូង​ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved