ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ

ក្រុមច​លនា​យុវជន១៥៧ ក្រុង​ប៉ោយប៉ែត នាំយក​ថវិកាសប្បុរស​ជន ជូនក្រុមគ្រួសារសព ​ទីទាល់ក្រ

ខេត្តប​ន្ទាយមានជ័យ៖នាព្រឹកថ្ងៃព្រហ​ស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក គង់ រិទ្ធា ប្រធានក្រុម​ចលនាយុវជន១៥៧ ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ បា​នដឹកនាំក្រុមការងារ នាំយកនូវថវិកាមនុស្សធម៌ ជូនទៅ​ដល់ប្រជា​ពលរដ្ឋ​ដែលមានការខ្វះខា​ត ដោយមិនមា​នថវិកា ដើម្បី​ធ្វើបុណ្យ និងដង្ហែសពម្ដា​យ ម្តាយក្មេក ដែលបាន​ស្លាប់បាត់បង់ជីវិត​កាលពីរសៀលថ្ងៃទី១៦ ខែ​តុលា ឆ្នាំ២០១​៩ ដោយរោគាពាធ។

ថវិកា​ដែលយក​ទៅជូនក្រុមគ្រួសា​រសព ដែលកំពុងរៀប​ចំបូជា​នៅវត្តប្រជាធម្ម សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​សរុប​ចំនួន១​១៩០០០​០ម៉ឺនរៀល​(មួយលានដប់ប្រាំបួនម៉ឺនរៀល)

សប្បុរ​សជន ដែលបា​នជួយឧបត្ថម្ភរួម​មាន:

១-​លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុង​ប៉ោយប៉ែតចំនួន២០ម៉ឺនរៀល។

-​លោក តាន់ គឹមរិទ្ធ ក្រុមប្រឹក្សាក្រុង​ប៉ោយប៉ែត ចំនួន១០០ដុល្លាអាមេរិច។

-​លោក អ៊ឹ​ង ម៉េងតឹក ចំនួន១០០ដុល្លាអា​មេរិច។

៤–ក្រុមចលនាយុវ​ជន១៥៧ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គង់ រិទ្ធា ជាប្រធា​ន​ចំនួន​១៩០០០០រៀល(ដប់ប្រាំបួនម៉ឺនរៀល)។​

ជាមួយគ្នានេះដែរក្រុមគ្រួសារសព និងពលរដ្ឋ បាន​សម្តែងការអគុណយ៉ាងអាណែកកប្បការ និងរក​អ្វីប្រៀប​ផ្ទឹមពុំបានឡើយ ដោយក្រុមចលនាយុវជន​១៥៧ និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្នាក់ភូមិ រហូត​ដល់ខេត្ត បានយកចិត្តទុកដាក់​យ៉ាងសកម្មរាល់ទុកលំបាករ​បស់ប្រជាពលរដ្ឋ។នេះជាការ​រួម​ចំណែក​យ៉ាងសំខាន់ជាមួយប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្តេចអគ្គម​ហា​សេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ជាប្រមុខ​ ដែលកន្លងទៅនេះសម្តេចបា​នមានប្រសាន៍មិន​ឲ្យព​ល​រដ្ឋកម្ពុជា​ណាម្នាក់ស្លា​ប់ដោយអត់បាយឡើយ។​

សូមបញ្ជាក់ផងដែរថា​៖​​​សពដែលបានស្លាប់ដោយរោគាពាធ ដែលក្រុមគ្រួសា​រមិនមានថវិការបូជា​មាន​ឈ្មោះ លឹម សុភាព ភេទស្រី អាយុ៥​៧ឆ្នាំ។ស្វាមី​សាកសពមានឈ្មោះ ឡាំ សុជា អាយុ៦០។ដោយ​ឡែកកូនៗដែលមានគ្រួសារទាំងអស់សទ្ធតែជាកម្មករនៅទឹកដីថៃ ដោយរកមួយ​ថ្ងៃហូបមួយ​ថ្ងៃសឹងមិនគ្រប់៕

ដោយ:លោក យិន សុខា

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved