ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF)

កិច្ចប្រជុំត្រួតពិនិត្យ​ តាមដាន និងវឌ្ឍនភាពការងា​រត្រៀមរៀបចំ និងសម្របស​ម្រួលក្នុងអំឡុងពេល នៃកិ​ច្ចប្រជុំ​គណៈអចិន្រ្តៃយ៍ ​របស់សមាគម​តុលាការធម្មនុញ្ញ​ហ្រ្វង់កូហ្វូន (ACCF)

ខេត្តសៀមរាប​៖នៅរសៀលថ្ងៃ​ព្រហស្បតិ៍ ០៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាល​ខេត្តសៀមរាប បានជួបប្រជុំត្រួតពិនិត្យ

តាមដាន និងវឌ្ឍន៍​ភាពការងា​រត្រៀមរៀបចំ និងសម្របសម្រួលក្នុងអំឡុងពេល នៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់​សមាគមតុលាកា​រធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF) នៅខេត្តសៀមរាប ជាមួយឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ អគ្គលេខាធិ​ការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងប្រតិភូ ដោយមានការ​ចូលរួមពីតំណាង​អាជ្ញាធរ​ជាតិ​អប្សរា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់​ការទំនាក់​ទំនងសាធារណៈ និងសហប្រតិបត្តិ​ការអន្តរជាតិសាលាខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរទេចរណ៍​ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្នងដ្ឋាន​ការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថខេត្ត បញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងខេត្ត អង្គភាពនគរបាលទេសចរណ៍ អង្គភាព​នគរបាលការពារបេតិកភណ្ឌ និងអ្នកពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ មា​នគោលបំណងរក្សា​បាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយតាម​ផ្លូវសា​ធារណៈ មានសោភ័ណភាព និងបរិស្ថានស្អាត ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលនឹង​អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់សមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧–៣០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានគ​ណៈប្រតិភូអញ្ជើញមកពី ១០ប្រទេស ដឹកនាំដោយថ្នាក់​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញប្រចាំប្រ​ទេសនីមួយៗ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved