ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

ពលរដ្ឋ​ងាយរងគ្រោះ ដោយគ្រោះធម្មជាតិ និងជ​ន​ចា​ស់ជរាគ្មាន​ទីពឹង ចំនួន៣០០គ្រួសារមកពី៣ស្រុក ទទួល​អំ​ណោយ​មនុស្សធម៌ ពីសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពត

ពលរដ្ឋ​ងាយរងគ្រោះ ដោយគ្រោះធម្មជាតិ និងជ​ន​ចា​ស់ជរាគ្មាន​ទីពឹង ចំនួន៣០០គ្រួសារមកពី៣ស្រុក ទទួល​អំ​ណោយ​មនុស្សធម៌ ពីសាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពត

ខេត្តកំពត៖ប្រជាពលរដ្ឋចំនួន៣០០នាក់ មកពីស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទទួលអំ​ណោយ​មនុស្សធម៌​ពី ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជា​ប្រធា​នគណៈ​កម្មការ​កាកបាទក្រហមកម្ពុជា សាខាខេត្តកំពត នាព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យទូកមាស។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋ​បាល​ខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ សមាជិកគណៈកម្មាធិការ សមាជិក​សកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជា​ពលរដ្ឋងាយ​រ​ងគ្រោះ សរុប ៣៩៥នាក់ ។
អំណោយដែលបានចែកជូនរួមមាន៖អង្ករ៣០គ.ក្រ,មី១កេស,ទឹកស៊ីអ៊ីវ១យួ​រ,ត្រីខ១យួរនិង​ថវិកាចំនួន​២ម៉ឺនរៀល ផងដែរ។

ក្នុងឱកា​សដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយ​សម្រាល​កា​រលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។

ឯកឧត្តម អភិបាលក៏បានស្នើ​សុំការយោគ​យល់ពីបង​ប្អូនប្រជាពល​រដ្ឋទាំងអស់ផងដែរ ដោយជំនួយមនុស្ស​ធម៌មានចំនួន​តិចតួចមិន​បានសមស្រប​ទៅនឹងទំហំ​នៃការខ្វះខាត​របស់​បងប្អូន​ឡើយ ប៉ុន្តែទោះជាយ៉ា​ងណាក៏អំណោយ​នេះ អាចជួយសម្រាល​ទុក្ខលំបាករបស់​បងប្អូនប្រជាព​លរដ្ឋយើងបានមួយរយៈផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិ​បាលខេត្ត ក៏បានអំពាវនាវដល់លោកតា​ លោកយាយ អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលរួម​ជាមួយនិងច​លនាឧទ្ទាម​ក្រៅច្បាប់ ដែលដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ​ដែលជាការបំផ្លាញនូវសុខសន្តិភាពរប​ស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ហើយនៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់ចូលរួមពិសារ អំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋាននីមួយៗ របស់បងប្អូន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved