ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

ភាគីថៃ សន្យាមិនឲ្យក្រុម ទណ្ឌិត សមរង្ស៊ី ឆ្លងកាត់​មកធ្វើរដ្ឋប្រហារ នៅប្រទេសកម្ពុជា បានឡើយ

ភាគីថៃ សន្យាមិនឲ្យក្រុម ទណ្ឌិត សមរង្ស៊ី ឆ្លងកាត់​មកធ្វើរដ្ឋប្រហារ នៅប្រទេសកម្ពុជា បានឡើយ

ខេត្តបន្ទាយមានជ័យ​៖លោក​ឧត្តមសេនីយ៍ឯក Tarmmanoon Vitee មេបញ្ជាកា​រភូមិភាគទី១ ប្រទេស​ថៃ​បានសន្យា មិនអនុញ្ញាតឲ្យក្រុម ទណ្ឌិត សម​រង្ស៊ី ប្រើប្រាស់​ប្រទេស​របស់ខ្លួនដើម្បីឆ្លងកាត់មក​ធ្វើរដ្ឋ​ប្រហា​រនៅប្រទេសកម្ពុជា ​បានឡើយ​។

ការសន្យាបែបនេះក្នុងឱកាស​ដែលលោក​ឧត្តម​សេនីយ៍ឯក Tarmmanoon Vitee មេបញ្ជាកា​រភូមិភាគទី១ ប្រទេស​ថៃ បានដឹកនាំគណៈប្រតិភូ ជួប​សំ​ណេះ​សំ​ណាល ពង្រឹងសម្ព័ន្ឋ​មេត្រីភាព ជាមួយលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា​ការរង​ក​ងទ័ព​ជើ​ងគោក​នឹងជា មេបញ្ជាការយោធភូមិភាគទី៥ នៅលើស្ពានមិត្តភាព កម្ពុជា–ថៃ ខ្លងឡឹក ប៉ោយប៉ែត នារ​សៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា​ ក្នុងនាមមេ​បញ្ជាការរ​ងកងទ័ព​ជើងគោក មេបញ្ជាកា​រយោធភូមិ​ភាគទី៥ មាន​សេចក្តីសោមនស្សរី​ករាយយ៉ាងក្រៃលែង ដែល​បានការទទួលស្វាគមន៍​បដិស​ណ្ឋារកិច្ចពីប្រតិភូក​ងទ័ពភូមិភាគទី១ថៃ ដែលបា​នជួបសម្ដែង​ការគួរសម និងពិភាក្សា ការងារ​រាជការរវាងថ្នាក់ដឹ​កនាំរបស់កងកម្លាំង​យោធភូមិភាគទី៥ ជាមួយ​ថ្នាក់​ដឹកនាំកងកម្លាំងភូមិភាគទី១ នាឱកាសនេះ។

ការអញ្ជើញជួបសម្តែងការគួ​រសម រវាងថ្នាក់ដឹកនាំរបស់​ភូមិភាគទាំងពីរ និងប្រតិភូ នាពេលនេះ គឺ​ជាការចូលរួមចំណែ​កក្នុងការពង្រឹងចំ​ណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជា​ប្រយោជ​ន៍រួម និងរ​ក្សាបាននូវសន្តិភាព នៃភា​គីយើង​ទាំងពីរ ដែលជា​ភូមិ​ផង​របងជាមួយគ្នា ដែលកន្លង​មក ថ្នាក់ដឹ​កនាំនៃប្រទេ​សទាំងពីរបានរួម​សហការគ្នាជាប​ន្តបន្ទាប់ដើម្បីរក្សាសន្តិភាពស្ថិរភាព និងកា​រអភិវឌ្ឍន៍ ជាពិសេ​សជួយសម្រួល​ដល់ប្រជាជន​ដែលរស់នៅតាម​បណ្ដោយព្រំដែន នៃភាគីទាំងពី​រប្រកបដោយ​ភាពសុខសាន្ត ។

ឆ្លើយត​បទៅនឹងអ្នក​សារព័ត៌មាន​ថៃ លោកឧត្តម​សេនីយ៍ឯក Tarmmanoon Vitee មេបញ្ជា​ការកង​ទ័ពភូមិភាគទី១ ថៃ បានបញ្ជាក់​ពីជំហរយ៉ាងច្បាស់ថា ប្រទេសថៃមិនអនុញ្ញាតឲ្យក្រុម ទណ្ឌិត សមរ​ង្ស៊ី ប្រើប្រាស់ប្រ​ទេសរបស់ខ្លួនដើម្បីឆ្លងកាត់ឡើយ​ ហើយរឿងក្រុមព​លករនៅស្រះកែវ និងនៅទី​ក្រុងបាង​កក ដែលចាំទទួលលោកទណ្ឌិត សមរង្សី ក៏ខ្លួន នឹង​ទប់ស្កាត់មិន​ឲ្យកើតមាន​ចលនាណា​មួយ​លើទឹកដីថៃដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved