ខេត្ដឧត្ដរមានជ័យ៖ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានលោកតាវ័យ៨០ឆ្នាំម្នាក់ លួងលោមរួមភេទបានសម្រេចរហូតដល់១០ដង ចុងក្រោយសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិល្បើករឹទ្ធ ឃុំអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ នូ ឈុន ភេទប្រុស អាយុ៨០ រស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ជនរងគ្រោះអាយុ១៣ ឆ្នាំ រួមភេទបានចំនួន១០ ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕