ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

ខឹងប្រពន្ធ​ស្តីបន្ទោស​ រឿង​ផឹកស៊ី​ ស្ទុះ​ទៅយក​ដែកកេះ​ ដុត​ផ្ទះ​ខ្លួនឯង​ បណ្ដាលឱ្យ​ឆេះ​គ្មានសល់

ខឹងប្រពន្ធ​ស្តីបន្ទោស​ រឿង​ផឹកស៊ី​ ស្ទុះ​ទៅយក​ដែកកេះ​ ដុត​ផ្ទះ​ខ្លួនឯង​ បណ្ដាលឱ្យ​ឆេះ​គ្មានសល់

ខេត្តមណ្ឌលគិរី៖បុរសម្នាក់ស្ទុះ​ទៅយក​ដែកកេះ​ដុត​ផ្ទះ​របស់​ខ្លួនឯង​បណ្ដាលឱ្យ​ឆេះ​អស់ទាំងស្រុង​ បន្ទាប់ពីខឹងប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច​រឿង​ផឹកស៊ី​។

ករណីនេះបានកើតឡើងកាលពី​រសៀល​ថ្ងៃទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ នៅ​ផ្លូវ​ចម្ការកៅស៊ូ​តា​ម្រិច​ស្ថិតនៅ​ក្នុងភូមិ​ត្រ​ពាំ​ផ្អេ​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ​ជនបង្ក​ត្រូវជា​ប្តី​មានឈ្មោះ​ ប៊ុន​ ណារិន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កសិករ​។​ប្រពន្ធ​ឈ្មោះ​ ភា​ ស្រី​ធី​ អាយុ​២៩​ឆ្នាំ​ មានកូន​ចំនួន​២​ក្នុងបន្ទុក​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​ ប្តី​រូបនោះ​ត្រូវ​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច​រឿង​ផឹកស៊ី​ធ្វើ​ប្ដី​នោះ​ខឹង​ ហើយ​ក៏បាន​ស្ទុះ​ទៅយក​ដែកកេះ​មក​ដុត​ផ្ទះ​របស់​ខ្លួនឯង​បណ្ដាលឱ្យ​ឆេះ​ខូចខាត​ទាំងស្រុង​តែម្តង។​

​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន​៖ផ្ទះមួយ​ខ្នង​ដែលមាន​ទទឹង​៣,​ម៉ែត្រ​កន្លះ​ និង​បណ្ដោយ​៤​ម៉ែត្រ​ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស​គ្មាន​អាវ​គ្មាន​ផ្លាកលេខ ​និង​ថវិកា​ព្រមទាំង​ទ្រព្យសម្បត្តិ​មួយចំនួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រែ​ខ្ទុ​ម​ ឃាត់​យកមក​ប្រគល់ជូន​អធិការដ្ឋាន​នគរបា​ល​ស្រុក​កែវ​សីមា​ ដើម្បី​សួរនាំ​និង​អនុវត្តតាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved