ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

សម្ពន្ធយុវ​ជនស្រលាញ់សន្តិភាព​ខេត្តកែប ប្រកាសប្រឆាំងជាដា​ច់ខាត​ ចំពោះទណ្ឌិត សម រង្ស៉ី ដែ​ល​ប៉ុន​ប៉ងផ្ដួលរំលំរាជរ​ដ្ឋាភិបាល​ស្របច្បាប់

សម្ពន្ធយុវ​ជនស្រលាញ់សន្តិភាព​ខេត្តកែប ប្រកាសប្រឆាំងជាដា​ច់ខាត​ ចំពោះទណ្ឌិត សម រង្ស៉ី ដែ​ល​ប៉ុន​ប៉ងផ្ដួលរំលំរាជរ​ដ្ឋាភិបាល​ស្របច្បាប់

ខេត្តកែប៖នៅរសៀលថ្ងៃទី០៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ យុវជនស្រលាញ់សន្តិភាព​ខេត្តកែប បានធ្វើ​កា​រជួបជុំសមាជិកសមាជិការទាំងអស់​ ដើម្បីទទួលទានអំបុកសន្តិភាពការពារ​ ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ​ នៅទីធ្លាវត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន​ ដឹកនាំដោយ​ លោក​ សុទ្ធ​ ពុទ្ធិម៉ានីន​ ប្រធាន​ប្រតិបត្តិ​សម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តកែប​ 

ព្រមទាំងមាន​ការអញ្ជើញចូល​រួមជាកិត្តិ​យស​ ដោយលោក កែន​ សត្ថា​ អភិបាលខេត្តកែប​ និងលោក​ សោម​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ និងជា​ប្រធានកិត្តិ​យ​សសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តកែប​ សមាជិកសមាជិកា​និងប្រជា​ពលរដ្ឋ​ សរុបប្រមាណ​ ១៥០០នាក់​ ។

ក្នុងការជួប​ជុំនេះ​ គឺបញ្ជាក់ពីសម្លេងស្រែកចេញពីបេះដូង​របស់យុវជនខេត្តកែប​ ដោយប្តេជ្ញាការពារ គាំទ្រសម្តេចតេ​ជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជា​រៀងរហូត

ក្នុងគ្រានេះ​ពួកគាត់បានបញ្ជាក់​យ៉ាងដូច្នេះថា «យើងខ្ញុំជាយុវជន ខេត្តកែប! ប្តេជ្ញាការពារ គាំទ្រស​ម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករ​ដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រ​កម្ពុជា ជារៀងរហូត។

ពិសារអំបុកសា​មគ្គី គឺដើម្បីការពា​ជាតិ សាសនាព្រះមហាក្សត្រ និងប្រឆាំងដាច់ខាត​ចំពោះទង្វើ​របស់ ទណ្ឌិ​តក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដែលប៉ុនប៉ងបំផ្លាញសន្តិភាព ធ្វើរដ្ឋប្រហារផ្តួល​រំលំរាជ​រដ្ឋាភិ​បាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ជាពិសេសផ្តួលរំលំ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved