ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

សន្និបាតសា​ខាកាក​បាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ (២០១៩-២០២៥)

សន្និបាតសា​ខាកាក​បាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ (២០១៩-២០២៥)

ខេត្តស្ទឹងត្រែង៖លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃពុធ ១០​កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិ​បតីក្នុងពិធីសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង អាណត្តិទី៥ (២០១៩–២០២៥)។

ពិធីនេះធ្វើឡើងនៅសា​លប្រជុំធំនៃសាលាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី គណៈ​កិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក–សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេក​ទេស​ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន១៨៩នាក់។

ក្នុងអង្គសន្និ​បាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ចាត់តាំង ឯកឧត្តម ម៉ុម  សារឿន  ជាប្រធានគណៈកម្មាធិការសាខា,  អ្នកឧកញ៉ា  គិត ម៉េង ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខាសរុបចំនួន៤៧នាក់។សមាជិក សមាជិកាពេញសិទ្ធិបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែល មានសមាសភាព១៥នាក់ ស្រី២នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម  ម៉ុម  សារឿន ជាប្រធានគណៈកម្មាធិការសាខា,លោកជំទាវ  គង់ សំអាត និងលោកស្រី សន សុខា ជាអនុប្រ​ធាន,លោក ខេង ទិត្យសីហា  ហេរញ្ញិក និងលោក ហ៊ាង ប៉ូលី ជាលេខា​ធិការគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា ១០នាក់ ក្នុងនោះសមាជិកបម្រុង២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង  អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម៖

១–ពង្រឹងអភិបាលកិច្ចល្អ។

២–ពង្រឹង និងពង្រីកសមត្ថភាព គៀរគររក​មូលនិធិ និងគ្រប់គ្រង មាន គណនេយ្យភាព និង​តម្លាភាព

៣–ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរា ប្រកបដោយប្រសិទ្ធភាព

៤–ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖យុវជន និងអ្នកស្ម័គ្រចិត្ត កក្រក​ឱ្យកាន់តែ​សកម្ម​ថែមទៀត

៥–ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុកកាន់តែជិតស្និទ្ធថែមទៀត។

៦–បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើ គ្រប់វិស័យ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved