ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

ក្រសួងធនធានទឹក និងឧតុនិយម​ បានចេញសេក្តីជូនដំណឹង ស្តីអំពីអាកាសធាតុ​ ក្នុងឱកាសនៃ​ពិធី​បុណ្យឯ​ករាជ្យជាតិ និងព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក

ក្រសួងធនធានទឹក និងឧតុនិយម​ បានចេញសេក្តីជូនដំណឹង ស្តីអំពីអាកាសធាតុ​ ក្នុងឱកាសនៃ​ពិធី​បុណ្យឯ​ករាជ្យជាតិ និងព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ចេញសេចក្ដីជូន​ដំណឹង ស្តីអំពីស្ថានភាពអាកាសធាតុ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និង​ព្រះរា​ជពិធីបុ​ណ្យ​អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា​

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដា​នលើស្ថានភា​ពអាកាសធាតុ​ជាប្រចាំទាំងក្នុងតំបន់ និង​ដោយ​ឡែកសម្រាប់​​កម្ពុជា ក្រសួងធនធានទឹក និ​ងឧតុនិយម ​បានជម្រាបជូន​កំណឹង​ដល់សាធារណៈជន​​ឲ្យបានជ្រាបថា ៖ព្យុះទី២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្ន​បាន និងកំពុងស្ថិតនៅក្នុងសមុទ្រ​ចិន​ខាង​ត្បូង ក្បែរប្រទេសវៀតណាម។ព្យុះ​នេះ នឹងធ្វើដំណើរចូ​លប្រទេសវៀតណាម នៅវេលា​ម៉ោងប្រមាណ១​០យប់ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា នៅចំណុច​ក្បែរខេត្តញ៉ាត្រាង

តាមកា​រព្យាករ ព្យុះនេះ នឹង​ថមថយឥទ្ធិពលទៅ​ជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប (Low) នៅពេ​លធ្វើដំ​ណើរចូលមកដល់កម្ពុជាវេ​លាម៉ោងប្រមាណ១រសៀល នា​ថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់​កន្ទុ​យនា​គ ខ្ពង់រាបភាគឦ​សានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងក្នុងកម្រិ​តពីមធ្យមទៅច្រើនបង្គួរ។ជាទូ​ទៅក្នុងក្របខ័ណ្ឌទូ​ទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយ​លើកលែងបណ្តា​ខេត្តនៅតំបន់​ខ្ពង់រាបតែប៉ុណ្ណោះ

ដោយឡែក តាមការ​ព្យាករចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករា​ជ្យជាតិ និង​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកា​សធាតុ​មានស្ថានភាព ដូចខាងក្រោម៖

–ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖

ពេលព្រឹក–ថ្ងៃត្រង់–យប់ ផ្ទៃ​មេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ សីតុណ្ហ​ភាព​អតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី២–៤m/s។

–ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩

ពេលព្រឹក–ថ្ងៃត្រង់–យប់ ​ផ្ទៃមេឃមានសភា​ពស្រឡះ សីតុ​ណ្ហភា​ពអប្បបរមា ២៣អង្សាសេ សីតុណ្ហ​ភា​ពអតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២–៤m/s។

​-​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩៖

ពេលព្រឹកថ្ងៃត្រង់យ​ប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហ​ភាពអប្បបរមា ២២អង្សាសេ សីតុណ្ហ​ភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១–៣m/s។

–ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក–ថ្ងៃត្រង់–យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាព​អប្បបរមា ២១អង្សាសេ សីតុណ្ហភាពអតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១–៣m/s

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved