ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
​នសង្ស័យ​ប្រុស ស្រីចំនួន​១០នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន ត្រូវ​បានសមត្ថកិច្ចបង្ក្រាបបានទាំ​ងក្រុម »» ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យ​​ការបាក់ស្រុតដីច្រាំងទន្លេ​ ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ សង្កាត់​កំពង់ចាម »» កិច្ចប្រជុំសាមញ្ញលើកទី៦​ របស់ក្រុមប្រឹក្សាខេត្តកំពត ​អាណត្តិទី៣ »» ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន០១នា​ក់ តាមពាក្យបណ្តឹងជនរងគ្រោះ បន្ទាប់ពីប្រើហឹង្សា​បង្ក​ឲ្យមា​នរបួសស្នាម »» វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣ »» ឃាត់ខ្លួនជ​នសង្ស័យ០១​នាក់ ពាក់ពន្ឋ័​ករណីហិង្សាក្នុង​គ្រួសារ និងប្រើប្រាស់គ្រឿងញៀន »» ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៉ើបសួរ លើសំណុំរឿង លោក កឹម សុខា អតីត ប្រធានគណបក្សសង្គ្រោះជាតិ !!!!!!! »» កងរាជអាវុធហត្ថ ខេត្តកណ្តាល បិទវគ្គបំប៉នជំនាញ ប្រចាំឆមាស២ ឆ្នាំ២០១៩ »» ក្រុមចោរលួចឡាន ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីលួចឡានស៊េរីទំនើប១គ្រឿង ទៅលាក់ទុកនៅខេត្តព្រះវិហារ »» ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុងនិងសង្កាត់ ២០២០ -២០២២

អភិបាលខេត្តស្វាយរៀង អញ្ជើញ​ជួបសំណេះសំ​ណាល ជាមួយកងកម្លាំងទាំងបីប្រភេទ​ នៅស្នងការ​ខេត្ត

អភិបាលខេត្តស្វាយរៀង អញ្ជើញ​ជួបសំណេះសំ​ណាល ជាមួយកងកម្លាំងទាំងបីប្រភេទ​ នៅស្នងការ​ខេត្ត

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង និងជា​ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព..​២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ​ បានអញ្ជើញជួ​បសំណេះសំ​ណាលជាមួយ​កង​កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ នៅក្នុងខេត្ត ចំនួន ៨០១ នាក់ ដែល​ប្រារព្ធធ្វើនៅបរិវេណស្នងការដ្ឋាននរគបាលខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាកា​រឯកភាពរដ្ឋ​បាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន ដូច​ខាង​ក្រោម ៖

កងកម្លាំង​ទាំងអស់ ត្រូវរក្សាការស្មោះ​ត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងជឿជាក់លើការដឹកនាំរ​បស់រាជរដ្ឋាភិបាល​ ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ត្រូវលើកកម្ពស់​មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងរាល់តួនាទីភា​រកិច្ចរបស់​កង​កម្លាំង​ក្នុងការថែរក្សាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និង​កា​រអភិវឌ្ឍដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃ ការពាររាជរដ្ឋាភិបាល ដែលកើត​ចេញពីការ​បោះឆ្នោត​ស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ។

ត្រូវមានសា​មគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អក្នុងចំណោមកងកម្លាំងទាំងអស់ សំដៅឲ្យការអនុវត្ត​ការងារ​សម្រេចបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពថែមទៀត ។

ត្រូវបន្ត​យកចិត្តទុកដាក់ការប្រមូលផ្ដុំគ្រប់គ្រងវត្តមានកងកម្លាំងក្រោមឱវាទរបស់ខ្លួន ឲ្យបាន​ច្បាស់​លាស់ ដោយត្រូវមានមុខ ១០០% ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀម​ខ្លួនអនុវត្ត​បទបញ្ជា​របស់ថ្នាក់ដឹកនាំ ក្នុងកិច្ចអន្តរាគមន៍ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

ត្រូវបង្កើ​នការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនឲ្យបានតឹងរ៉ឹងបំផុត ទប់ស្កាត់ការ​ប្រើប្រាស់ច្រ​កទ្វារ​ព្រំដែនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ក្នុងការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៉ី ហើយក្នុង​ករណី​ដែលបានប្រទះឃើញជននេះ ត្រូវអនុវត្តវិធានការចាប់ខ្លួនជាបន្ទាន់ ។

ក្នុងឱកាស​នោះផងដែរ លោកឧត្តម​សេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្នុង​នាម​តំ​ណាងឲ្យកងកម្លាំងទាំងបីប្រភេទ បានប្តេជ្ញាការពារសុខសន្តិភាព ទប់ស្កាត់​ឲ្យបានដាច់​ខាត​រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី និងប្តេ​ជ្ញាបង្រ្តាប​ឲ្យខានតែបាននូវរាល់​សកម្មភាពទាំងឡាយ​ណាដែលនាំទៅដល់​ការ​បំផ្លិចបំផ្លាញសន្តិភាពប្រទេសជាតិ និងសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved