ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣

ខេត្តកែប៖វេទិកា​ផ្សព្វផ្សាយ និងពិ​គ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណតិ្តទី៣ ត្រូវ​បានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងកែប ក្រោមអធិបតី​ភាព លោក អ៊ិ​ន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុងកែប និងលោកស្រី ទិត សុខា អភិបាល នៃគណៈ​អភិ​បាលក្រុងកែប។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួម​ពីអស់លោកជាសមា​ជិកក្រុម​ប្រឹក្សាក្រុង អភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត  កម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធចំណុះសាលាក្រុងកែបផងដែរ។

មានមតិក្នុង​អង្គវេទិកាខាងលើ លោក អិុន ស៊ុន ប្រធានក្រុមប្រឹក្សាខេត្តកែប បានលើកឡើងថា តាមរយៈ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីរបស់ក្រុមប្រឹក្សាក្រុង គណៈអភិ​បាលក្រុង ព្រមទាំងលទ្ធផល​សំខាន់ៗដែលរដ្ឋបាល​ក្រុងទទួលបានតាមរយៈ​ការអនុវត្តស​កម្មភាពនា​ពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋនៅក្នុង​ក្រុង​កែប​ទាំងមូល។

លោកបានបញ្ជាក់ទៀតថា ក្នុងវេទិកា​ផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ យើងទាំងអស់គ្នាបានពិភា​ក្សា​ពិគ្រោះ យោបល់ជាមួយអ្នកចូលរួមទាំងអស់ ហើយបានរកឃើញនូវបញ្ហា​អាទិភាពសំខាន់ៗ​សម្រាប់រដ្ឋបាលក្រុង ដោយយកបញ្ហាទាំង​នោះទៅពិនិត្យពិចារណា​ក្នុងការឆ្លើយតបដើម្បី​លើកក​ម្ពស់​ដល់​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នា​នេះយើងត្រូវ​ពង្រឹងនិងជំរុញដល់ប្រជាពលរដ្ឋ អង្គការសង្គមស៊ី​វិល និងអ្នកពាក់ព័ន្ធ ឱ្យ​ចូលរួមក្នុង​កិច្ចអភិវឌ្ឍមូលដ្ឋាន ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព គណ​នេយ្យភាព​ជាមួ​យប្រជាពលរដ្ឋ ព្រមទាំង​ការលើកកម្ពស់​គោលការណ៍អភិវឌ្ឍ​តាមបែបប្រជាធិប​តេយ្យនៅថ្នាក់​ក្រោមជាតិ ដែលមានធាតុសំខាន់ៗចំនួន៨ចំណុច រួមមាន៖
ទី១-ភាពជាតំណាងសាធារណៈ
២-ស្វ័យភាពមូលដ្ឋាន
៣-ការពិគ្រោះយោបល់ និងការចូលរួម
៤-ការឆ្លើយតប និងគណនេយ្យភាព
៥-ការលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងមូលដ្ឋាន
៦-ការលើកស្ទួយសមធម៌
៧-តម្លាភាព និងសុច្ចរិតភាព
៨-វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved