ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាល ក្រុង  ប៉ោយប៉ែត នាំយក  អំណោយ  របស់  ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ជួយដល់គ្រួសារ លោក មុត សារុនភ្ញាក់ងារ កាសែត កោះសន្តិភាព ដែល គ្រួសារ មានជម្ងឺ !!!!!

លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាល ក្រុង  ប៉ោយប៉ែត នាំយក  អំណោយ  របស់  ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ជួយដល់គ្រួសារ លោក មុត សារុនភ្ញាក់ងារ កាសែត កោះសន្តិភាព ដែល គ្រួសារ មានជម្ងឺ !!!!!

លោក គាត ហ៊ុល អភិបាល នៃ គណៈអភិបាល ក្រុង  ប៉ោយប៉ែត នាំយក  អំណោយ  របស់  ឯកឧត្តម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ជួយដល់គ្រួសារ លោក មុត សារុនភ្ញាក់ងារ កាសែត កោះសន្តិភាព ដែល គ្រួសារ មានជម្ងឺ !!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែត:

នៅព្រឹកថ្ងៃ អាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត អមដំណើរដោយមន្ត្រីសាលាក្រុងជាច្រើនអ្នកទៀត បាននាំយកអំណោយ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ទៅចែកជូន គ្រួសារ លោក មុត សារុន ភ្ញាក់ងារកាសែតកោះសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ ដែលលោកមានទុក្ខ ដោយ ប្រពន្ធឈឺដេកពេទ្យបង្អែកដីថ្មីនិងកូនពៅ កើតជម្ងឺឈីក និងម្ដាយរបស់ លោក ដួលបាក់ដៃ ។

នៅក្នុងឱកាសនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា អំណោយនេះ ជាការឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ដែលផ្ដល់តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គីមលី នាយកខុទ្ទកាល័យ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ជួបការលំបាក ជាពិសេស ថ្ងៃនេះ ជួយដល់គ្រួសារ អ្នកសារព័ត៌មាន កោះសន្តិភាព ។

ឆ្លៀតនៅឱកាសនេះផងដែល លោកអភិបាលក្រុងប៉ោយប៉ែត ក៏បានថ្លែងប្រាប់ សារព័ត៌មានថា ពេលនេះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានឧបត្ថម្ភថ្មមិចនិងចំនួន ១ម៉ឺនម៉ែត្រគីប សម្រាប់ កសាងផ្លូវនៅ ក្រុងប៉ោយប៉ែត ហើយ បច្ចុប្បន្ននេះ សាលាក្រុងបាន ធ្វើផ្លូវ បានចំនួន ជាង ៣០គីឡូម៉ែត្រហើយ និងបន្តធ្វើផ្លូវចំនួន ៥០ គីឡូម៉ែត្រ ទៀត យោងទៅ តាមស្ថានភាព ជាក់ស្ដែង គឺ ធាឪកាសធាតុ អំណោយផលអោយ ។ កិច្ចការបន្តគឺការ លោកនឹង អោយក្រុមការងារ ពិនិត្យមើល តាមការជាក់ស្តែង ផ្លូវដែលលំបាក លោកនឹងធ្វើជូនប្រជាពលរដ្ឋយើងភ្លាម ហើយលោកអភិបាលក្រុង ក៏សូមអោយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន សូមផ្ដល់ព័ត៌មាន ចំពោះផ្លូវ ដែលមានការលំបាកមកដល់លោក ដើម្បីលោកមានវិធានការ ធ្វើផ្លូវនោះ ។

ក្នុងសម័យ លោក គាត ហ៊ុល ធ្វើជាអភិបាលក្រុងប៉ោយប៉ែត គេសង្កេតឃើញ លោកបានខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងប៉ោយប៉ែត បានយ៉ាងច្រើន ជាពិសេសផ្លូវ ដែលលោកកំពុង ខិតខំប្រឹងប្រែង ធ្វើជាបន្តបន្ទាប់ ក្រោមការជួយជ្រោមជ្រែង ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ម៉ាល័យ តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯកឡាយ គីមលី នាយកខុទ្ទកាល័យ ឯកឧត្តម កែ គឹមយ៉ាន ។ ហើយលោក អភិបាលក្រុង គាត ហ៊ុល ក៏ចូលរួមកិច្ចការ មនុស្សធម៌ បានយ៉ាងច្រើន នៅតាមមូលដ្ឋាន ហើយលោកមិនដែល ព្រងើយកន្តើយ ចំពោះ ប្រជាពលរដ្ឋ ដែលជួបការលំបាកឡើយ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved