ប្រធានាធិបតីប្រទេសវេណេហ្ស៊ុយអេឡា លោក នីកូស ឡាស ម៉ាឌូរ៉ូ បានលើកលែងទោស អោយអ្នកនយោបាយប្រឆាំងច្រើនជាង១០០នាក់ !!!!!
ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ សុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ
រដ្ឋធានីការ៉ាកាស:
ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃច័ន្ទ កន្លងមក បានលើកលែងទោសអោយអ្នកនយោបាយប្រឆាំងច្រើនជាង១០០នាក់ រួមមានច្រើនជាង២០នាក់ជាសមាជិកសភាដែលត្រូវចោទប្រកាន់ពីបទបេះបោរប្រឆាំងនឹងលោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា Nicolas Maduro។ សូមបញ្ជាក់ថា ប្រទេសនៅអាហ្វ្រិកឡាទីន មួយនេះ កំពុងរងការឡោមព័ទ្ធ សេដ្ឋកិច្ចពីសំណាក់ សហរដ្ធអាមេរិក មិនតែប៉ុណ្ណោះលោក ម៉ាឌូរ៉ូ ត្រូវបានសហរដ្ឋអាមេរិក ចេញដីកាចាប់ខ្លួន ថែមទៀតផង ។
ការលើកលែងទោសអ្នកនយោបាយប្រឆាំងនេះបានធ្វើឡើង ខណៈដែលប្រទេសវេណេហ្ស៊ុយអេឡា ជិតដល់ការបោះឆ្នោតសភាដែលនឹងធ្វើឡើងនៅខែធ្នួខាងមុខដែលត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់គណបក្សសង្គមនិយមដែលជាគណបក្សកាន់អំណាច កំពុងស្វែងរកការចូលរួមពីក្រុមប្រឆាំងនៅក្នុងការបោះឆ្នោតនាថ្ងៃខាងមុខនេះ។ ហើយប្រទេស ដែលវ័នក កប់លុយរាប់រយលានដុល្លា នៅក្នុងប្រទេសនេះ មានដូចជា ប្រទេសចិន រុស្ស៊ី ដែលជាប្រទេសធំជាងគេ ដែលរបបរបស់មេដឹកនាំផ្ដាច់ការ លោកម៉ាឌូរ៉ូ ជំពាក់ ។
អ្នកទទួលបានការលើកលែងទោសតាមរយៈសេចក្តីសម្រេចរបស់លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា រួមមានសមាជិកសភា លោក Freddy Guevara និង លោក Roberto Marrero ដែលជាមេបញ្ជាការយោធារបស់មេដឹកនាំប្រឆាំងលោក Juan Guaidoមេដឹកនាំប្រឆាំង វ័យក្មេង ដែលមានប្រទេសលោកខាងលិច ទទួលស្គាល់ជាង៥០ប្រទេស។ ដោយសារសង្គ្រាម ដណ្ដើមអំណាចនេះហើយ បានធ្វើ
អោយប្រជាពលរដ្ឋ វេណេហ្ស៊ុយអេឡារាប់លាននាក់ កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ហើយសេដ្ឋកិច្ចប្រទេសនេះ ក៏បានធ្លាក់ដល់កំរិតក្រោមសូន្យ ថែមទៀតផង ។
ក្រុមប្រឆាំងប្រទេសវេណេហ្ស៊ុយអេឡា យល់ឃើញថា ការជាប់ឆ្នោតសារជាថ្មីរបស់លោក Maduro កាលពីឆ្នាំ២០១៨ ជាការបោះឆ្នោតក្លែងបន្លំ ហើយក្រុមប្រឆាំងដែលទទួលស្គាល់ លោក Guaido ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវេណេហ្ស៊ុយអេឡា បន្ថែមតែពីនេះទៅ បណ្តាប្រទេសច្រើនជាង៥០ប្រទេសផ្សេងទៀត រួមមានសហរដ្ឋអាមេរិកក៏ទទួលស្គាល់មេដឹកនាំប្រឆាំង វេណេហ្ស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/