ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

វិភាគស្ថានការណ៍យោធាកោះតៃវ៉ាន់ និងមហាយក្សចិន !!!!

វិភាគស្ថានការណ៍យោធាកោះតៃវ៉ាន់ និងមហាយក្សចិន !!!!

វិភាគស្ថានការណ៍យោធាកោះតៃវ៉ាន់ និងមហាយក្សចិន !!!!

ប្រែសម្រួលដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ អាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

រដ្ឋធានីតៃប៉ិក:

ប្រមុខដឹកនាំកំពូលរបស់កោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន បានប្រកាសថា កោះតៃវ៉ាន់ នឹងផលិតនាវាមុជទឹកដោយខ្លួនឯង ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួនអោយមានភាពរឹង មាំកាន់តែខ្លាំងថែមទៀត ។សេចក្តីប្រកាសរបស់លោកស្រី សៃ អ៊ីងវេន ទំនងជាមានបំណងប្រឈមមុខជាមួយនឹងប្រទេសចិនដោយកងកម្លាំងយោធា តាមរយៈការពង្រឹងប្រព័ន្ធការពារជាតិនិងការធ្វើទំនើប កម្មខាងកងកម្លាំងយោធា ។ក្រុមអ្នកវិភាគនយោបាយ ុំយល់ឃើញថា កោះតៃវ៉ាន់ មិនអាចប្រឈមមុខខាង កងកម្លាំងយោធាជាមួយនឹងប្រទេសចិនបានទេ ដោយសារចិនជាប្រទេសធំ មានចំនួនកងទ័ព ច្រើន និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២នៅលើពិភពលោក ។

ម្យ៉ាងទៀត ទោះបីជាសហរដ្ឋអាមេរិកប្រឹងប្រែងជួយកោះតៃវ៉ាន់ក៏ដោយ ក៏តៃវ៉ាន់មិន មានតុល្យភាពខាងកងកម្លាំងយោធាជាមួយប្រទេសចិនដែរ គឺចំនួនកងកម្លាំងយោធារវាងចិន និងកោះតៃវ៉ាន់ ខុសគ្នាឆ្ងាយណាស់ ។រហូតមកដល់ឆ្នាំ២០២០នេះ ប្រទេសចិនមានចំនួនកងកម្លាំងយោធាសរុបប្រមាណជា ២លាន៣សែននាក់ ហើយកោះតៃវ៉ាន់វិញមានចំនួនកងទ័ពត្រឹមតែ២សែននាក់ប៉ុណ្ណោះពោលមិនស្មើនឹងមួយកងពលធំរបស់ចិនផងទេ ។ ប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោកស្រីសៃ អ៊ីងវេន បានប្រកាសថា កោះតៃវ៉ាន់នឹងផលិតនាវាមុជទឹកដោយខ្លួនឯង ដែលសេចក្តីប្រ កាសនេះ ត្រូវគេមើលឃើញថា ជាការប្រកាសប្រឈមនឹងចិនដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន។

តាមក្រុមអ្នកជំនាញខាងនាវាមុជទឹកបានអោយដឹងថា ក្នុងដំណើរការសាងសង់នាវាមុ ជទឹកជាលើកទី១របស់កោះតៃវ៉ាន់ គឺត្រូវពឹងផ្អែកលើបច្ចេកវិទ្យាបរទេសដើម្បីឆ្លើយតបបញ្ហាមួយចំនួនបែបយ៉ាងខាងផ្នែកប្រព័ន្ធអេឡិចត្រូនិកជាដើមហើយបច្ចេកវិទ្យាទាំងនេះ កោះតៃ វ៉ាន់ មិនទាន់មានទេ ដោយសព្វថ្ងៃ កោះតៃវ៉ាន់មាននាវាមុជទឹក២គ្រឿង ដែលបានទិញពីសហរដ្ឋអាមេរិកនិងជានាវាសម័យសង្គ្រាមលោកលើកទី២ដោយតៃវ៉ាន់ប្រើនាវាទាំង២នេះសម្រាប់ការហ្វឹកហាត់។មាននាវាមុជទឹក២គ្រឿងទៀតដែរដែលទិញពីប្រទេសហូឡង់ ក្នុងទស្សវត្សឆ្នាំ១៩៨០ជានាវាសង់ក្នុងទស្សវត្សឆ្នាំ១៩៧០។ កាលពីឆ្នាំ២០០១អាមេរិកធ្លាប់យល់ព្រមលក់អោយតៃវ៉ាន់ នូវនាវាមុជទឹក៨គ្រឿងប្រើប្រេងម៉ាស៊ូតនិងអេឡិចត្រូនិក។តែតៃវ៉ាន់មិនដែលបានទិញពីអាមេរិកទេ ដោយសារមានបញ្ហាថវិកាជាតិនិងការជំទាស់ក្នុងស្រុក។ការប្រកាសផលិតនាវាមុជទឹកដោយខ្លួនឯងរបស់ប្រមុខដឹកនាំកំពូលកោះតៃវ៉ាន់ គឺជាសេចក្តីប្រកាសចេញពីមាត់របស់ប្រធានាធិបតីតៃវ៉ាន់ផ្ទាល់ ដែលត្រូវគេមើលឃើញថា ជាសារឆ្លើយតបទៅចិនតែប៉ុណ្ណោះ ។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានអោយដឹងថាចិនមិនដែលទាត់ចោលយុទ្ធសាស្ត្រប្រើកម្លាំងបាយដើម្បីទាមទារយកខែត្រខ្លួនមកវិញទេ។ កាលពីខែមករាដើមឆ្នាំនេះចិនបានបញ្ជូនកប៉ាល់ផ្ទុកយន្តហោះចម្បាំង ឈ្មោះថា Liaoning លៀវនីងទៅក្បែរកោះតៃវ៉ាន់។ សប្តាហ៍មុនតៃវ៉ាន់ទើបតែបានព្រមានពីការប្រឈមទៅនឹងការឈ្លានពានរបស់ចិន ។មុននេះបន្តិច ដដែលតៃវ៉ាន់បានប្រកាសឲ្យដឹងជាសាធារណៈនិងជាលើកទី១ពីលទ្ធភាពវាយប្រហារចិនដីគោកដោយបាញ់ផ្លោងគ្រាប់មីស៊ីល។សេចក្តីប្រកាសព្រមានរបៀបនេះរបស់តៃវ៉ាន់ត្រូវបានធ្វើឡើងដោយលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Feng Shih-kuanនៅក្នុងឱកាសបង្ហាញរបាយការណ៍ស្តីពីវិស័យការពារជាតិ។

នៅក្នុងឱកាសបង្ហាញរបាយការណ៍ស្តីពីវិស័យការពារជាតិនៅក្នុងរដ្ឋសភាដែលលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Feng Shih-kuanបានបញ្ជាក់ច្បាស់ៗដោយឥតរារែកថាតៃវ៉ាន់អាចវាយប្រហារចិនដោយបាញ់គ្រាប់មីស៊ីល។ ពាក្យសម្តីរបស់លោកFeng Shih-kuanដូចនេះគឺជាការឆ្លើយនឹងសំណួររបស់អ្នកតំណាងរាស្ត្រម្នាក់ដែលចង់ដឹងថាតើតៃវ៉ាន់មានលទ្ធភាពបាញ់លើចិនដីគោក ឬអត់។ នៅក្នុងអតីតកាលក្រសួងការពារជាតិតែវ៉ាន់ធ្លាប់បានទម្លាយឲ្យដឹងពីការផលិតគ្រាប់មីស៊ីលបាញ់បានចម្ងាយឆា្ងយតែមិនដែលបានប្រកាសជាសាធារណៈពីសមត្ថភាពពិតប្រាកដរបស់គ្រាប់មីស៊ីលនោះទេ។

ក្រៅពីប្រាប់ឲ្យដឹងពីគ្រាប់មីស៊ីលដែលអាចបាញ់បានចម្ងាយជាង១៥០០គីឡូម៉ែត្ររបាយការណ៍របស់ក្រសួងការពារជាតិក៏បានសន្យាបង្កើតឲ្យមានប្រព័ន្ធការពារយោធាដ៏ប្រសើរសម្រាប់តៃវ៉ាន់។ ដោយមិននិយាយចំឈ្មោះប្រទេសចិនរបាយការណ៍បានសរសេរថា « បើសត្រូវព្យាយាមឈ្លានពានតៃវ៉ាន់ តៃវ៉ាន់នឹងកម្ទេចឲ្យចុះខ្សោយដោយវាយប្រហារសំដៅលើពួកទាហានដល់មូលដ្ឋាននៅគ្រប់សមរភូមិរបស់វាតែម្តង ។ ទន្ទឹមគ្នានេះលោករដ្ឋមន្ត្រីការពារជាតិក៏បានបន្ថែមដោយសង្ឃឹមថាថវិកាយោធារបស់តៃវ៉ាន់សម្រាប់ឆ្នាំ២០២០ នឹងកើនបន្ថែម ៣% ធៀបនឹងឆ្នាំ២០១៩ដែលកើនតែ ២%។

ការប្រកាសព្រមានរបស់ប្រមុខដឹកនាំកងកម្លាំងយោធាកោះតៃវ៉ាន់របៀបនេះប្រហែលមិនបានធ្វើឲ្យចិនព្រឺរោមទេ ព្រោះថាចិនមានដាក់តាំងគ្រាប់មីស៊ីលជាង១៥០០ដើមបែរកាណុងលើកោះតៃវ៉ាន់ និងមានចំនួនទ័ពប្រមាណជា២លាន៣សែននាក់។ រីឯតៃវ៉ាន់វិញ មានចំនួនទ័ពតែ២០០ ០០០នាក់ប៉ុណ្ណោះពោលមិនស្មើនឹងមួយកងពលធំរបស់ចិនផង ហើយជាទូទៅតៃវ៉ាន់អាងអាមេរិកដែលជាអ្នកលក់អាវុធឲ្យខ្លួន។សូមជម្រាបជូនថាតាំងពីលោកស្រី សៃ អ៊ីងវេន ឡើងកាន់តំណែងប្រធានាធិបតីតៃវ៉ាន់មកកម្តៅការទូតរវាងប៉េកាំងនិងតៃប៉ិកបានឡើងក្តៅខ្លាំងរហូតធ្វើឲ្យចិនកាត់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ព្រមទាំងបង្កើនសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved