ម្ចាស់គ្រឹះ ស្ថានអាហរ័ណ នីហរ័ណ ផលិតផល គ្រឿងសំអាង ឈ្មោះ គីមល័ង (ខេ និង អិល) ឯ.ក KimLung ( K and L ).LTD ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយ ព័ត៌មាន មិនពិត ដែលជាហេតុធ្វើអោយ មានការខូចកត្តិយស ដល់ក្រុមហ៊ុននាងខ្ញុំ !
ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ខែ តុលា ឆ្នាំ ២០២០
ព័ត៌មានជាតិ
ដោយមានអង្គភាព ព័ត៌មានក្នុងស្រុក បានចេញផ្សាយ អំពីផលិតផលគ្រឿងសំអាង ជាពិសេស ការលក់សាប៊ូបំបាត់សក់ស្កូវ MOKERU ដែល ព័ត៌មាន ក្នុងមួយ បានវាប្រហារ មកលើ ក្រុមហ៊ុន របស់ នាងខ្ញុំដើម្បីកុំអោយបងប្អូនសាធារណៈជន លោកមានការយល់ច្រឡំ ថាក្រុមហ៊ុននាងខ្ញុំលក់ផលិតផល គ្រឿងសំអាង ពុំមានការអនុញ្ញាត ។ តាមការពិតក្រុមហ៊ុន នាងខ្ញុំ មានច្បាប់ទម្លាប់ ត្រឹមត្រូវ ចំពោះផលិតផលខាងលើនេះ នាងខ្ញុំ បានសូមការអនុញ្ញាត ត្រឹមត្រូវ ជូនទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម យ៉ាងត្រឹមត្រូវមុននឹងក្រុមហ៊ុមនាងខ្ញុំធ្វើចរាចរណ៍នៅលើ ទីផ្សារ បំរើជូន អតិថិជន ។
នាងខ្ញុំ សូមជម្រាបជូនដល់ បងប្អូនសាធារណៈជន មេត្តាជ្រាបថា គ្រប់ផលិតផលទាំងអស់ របស់ក្រុមហ៊ុននាងខ្ញុំ សុទ្ទតែឆ្លងកាត់ ការត្រួតពិនិត្យ ពីស្ថាប័នជំនាញ ត្រឹមត្រូវ និងមានការបង់ពន្ធ ជូនរដ្ឋយ៉ាងទៀងទាត់ ត្រឹមត្រូវទាំងអស់ ហើយក្រុមហ៊ុននាងខ្ញុំ ពុំដែលលក់ផលិតផល ណាមួយដែល ពុំបានឆ្លងកាត់ការត្រួតពិនិត្យ ពីមន្ត្រីជំនាញឡើយ ។
ដូច្នេះ នាងខ្ញុំសូមបដិសេធ ទាំងស្រុង ចំពោះការចេញផ្សាយ ខុសពីការពិត របស់អង្គភាពព័ត៌មាន ក្នុងស្រុកមួយ ទាំងស្រុងតែម្ដង ហើយ សូមបងប្អូនមេត្តា រងចាំអាន នូវលិខិតគតិយុត្តិ របស់ក្រុមហ៊ុននាងខ្ញុំទាំងអស់ ដែលចុះផ្សាយ នៅក្នុង អង្គភាពគេហទំព័រ សម្លេងជាយដែន ។ ហើយជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ ដល់ បងប្អូន អតិថិជន របស់ ក្រុមហ៊ុន នាងខ្ញុំ ទាំងអស់ ជួបតែ សុខភាពល្អបរិបូរណ៍ និងមានកម្លាំងមាំ ជន្មាយុយឺនយូរ និងសមប្រកបទៅដោយ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/