កងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំដោយ លោកវរសេនីយ៍ឯក សៅ សារឿន បានចុះរុករក សាកសព ម្ដាយនិងកូន ដែលបានរអិលដើរឆ្លងទឹកហូរ ទៅបេះម្ទេស !!!!!
ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២០
ព័ត៌មានជាតិ
ស្រុកថ្មពួក:
ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីអោយ កងកម្លាំងអធិការដ្ឋាននគរបាល ស្រុកថ្មពួក ចុះរុករក សាកសព ម្ដាយនិង កូន ដែលបានជួបឧបទ្ទវហេតុ បណ្ដាលមកពី ពួកគាត់ដើរឆ្លងទឹកហូរ ទៅបេះម្ទេស បណ្ដាលអោយរអិលជើង ធ្លាក់ចូលទៅក្នុងទឹក ដែលកំពុងហូរខ្លាំង ។
ក្រោយពីបានទទួលបទបញ្ជាពីលោកស្នងការភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំង ចុះរុករក សាកសពម្ដាយនិងកូន យ៉ាងសកម្ម ។ លោកអធិការបានថ្លែងប្រាប់សារព័ត៌មានយើង តាមវ៉ាត់អាប់ នៅក្នុងការចុះរុករក ថ្ងៃនេះ យើងរកឃើញសាកសព កូនស្រី រីឯសាកសពម្ដាយវិញ ព្រឹកស្អែក កម្លាំងរបស់លោកនឹងបន្ត រុករកទៀត ដោយថ្ងៃនេះល្ងាចណាស់ហើយនិងឈានចូលដល់ម៉ោង៧យប់ហើយ ទើបសម្រេចផ្អាកការរុករកបណ្ដោះអាសន្នសិន ។
សូមជម្រាបថានៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទី មានករណី លង់ទឹកស្លាប់ពីរនាក់ម្ដាយកូន នៅចំណុចអាងគ្រុឌ ខាងជើងឈាងខាងកើតភូមិព្រៃវែង ចំងាយប្រមាណ៣០០ម៉ែត្រម្ដាយឈ្មោះ លីន សាង ស្រី អាយុ ៤២ឆ្នាំ កូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ១៦ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មូលហេតុដើរឆ្លងទឹកហូរទៅបេះម្ទេស ក៏រអិលជើងកូនធ្លាក់ចូលក្នុងទឹក ភ្លាមនោះម្តាយចុះទៅជួយបណ្ដាលអោយលង់ទឹកទាំងពីរនាក់តែម្ដង ។
ករណីខាងលើនេះក្រោយពីទទួលបានព័ត៍មានភ្លាមលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានដឹកនាំកម្លាំង ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៤:៥០នាទីល្ងាច បានរកឃើញសាកសពកូនស្រី និងកំពុងបន្ដរកសាកសពម្ដាយបន្តទៀត។លោកវរសេនីយ៍ឯក សៅ សារឿនបានមានប្រសាសន៍ថា លោកសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមមេត្តា មានការប្រុងប្រយ័ត្នព្រោះគ្រោះធម្មជាតិ កំពុងវាយលុក ចូលមកព្រះរាជាណាចក្រកម្ពុជាយើង ហើយ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះមហន្តរាយ ធម្មជាតិ នៅទូទាំងប្រទេស ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https:://www.cdv-news.com/