ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ( Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អញ្ចើញ ចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ !!!!! »» សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!!

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​(CIA) បានអោយដឹងថាបហរទេស អ៊ីរ៉ង់​និង​រុស្ស៊ី​បានចាប់ផ្ដើម​វាយ​ប្រហារ​ជាថ្មី​លើ​ការ​ បោះឆ្នោតនៅ សហរដ្ឋអាមេរិក !!!!!

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​(CIA) បានអោយដឹងថាបហរទេស អ៊ីរ៉ង់​និង​រុស្ស៊ី​បានចាប់ផ្ដើម​វាយ​ប្រហារ​ជាថ្មី​លើ​ការ​ បោះឆ្នោតនៅ សហរដ្ឋអាមេរិក !!!!!

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​(CIA) បានអោយដឹងថាបហរទេស អ៊ីរ៉ង់​និង​រុស្ស៊ី​បានចាប់ផ្ដើម​វាយ​ប្រហារ​ជាថ្មី​លើ​ការ​ បោះឆ្នោតនៅ សហរដ្ឋអាមេរិក !!!!!

ដកស្រង់ចេញពី VOA : ដោយះ លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃសៅរ៍ ៨កើត ខែកក្កិត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

រដ្ឋធានីវ៉ាស៊ីនតោន :

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាម​អាមេរិក​បាន​ចោទប្រកាន់​ប្រទេស​អ៊ីរ៉ង់​និង​រុស្ស៊ី​ថា​បាន​ព្យាយាម​ប្រើ​ទិន្នន័យ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី «ប៉ុនប៉ង​ខ្លាំងក្លា» ធ្វើ​ឲ្យ​មាន​ភាព​ចលាចល និង​ភាព​ច្របូកច្របល់​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

លោក John Ratcliffe នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ប្រកាស​ដូច​នេះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​ដ៏​បន្ទាន់​មួយ​កាលពី​យប់​ថ្ងៃ​ពុធ ក្នុង​គោលបំណង​ធានា​ជូន​ចំពោះ​ពលរដ្ឋ​អាមេរិកាំង និង​សន្យា​ធ្វើ​ឲ្យ​មាន «ផលវិបាក» ចំពោះ​ប្រទេស​ណា​ដែល​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត។

លោក​និយាយ​ដូច្នេះ​ថា៖ «យើង​បាន​បញ្ជាក់​ថា ព័ត៌មាន​ចុះឈ្មោះ​បោះឆ្នោត​ខ្លះ ត្រូវ​បាន​ប្រទេស​អ៊ីរ៉ង់​ទទួល​បាន ហើយ​រុស្ស៊ី​ក៏​ទទួល​បាន​ដាច់​ដោយ​ឡែក​ពី​នេះ​ដែរ»។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​ពីរ​នេះ «បាន​ចាត់​វិធានការ​ជាក់លាក់​ដើម្បី​ជះ​ឥទ្ធិពល​លើ​មតិ​សាធារណៈ​ទាក់ទិន​ទៅ​នឹង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក»។

លោក Ratcliffe មិន​បាន​និយាយ​ថា​តើ​រុស្ស៊ី​ប្រើ​ប្រាស់​ព័ត៌មាន​នេះ​យ៉ាង​ដូចម្តេច​ទេ ក៏​ប៉ុន្តែ​បាន​ចោទ​ប្រកាន់​អ៊ីរ៉ង់​ថា​ស្ថិត​នៅពី​ក្រោយ​សកម្មភាព​បែប​នេះ​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក ដោយ​លោក​បាន​និយាយ​ថា សកម្មភាព​ខ្លះ​គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​ប្រធានាធិបតី Donald Trump។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ឃើញ​រួច​ហើយ​ថា អ៊ីរ៉ង់​បាន​ផ្ញើ​អ៊ីមែល​ដែល​រៀបចំ​ឡើង​ដើម្បី​គំរាមកំហែង​អ្នក​បោះឆ្នោត ញុះញង់​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​ប្រធានាធិបតី Trump»៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved