ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

គ្រួសារកុមាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការចក្ខុវិស័យកម្ពុជា !!!!!

គ្រួសារកុមាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការចក្ខុវិស័យកម្ពុជា !!!!!

គ្រួសារកុមាររងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ បានទទួលអំណោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការចក្ខុវិស័យកម្ពុជា !!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃសុក្រ ១៥កើត ខែកក្កិត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ខែ តុលា ឆ្នាំ ២០២០
ព័ត៌មានជាតិ

ខេត្តសៀមរាប:

កាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២០ បងប្អូនគ្រួសារកុមាររងគ្រោះជំនន់ទឹកភ្លៀង នៅសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំកសិកម្ម ចំនួន ៣០០គ្រួសារ មកពី៤ឃុំក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប បានទទួលអំណោយពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការ ចក្ខុវិស័យកម្ពុជា ជាគ្រឿងឧបភោគបរិភោគ សារុង ក្រម៉ា និង ថ្នាំពេទ្យ នៅពីរកន្លែងផ្សេងគ្នា នៅក្នុងបរិវេណវត្តក្រឡាញ់ ចំនួន ២១៧គ្រួសារ  និង នៅ បរិវេណវត្ត ចារឈូក ចំនួន ៨៣គ្រួសារ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វេង ហៀង អគ្គលេខាធិ ការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ព និងជាប្រធាននាយកដ្ឋានការងារកុមារនៃក្រសួងមហាផ្ទៃ និង លោក លុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ និង លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា រួមទាំងអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក មេឃុំ និង បុគ្គលិកអង្គការផងដែរ ។

លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់អំពីស្ថានភាពនៃផលប៉ះពាលនៃជំនន់ ទឹកភ្លៀង កាលពីថ្ងៃទី១៩ ខែតុលាកន្លងមកនេះ បណ្តាលធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន៤ ដែលមានស្ថានភាពធ្ងនធ្ងរ មានឃុំចារឈូក ប៉ះពាល់ ៤៣គ្រួសារ ឃុំតាសោម ៧០គ្រួសារ , ឃុំស្រែខ្វាវ ៤០គ្រួសារ និងឃុំគោកដូង១៤៧គ្រួសារ ព្រមទាំងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលាស្រុក មន្ទីរពេទ្យ និង សាលារៀនទៀតផង ។  លោក បានគូសបញ្ជាក់ថា គ្រួសារបងប្អូនទាំង៣០០គ្រួសារនេះមួយចំនួនជាកម្មករសិប្បកម្មផលិតឥដ្ឋ និង ចំការ និង មួយចំនួនរងគ្រោះ និង ងាយរងគ្រោះ ស្ថិតក្នុងកម្រិតប្រជាពលរដ្ឋ(ក្រ១)  និង មានគ្រួសាររងគ្រោះមួយចំនួនក៏បានទទួលអំណោយពីសប្បុរសជនផងដែរ  ។ ហើយចំពោះប្រជាពលរដ្ឋធ្វើចំណាកស្រុក     ទូទាំងស្រុកអង្គរជុំមាន ៧ពាន់៧៧០នាក់ផងដែរ ។

លោក ស៊ត់ ចន្ថា  នាយកប្រតិបត្តិ អង្គការ ចក្ខុវិស័យកម្ពុជា ក៏បានធ្វើការបញ្ជាក់អំពី គោលបំណងរបស់អង្គការ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយ និង ជួយដល់បងប្អូនគ្រួសារ កុមាររងគ្រោះដោយទឹកជំនន់ និង គ្រួសារងាយរងគ្រោះ នៅក្នុងស្រុកអង្គរជុំនេះ ។  ក្នុងនោះលោកក៏បានលើកផងដែរអំពីជីវប្រវត្តិដែលធ្លាប់ជួបការលំបាកល្វីញជួចត់នាពេលកន្លងមក ហើយពេលនេះជាការឆ្លើយតបសងគុណដល់បងប្អូនវិញក្នុងពេលដែលជួបការលំបាក ខ្វះខាតនូវស្បៀងអាហារក្នុងពេលទឹកជំនន់នេះ ។ ម៉្យាងទៀតក្នុងសកម្មភាពទាំងនេះ ក៏ជាសិល្បះប្រពៃណី វប្បធម៌ចែករំលែក ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាក ដោយគ្រោះធម្មជាតិ។

ឯកឧត្តម វេង ហៀង ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ អំពីទុក្ខលំបាករបស់បងប្អូន សំខាន់ចំពោះកុមារៗនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំ កសិកម្ម ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកឡើងផងដែរ នូវចំណុចមួយចំនួនដែលមានការពាក់ពន្ធ័វិស័យសិប្បកម្មផលិតឥដ្ឋ និង ចំការដំណាំកសិកម្ម។ ម៉្យាងទៀតបងប្អូនដែលមានកូនក្មួយបានរៀនចប់ថ្នាក់ទី៩ តែពុំមានលទ្ធភាពក្នុងការសិក្សារៀនសូត្របន្ត សូមទៅធ្វើការទំនាក់ទំនងជាមួយមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ដើមី្បធ្វើការដាក់ពាក្យចូលសិក្សានូវមុខជំនាញ បច្ចេកទេសផ្សេងៗ និង យកចំណេះដឹងទាំងនោះទៅប្រកបមុខរបរ ចិញ្ចឹមក្រុមគ្រួសារខ្លួន ក្នុងការកាត់បន្ថយភាពក្រីក្រ និង ការធ្វើចំណាកស្រុករបស់បងប្អូន ដែលជាធនធានមនុស្សពិត នៅក្នុងមូលដ្ឋាន ។

ឯកឧត្តមក៏បានលើកផងដែរ ពីគុណសន្តិភាព ដែលបានផ្តល់នូវអត្ថប្រយោជន៍ខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជាយើង បានធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ចាប់ពីទីប្រជុំជនរហូតដល់ជនបទលើគ្រប់វិស័យ ក្រោម ដំបូលសុខសន្តិភាព ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្រុកអង្គរជុំ ដែលជាភូមិសាស្ត្រ សមរភូមិប្រយុទ្ធ នាសម័យសង្រ្គាម ត្រូវបានប្រែក្លាយទៅជាតំបន់ជនបទប្រកបដោយការអភិវឌ្ឍន៍រីកចម្រើន  លើគ្រប់ វិស័យ ទាំងអាណាចក្រ និង ពុទ្ធចក្រ ។

អំណោយដែលបងប្អូនទទូលបាន មានអង្ករ ទឹកត្រី , ទឹកស៊ីអ៊ីវ , មី , អំបិល ,ប៊ីចេញ និង សារុង ,ក្រម៉ា រួមទាំង ថ្នាំពេទ្យផងដែរ  ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved