លើបណ្ដាញហ្វេសប៊ុកផ្លូវការ របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន សរសេរថា- អរគុណសន្តិភាព!- អរគុណនយោបាយ ឈ្នះ ឈ្នះ!- ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !!!!!
ដោយ : លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អង្គារ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានជាតិ
រាជធានីភ្នំពេញ:
សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអង្ការ 3កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ !- កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។
-កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹម នាំគ្នាធ្វើអនាម័យ បោសជូត សំអាត បរិវេណទាំងខាងក្នុងខាងក្រៅ កន្លែងធ្វើការជាប្រចាំ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ អន្តរជាតិ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/