ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន មានប្រសាសន៍ថា ភាពតានតឹងរវាងចិននិងអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ, អូស្ត្រាលីគឺមានទស្សនៈឯករាជ្យ និងផលប្រយោជន៍ផ្ទាល់ខ្លួន!! »» រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided missiles) និងអាវុធដទៃៗទៀត ដើម្បីជួយប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន !!!!!! »» ប្រធានាធិបតី សហរដ្ឋអាមេរិក លោក  Donald Trump បានបញ្ចូន មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់ អាស៉ី ប៉ាស៊ីហ្វិក ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដោយសម្ងាត់ !!!!! »» ក្រុមហ៊ុនTwitter បាននិយាយថាលោក Biden នឹងទទួលបានគណនី @POTUS Twitter នៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២១ ខាងមុខនេះ ទោះបីលោក Trump មិនយល់ព្រមក៏ដោយ !!!! »» លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យសំណង់អគារ កងអន្តរាគមន៍ពិសេស !!!!! »» ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បានកោះហៅអ្នកការទូតជាន់ខ្ពស់ប៉ាគីស្ថានម្នាក់អំពីអ្វីដែលទីក្រុងញូវដែលីបាននិយាយថាគឺជាការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមមួយនៅសប្តាហ៍នេះនៅក្នុងទឹកដីព្រំដែនចាមមនិងកាស្មៀរដោយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន !!!! »» ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!! »» ក្រោយពី  ប្រទេសចិន គំរាម  កំហែង ផ្នែកយោធា ចង់បាន   កោះតៃវ៉ាន់ កោះតៃវ៉ាន់   នេះនឹង ផលិតនាវាមុជទឹកចំនួន៨គ្រឿងទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា !!!! »» ប្រធានាធិបតីសហរដ្ឌអាមេរិក ដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសអាមេរិក គឺលោក Joe Biden ដែលនឹងត្រូវចូលទៅកាន់ សេតវិមាន នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១ !!!!! »» សហភាព​អឺរ៉ុប​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រ៉ុ​ស​បន្ថែម​ទៀត​ រួម​ទរួមទាំងក្រុមហ៊ុនមួយចំនួន!!!

ស្ថានភាពនយោបាយនៅប្រទេសថៃ កានតែយាប់យឺនៗទៅ ក្រោយពី លោកប្រាយុទ្ធ ចាន់អូរចា នាយករដ្ឋមន្ត្រីថៃ មិនព្រមចុះចេញពីតំណែង ហើយ សមាជិកសភាថៃ ក៏បានបើកការជជែកដេញដោល លើសំណើធ្វើសោធនកម្មរដ្ឋធម្មនុញ្ញ ផងដែរ !!!!!!

ស្ថានភាពនយោបាយនៅប្រទេសថៃ កានតែយាប់យឺនៗទៅ ក្រោយពី លោកប្រាយុទ្ធ ចាន់អូរចា នាយករដ្ឋមន្ត្រីថៃ មិនព្រមចុះចេញពីតំណែង ហើយ សមាជិកសភាថៃ ក៏បានបើកការជជែកដេញដោល លើសំណើធ្វើសោធនកម្មរដ្ឋធម្មនុញ្ញ ផងដែរ !!!!!!

ស្ថានភាពនយោបាយនៅប្រទេសថៃ កានតែយាប់យឺនៗទៅ ក្រោយពី លោកប្រាយុទ្ធ ចាន់អូរចា នាយករដ្ឋមន្ត្រីថៃ មិនព្រមចុះចេញពីតំណែង ហើយ សមាជិកសភាថៃ ក៏បានបើកការជជែកដេញដោល លើសំណើធ្វើសោធនកម្មរដ្ឋធម្មនុញ្ញ ផងដែរ !!!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អង្គារ៍ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

(រាជធានីបាងកក)៖

សមាជិកសភាថៃ នៅថ្ងៃអង្គារនេះ បានបើកការជជែកដេញដោល លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើស្នូលមួយដ៏សំខាន់ របស់ ក្រុមបាតុករ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមបញ្ជាក់ថា នៅ
ពេលនេះ ក្រុមបាតុករ មាន២ក្រុម ១ជាក្រុមដែលកើតចេញពី យុវជន វ័យក្មេង នៅតំណាក់ដំបូង រហូតដល់ពេលនេះ បានក្លាយទៅក្រុមបាតុករ ចំរុះ មានទាំង និស្សិត យុវជន វ័យចំណាស់ មកពីគ្រប់ស្រទាប់វណ្ណៈ ។ ២ជាក្រុមអាវលឿងដែលគាំទ្រ ព្រះមហាក្សត្រ ប្រឆាំង អ្នកដែលប្រមាថ ប៉ះពាល់ដល់ កិត្តិយស ព្រះបរមរាជវាំង ហើយបើតាមព័ត៌មានពីក្រុងបាងកក នៅ ពេលនេះ ក្រហមទាំងបានប៉ះគ្នាមួយឈិត តែសមត្ថកិច្ចគ្រប់គ្រង សភាពការណ៍បានវិញ មិនអោយក្រុមទាំងពីរ បង្ហូរឈាមគ្នាបានទេ ។

អ្នកវិភាគឯករាជ្យ មានទីស្នាក់ការនៅទីក្រុង បាងកក បានបរិយាយថា ស្ថានការណ៍សព្វថ្ងៃនេះ នៅលើតែមានការខ្វែងគំនិតគ្នា ជានិច្ច ដ៏រាបណា លោក នាយឧត្តមសេនីយ៍ ប្រាយុទ្ទ ចាន់អូរចា មិនព្រមចុះចេញពី មុខតំណែង និងធ្វើតាមការទាមទារ របស់ក្រុមបាតុករ អាវខ្មៅ
ដែលបានតាំងខ្លួនឯងថា ជា ប្រជាជនរំដោះ ឬ យុវជនរំដោះ ដែលបានតស៊ូ ធ្វើបាតុកម្ម ចាប់តាំងពី ខែថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២០រហូតមកដល់ពេលនេះ បើទោះបីជាមានការចាប់ខ្លួន មេបាតុករជាច្រើនអ្នក យ៉ាងណាក្ដី ។ ហើយការធ្វើបាតុកម្មនេះ គឺពុំដែលមានទេការទាមទារ អោយបកស្រាយ ពីសំណាក់ រដ្ឋាភិបាលអាលឺម៉ង់ បញ្ហា ពាក់ព័ន្ធទៅនឹងអង្គព្រះមហាក្សត្រថៃ ដែលយាងគង់នៅ ប្រទេសអាលឺម៉ង់ ។

សភាថៃបានធ្វើសេចក្ដីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៧ នឹងត្រូវឆ្លងកាត់ការបោះឆ្នោត កំឡុងសម័យប្រជុំរួមគ្នាមួយ មានរយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃអង្គារនេះ នៅឯសភា និងព្រឹទ្ធសភានៃប្រទេសថៃ។ ក៏ប៉ុន្តែ មានក្ដីរំពឹងតិចតួចណាស់ថាសភាទាំង២របស់ថៃ នឹងបោះឆ្នោតអនុម័តលើការធ្វើកំណែទម្រង់ជាក់លាក់ណាមួយ ក្នុងនោះរួមមានទាំងការតាក់តែងរដ្ឋធម្មនុញថ្មី ខណៈការធ្វើកំណែទម្រង់របបរាជានិយមថៃសព្វថ្ងៃ ក៏ប្រហែលជានឹងមិនអាចទៅរួច តាមការស្នើសុំរបស់ ក្រុមបាតុករនោះដែរ។អ្នកឃ្លាំមើលស្ថានការណ៍នយោបាយថៃ យល់ថាសភាថៃអាចនឹងបង្កើតគណៈកម្មាធិការមួយ ទទួលបន្ទុកតាក់តែងរដ្ឋធម្មនុញ្ញថ្មី ហើយដែលនេះអាចនឹងត្រូវ រដ្ឋាភិបាលថៃ ប្រើប្រាស់ដើម្បីបង្វែរស្ថានការណ៍ និងកេងចំណេញពេលវេលាតែប៉ុណ្ណោះ។គួរបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនមែនជារឿងថ្មីឡើយសម្រាប់ថៃ ដោយគិតចាប់តាំងពីឆ្នាំ១៩៣២មក ថៃមានរដ្ឋធម្មនុញ្ញរហូតដល់២០ ដែលបាន ឆ្លងកាត់ការធ្វើវិសោធនកម្ម៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved