ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន មានប្រសាសន៍ថា ភាពតានតឹងរវាងចិននិងអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ, អូស្ត្រាលីគឺមានទស្សនៈឯករាជ្យ និងផលប្រយោជន៍ផ្ទាល់ខ្លួន!! »» រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided missiles) និងអាវុធដទៃៗទៀត ដើម្បីជួយប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន !!!!!! »» ប្រធានាធិបតី សហរដ្ឋអាមេរិក លោក  Donald Trump បានបញ្ចូន មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់ អាស៉ី ប៉ាស៊ីហ្វិក ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដោយសម្ងាត់ !!!!! »» ក្រុមហ៊ុនTwitter បាននិយាយថាលោក Biden នឹងទទួលបានគណនី @POTUS Twitter នៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២១ ខាងមុខនេះ ទោះបីលោក Trump មិនយល់ព្រមក៏ដោយ !!!! »» លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យសំណង់អគារ កងអន្តរាគមន៍ពិសេស !!!!! »» ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បានកោះហៅអ្នកការទូតជាន់ខ្ពស់ប៉ាគីស្ថានម្នាក់អំពីអ្វីដែលទីក្រុងញូវដែលីបាននិយាយថាគឺជាការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមមួយនៅសប្តាហ៍នេះនៅក្នុងទឹកដីព្រំដែនចាមមនិងកាស្មៀរដោយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន !!!! »» ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!! »» ក្រោយពី  ប្រទេសចិន គំរាម  កំហែង ផ្នែកយោធា ចង់បាន   កោះតៃវ៉ាន់ កោះតៃវ៉ាន់   នេះនឹង ផលិតនាវាមុជទឹកចំនួន៨គ្រឿងទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា !!!! »» ប្រធានាធិបតីសហរដ្ឌអាមេរិក ដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសអាមេរិក គឺលោក Joe Biden ដែលនឹងត្រូវចូលទៅកាន់ សេតវិមាន នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១ !!!!! »» សហភាព​អឺរ៉ុប​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រ៉ុ​ស​បន្ថែម​ទៀត​ រួម​ទរួមទាំងក្រុមហ៊ុនមួយចំនួន!!!

អាណត្តិ​ ប្រធានាធិបតី របស់ លោក បៃដិន អាច​ជា​ ចំណុចរបត់ ក្នុងទំនាក់ទំនង តួកគី-អាមេរិក !!!!!

អាណត្តិ​ ប្រធានាធិបតី របស់ លោក បៃដិន អាច​ជា​ ចំណុចរបត់ ក្នុងទំនាក់ទំនង តួកគី-អាមេរិក !!!!!

អាណត្តិ​ ប្រធានាធិបតី របស់ លោក បៃដិន អាច​ជា​ ចំណុចរបត់ ក្នុងទំនាក់ទំនង តួកគី-អាមេរិក !!!!!

ដោយ : លោក ភួង មុនីរដ្ឋ (ប្រែសម្រួលចេញពី VOA )
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត  ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

ទីក្រុង ISTANBUL —

ក្រុម​អ្នក​វិភាគ​តួកគី​និយាយ​ថា​ ​ការ​ព្យាករណ៍អំពីជ័យជម្នះលោក​ ចូ បៃដិន (Joe Biden) នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ អាចក្លាយ​ជា​ចំណុច​របត់​មួយនៅ​ក្នុង​ទំនាក់ទំនង​របស់​ប្រទេស​តួកគី​ជា​មួយ​ស.រ.អា។​ នោះ​ គឺ​ជា​ពេល​វេលា​ដែល​គេ​អាច​ឃើញរដ្ឋាភិបាល​ក្រុង​អង់ការ៉ា (Ankara) វិលត្រឡប់ទៅ​រក​ពួក​សម្ព័ន្ធមិត្តបស្ចិមប្រទេស​ជា​ប្រពៃណីរបស់​ខ្លួន​ ឬ​មួយ​ក៏​ពង្រឹង​ចំណង​ទាក់​ទងថែម​ទៀត​ជាមួយប្រទេស​រុស្ស៊ី​ ​និងប្រទេសចិន។

នៅ​ពេល​ដែលក្រុម​មេដឹកនាំ​អឺរ៉ុប​ច្រើននាក់ ​បាន​ប្រញាប់​ប្រញាល់អបអរ​លោក​ បៃដិន ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan យឺត​យ៉ាវ​ធ្វើ​ដូច្នេះ ហើយ​ទើប​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ថ្ងៃ​ពុធ ទី១១ ខែ​វិច្ឆិកា ទទួលស្គាល់​ជ័យជម្នះ​លោក បៃដិន។ នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​នោះ​ លោក ​ Erdogan បានគូស​បញ្ជាក់ទិដ្ឋភាព​«យុទ្ធសាស្ត្រ»នៃ​ចំណង​ទាក់ទងទ្វេភាគី។​ លោកបាន​និយាយ​ថា ចំណង​ទាក់ទង​នេះ គួរ​ត្រូវ​ពង្រឹង​ថែម​ទៀតដោយ​ផ្អែកលើ​ផល​ប្រយោជន៍​រួម។

មេដឹកនាំ​តួកគី​រូប​នេះ​ ក៏​បានផ្ញើ​សារ​មួយទៅ​អរគុណប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ផង​ដែរ។

ពួក​អ្នក​រិះគន់និយាយ​ថា នៅ​ពេល​លោក​ ត្រាំ កាន់​តំណែង​ លោក​ Erdogan បានរង​ផល​លំបាក​តិចតួច​ប៉ុណ្ណោះ នៅ​ពេលលោកប្រឆាំង​នឹងប្រទេស​សមាជិកដូចគ្នា​នៅ​ក្នុង​អង្គការអូតង់ ហើយស្និទ្ធស្នាល​ជាមួយរដ្ឋាភិបាលក្រុង​ម៉ូស្គូ​ ដោយ​ប្រធានាធិបតីស.រ.អា.​រូបនេះ បានប្រឆាំង​នឹង​ការអំពាវនាវ​ក្នុង​សភា​ស.រ.អា.​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​តួកគី។

ក្រុម​អ្នក​វិភាគ​ខ្លះទស្សន៍ទាយ​ថា រដ្ឋបាល​លោក​ បៃដិន នឹង​នាំឱ្យ​មាន​អ្វីៗ​ខុស​ប្លែកណាស់​សម្រាប់​លោក Erdogan។

លោក​ Soli Ozel ជាគ្រូបង្រៀនផ្នែក​ទំនាក់ទំនងអន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​ Kadir Has នៃក្រុង Istanbul។ លោកបាន​និយាយ​ថា៖ «សារពី​លោក បៃដិន ទៅ​ប្រទេស​តួកគី​ គឺ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​សម្ព័ន្ធមិត្តមួយ​អញ្ចឹង»។ លោក​បានថ្លែង​ប្រាប់​វីអូអេ​ថា ​លោក​មាន​ជំនឿ​ថា​ ជ័យជម្នះរបស់​លោក បៃដិន ជាពេល​មានការផ្លាស់ប្តូរ​ខ្លាំង​នៅ​ក្នុង​ការ​ទាក់ទង​ទ្វេភាគី។

លោក Ozel បាននិយាយ​ថា៖ «រដ្ឋបាល​លោក Biden ផ្តល់​ឱ្យ​យើង​នូវ​ឱកាស​ប្តូរ​វិធីសាស្ត្រ មិន​មែនត្រូវ​បោះបង់​ចោល​អត្ថប្រយោជន៍​យើង​ទេ​ តែប្តូរ​បែប​បទ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​តួកគី​ ​ទទូចមិន​ស្តាប់គ្រប់​គ្នា​ ខ្ញុំ​មិន​យល់ថា យើង​មិនអាច​ដោះស្រាយ​អ្វី​រួច​ទេ​ ហើយ​បញ្ហា​សំខាន់ ​គឺប្រព័ន្ធកាំ​ជ្រួច S-400»។

S-400 ជាប្រព័ន្ធកាំជ្រួច​មីស៊ិលទំនើប​ដែល​តួកគី​បាន​ទិញ​ពី​ប្រទេសរុស្ស៊ីទោះ​ណា​ជាមាន​ការ​ព្រមានពី​ក្រុង​វ៉ាស៊ីនតោនថា​ ​ការទិញ​នេះរំលោភ​លើ​ច្បាប់ ស.រ.អា ​ហើយ​ថា​ ​រ៉ាដារបស់​មីស៊ីល​ទាំង​នេះ​ ​អាច​ធ្វើ​ឱ្យ​ខូចដល់​ប្រព័ន្ធ​ការពាររបស់​អង្គការអូតង់​ផងដែរ។

រដ្ឋាភិបាលក្រុង​អង់ការ៉ា បាន​ជម្នះ​បាញ់​ពិសោធន៍​មីស៊ីល​នេះកាល​ពី​ខែតុលា ទោះ​ណា​ជា​មានការ​ព្រមាន​ពីពួក​សមាជិក​ព្រឹទ្ធសភា​ស.រ.អា​ថា ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្មក៏ដោយ។

ថ្លែង​នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៃ​ពួកឯកអគ្គរដ្ឋទូត​តួកគី ក្នុង​ខែ​វិច្ឆិកា លោក Mevlut Cavusoglu រដ្ឋមន្ត្រី​ការបរទេស តួកគី បាន​អំពាវនាវដល់​រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ឱ្យពិនិត្យមើល​ជា​ថ្មី​អំពីការ​ជំទាស់​របស់​ខ្លួន​ដល់​ប្រព័ន្ធ​មីស៊ីល​ S-400 ដោយលោក​បាន​ប្រកាស​ថាបញ្ហា​នេះ​«ចប់​ហើយ»។

ការ​ប្រឈម​របស់​លោក​បៃដិន

នៅ​ក្នុង​ចំណោមសេចក្តី​សម្រច​សំខាន់ៗខាង​គោល​នយោបាយ​ការបរទេស​ដែល​លោក បៃដិន អាចប្រឈមគឺថា ​តើ​គួរ​ការ​ដាក់​ទណ្ឌកម្ម​ តួកគី អំពីរឿង​ S-400 ឬ​ទេ? ចំណងទាក់ទងជិតស្និទ្ធរបស់​លោក Erdogan ជាមួយប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin នាំឱ្យ​មានកំណើន​កង្វល់ក្នុង​រង្វង់​អង្គការ​អូតង់។

តាម​រយៈ​អ្វី​ហៅ​ថា ​«ច្បាប់​តទល់​នឹងសត្រូវ​ស.រ.អា ​ដោយ​ការ​ដាក់​ទណ្ឌកម្ម»​ហៅ​កាត់​ថា​ CAATSA លោក​ បៃដិន មាន​ជម្រើស​ច្រើនដើម្បីដាក់​ទណ្ឌកម្មចាប់តាំង​ពី​ទណ្ឌកម្ម​ជា​និមិត្តរូបរហូត​ដល់វិធានការ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

ស.រ.អា អាចធ្វើសកម្មភាព​ប្រឆាំងនឹងធនាគារ​ Halkbank របស់​រដ្ឋ​នៃ​ប្រទេស តួកគី ដែល​បាន​រំលោភ​លើការ​ដាក់ទណ្ឌកម្ម​របស់ស.រ.អា ​លើ​ប្រទេស​អ៊ីរ៉ង់។​ ទោះណាជា​តុលាការ​មួយ​នៅ​ក្រុង​ញូវយ៉ក​ បាន​ដាក់​ពន្ធនាគារ​មន្ត្រីជាន់​ខ្ពស់​ម្នាក់​នៃ​ធនាគារ​ Halkbank កាល​ពី​ឆ្នាំ២០១៨ ដោយសារ​បាន​រំលោភលើ​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នេះ​ ក៏​ក្រសួងហិរញ្ញវត្ថុ ​មិន​បានពិន័យ​ប្រទេស​តួកគី​ទេ​ រហូត​មក​ដល់​ពេល​នេះ។

នៅ​ដើម​ឆ្នាំ​២០២១​ ខាង​មុខ​ ធនាគារ​ Halkbank នឹង​ប្រឈមការ​ចោទ​ប្រកាន់​ទៀត​នៅក្នុងតុលាការ​ញូវយ៉ក​មួយ​ ​ដោយសារ​ការ​គេច​ពី​ទណ្ឌកម្ម។

ក្រុម​អ្នក​វិភាគ​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា ពឹង​ពាក់​លើសារៈសំខាន់​ខាង​យុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បី​ចៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម។ ប្រទេស​តួក គី​មាន​ព្រំដែន​ជាប់​ជា​មួយប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី។ ប្រទេស​នេះ មាន​មូលដ្ឋានរ៉ាដា​ស.រ.អា​មួយហើយ​អនុញ្ញាត​ឱ្យ​កង​យោធា​ស.រ.អ.ធ្វើប្រតិបត្តិការចេញ​ពីមូលដ្ឋាន​កង​ទ័ព​អាកាស​ Incirlik របស់​ខ្លួន​ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាកាស​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់​នោះ។

ក្រុម​អ្នក​សង្កេតការព្រមាន​ថា ​ប្រទេស​តួកគី​ អាច​មាន​សុទិដ្ឋនិយម​ខ្លាំង​ពេក។​ លោក Ozel បាននិយាយរំឭកថា៖ «មនុស្ស​ច្រើន​នាក់​នៅក្នុង​ស.រ.អ.​មាន​ជំនឿ​ថា​ពួក​គេ​អាចចាត់ចែង​កិច្ចការដោយ​មិនពឹង​លើប្រទេស​តួកគី​បាន»។ លោក​បាន​និយាយ​ថា​ សេចក្តី​ត្រូវការ​មូលដ្ឋាន​កងទ័ព​អាកាស​ Incirlik ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «បានត្រូវចោទ​សួរ​ខ្លាំងជាង​មុននៅ​ពេល​នេះ»។

ក្រុមអ្នក​វិភាគនិយាយ​ថា គោលជំហរតឹងតែងរបស់រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ចំពោះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រហែលជា​កលល្បិច​នៃ​កិច្ច​ចរចា​មួយ។ ពួក​គេ​ថ្លែង​ថា​លោក Erdogan ដឹង​ថា ​លោក បៃដិន ប្រហែលប្រកាន់​គោលជំហរខ្លាំង​ជាង​មុន​មួយ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ហើយ​ថា ​ប្រទេស​តួកគី ​អាចបំពេញ​មុខនាទី​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​នោះ។

អ្នកស្រី Asli Aydintasbas ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់ម្នាក់នៅ​ឯ​ក្រុម​ប្រឹក្សាអឺរ៉ុបនៃ​ទំនាក់ទំនង​អន្តរជាតិ។ អ្នកស្រីបាន​និយាយ​ថា៖ «វា​ប្រាកដ​ណាស់​ថា ​មាន​កំហឹង​ចំពោះប្រទេស​តួកគី​និងចំពោះប្រធានាធិបតី Erdogan ផ្ទាល់​តែ​ម្តង។ នឹង​មាននិន្នាការ​មួយដើម្បី​ពិនិត្យ​មើល​ថា ​តើស.រ.អ.​អាច​ទាញប្រទេស​តួកគី​ ចេញ​ពី​ការ​ពឹងពាក់​លើ​រុស្ស៊ី​បាន​ឬ​ទេ។ ហើយ​ខ្ញុំ​យល់​ថា ​លោក Erdogan ដឹងអំពី​ការ​លេង​ល្បែង​នេះ។​ លោក​ដឹងអំពី​វិធី​ធ្វើ​ឱ្យស.រ.អ.​ប្រឆាំង​នឹង​រុស្ស៊ី​ និង​ធ្វើ​ឱ្យ​រុស្ស៊ី​ប្រឆាំង​នឹង​អាមេរិក។​ ហើយ​នេះ​ជាការ​រាំរែក​ខាង​ល្បែង​នយោបាយមួយដែល​គួរ​ឲ្យ​ចង់តាមដានមើល»។

ក៏​ប៉ុន្តែ​មានអ្នក​ខ្លះព្រមានអំពី​ផលវិបាកប្រសិន​បើ​ការ​រាំរែក​នេះ​បញ្ចប់ដោយ​ការ​ដាក់​ទណ្ឌកម្ម​ស.រ.អ.​លើ​ប្រទេស​តួកគី​នោះ។

លោក​ឧត្តមនាវី​ចូល​និវត្តន៍ Cem Gurdeniz បាន​និយាយ​ថា៖ «សកម្មភាព​អរិភាពប្រឆាំង​នឹង​ប្រទេស​តួកគី​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះនឹង​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ជាមួយបណ្តា​ប្រទេស​មាន​អំណាច​ខ្លាំង​ក្នុងតំបន់​អឺរ៉ូអាស៊ីនិង​អាស៊ី​ដូច​ជា​ប្រទេសរុស្ស៊ី​និង​ប្រទេស​ចិន​ជា​ដើម។ ការណ៍​នេះនឹងមិន​អាច​ចៀសវាង​បាន​ទេ​ពីព្រោះ​សកម្មភាព​អរិភាព​ទាំង​នេះជា​ការ​គំរាមកំហែង​ដល់​ការ​រស់រាន​មាន​ជីវិត​នៃ​ប្រទេស​តួកគី​តែ​ម្តង។

កេរដំណែលនៃ​រដ្ឋប្រហារមិន​ជោគជ័យ​ដោយពួក​នាយ​ទាហានមាន​ការ​អាក់អន់ចិត្ត​នឹង​រដ្ឋាភិបាល​តួកគីក៏​អាច​ជាកត្តាសាំញ៉ាំ​មួយ​ដែរសម្រាប់​លោក បៃដិន។​ មាន​ការ​សង្ស័យនៅ​ក្នុង​ក្រុង​អង់ការ៉ា​ថា រដ្ឋបាល​លោក​អតីតប្រធានាធីបតីអូបាម៉ាដែល​លោក​ បៃដិន ធ្លាប់​បានបម្រើការ​ក្នុង​នោះ​ដែរ មាន​ជាប់ទាក់ទិន​នឹង​ការ​ប៉ុនប៉ងកាន់​កាប់អំណាច​ដោយ​ក្រុម​យោធា​នេះ ​ដែល​ជា​ការចោទ​ប្រកាន់​មួយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​ស្រេចហើយ។

ក៏​ប៉ុន្តែ អ្នកស្រី Asli Aydintasbas ដែល​ជាអ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់នៅ​ឯ​ក្រុមប្រឹក្សាអឺរ៉ុបនៃទំនាក់ទំនងអន្តរជាតិនិយាយ​ថាបទ​ពិសោធន៍​របស់​លោក​ បៃដិន ក្នុង​ការ​ធ្វើការ​ជាមួយ​តួកគី អាច​បម្រើទំនាក់ទំនងរវាង​ប្រទេសទាំង​ពីរ​បាន​ល្អ​ប្រសើរ។

អ្នកស្រី Aydintasbas បានថ្លែង​ថា៖ ​«ផ្នែក​ចុង​ក្រោយនៃ​ទំនាក់ទំនងរបស់​រដ្ឋបាល​លោកអូបាម៉ា​ជាមួយប្រទេស​តួកគី​មិន​សូវ​ល្អ​ទេ។ ក៏​ប៉ុន្តែ​លោក​ បៃដិន បានក្លាយ​ជាអ្នកបន្ធូរបន្ថយ​ស្ថានការណ៍​ជាមួយ​លោក Erdogan។ លោក​ បៃដិន ត្រូវ​បាន​បញ្ជូនទៅប្រទេស​តួកគីនៅ​ក្រោយព្រឹត្តិការណ៍ប៉ុនប៉ងធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នេះកាល​ពី​ឆ្នាំ២០១៦​ ដើម្បី​ជួសជុល​ការ​ទាក់ទង​គ្នា​រវាងប្រទេស​ទាំង​ពីរ។​ ដូច្នេះ​ទំនាក់ទំនង​ផ្ទាល់ខ្លួនរវាង​លោក​ទាំង​ពីរ​នេះ​មិន​អាក្រក់​ណាស់​ណា​ទេ»៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved