ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន មានប្រសាសន៍ថា ភាពតានតឹងរវាងចិននិងអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ, អូស្ត្រាលីគឺមានទស្សនៈឯករាជ្យ និងផលប្រយោជន៍ផ្ទាល់ខ្លួន!! »» រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided missiles) និងអាវុធដទៃៗទៀត ដើម្បីជួយប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន !!!!!! »» ប្រធានាធិបតី សហរដ្ឋអាមេរិក លោក  Donald Trump បានបញ្ចូន មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់ អាស៉ី ប៉ាស៊ីហ្វិក ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដោយសម្ងាត់ !!!!! »» ក្រុមហ៊ុនTwitter បាននិយាយថាលោក Biden នឹងទទួលបានគណនី @POTUS Twitter នៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២១ ខាងមុខនេះ ទោះបីលោក Trump មិនយល់ព្រមក៏ដោយ !!!! »» លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យសំណង់អគារ កងអន្តរាគមន៍ពិសេស !!!!! »» ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បានកោះហៅអ្នកការទូតជាន់ខ្ពស់ប៉ាគីស្ថានម្នាក់អំពីអ្វីដែលទីក្រុងញូវដែលីបាននិយាយថាគឺជាការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមមួយនៅសប្តាហ៍នេះនៅក្នុងទឹកដីព្រំដែនចាមមនិងកាស្មៀរដោយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន !!!! »» ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!! »» ក្រោយពី  ប្រទេសចិន គំរាម  កំហែង ផ្នែកយោធា ចង់បាន   កោះតៃវ៉ាន់ កោះតៃវ៉ាន់   នេះនឹង ផលិតនាវាមុជទឹកចំនួន៨គ្រឿងទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា !!!! »» ប្រធានាធិបតីសហរដ្ឌអាមេរិក ដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសអាមេរិក គឺលោក Joe Biden ដែលនឹងត្រូវចូលទៅកាន់ សេតវិមាន នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១ !!!!! »» សហភាព​អឺរ៉ុប​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រ៉ុ​ស​បន្ថែម​ទៀត​ រួម​ទរួមទាំងក្រុមហ៊ុនមួយចំនួន!!!

ផែនការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ ធំរបស់ ឥណ្ឌូណេស៊ី ត្រូវពន្យារពេល ​ព្រោះ​មិនអាច​ ផ្តល់ការ អនុញ្ញាតទាន់ពេល !!!!!

ផែនការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ ធំរបស់ ឥណ្ឌូណេស៊ី ត្រូវពន្យារពេល ​ព្រោះ​មិនអាច​ ផ្តល់ការ អនុញ្ញាតទាន់ពេល !!!!!

ផែនការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ ធំរបស់ ឥណ្ឌូណេស៊ី ត្រូវពន្យារពេល ​ព្រោះ​មិនអាច​ ផ្តល់ការ អនុញ្ញាតទាន់ពេល !!!!!

ដោយ : លោក ភួង មុនីរដ្ឋ (ប្រែសម្រួលចេញពី REUTERS )
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត  ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី :

បាន​រាយ​ការណ៍​នៅ​ថ្ងៃអង្គារ​កន្លងមកនេះ​ថា​ ការ​ជំរុញ​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ​Joko Widodo​ ក្នុង​ការ​ចាក់​វ៉ាក់សាំងដល់​មហាជន​នៅ​ក្នុង​ខែ​ធ្នូ​ត្រូវ​ពន្យារ​ពេល​បន្ទាប់​ពី​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​របស់​ប្រទេស​នេះ​បាន​ព្រមាន​ថា​ ខ្លួន​នឹង​មិន​អាច​ផ្តល់​ការ​អនុញ្ញាតជា​បន្ទាន់​ទេ​ រហូត​ដល់​ចុង​ខែ​មករា​ ដោយសារ​ទិន្នន័យ​មិន​ពេញ​លេញ។នៅក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតីរូប​នេះ​បាន​ប្រាប់​ Reuters ​ថា ប្រទេស​ឥណ្ឌូណេស៊ី​មាន​បំណង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ដំបូង​សម្រាប់​បុគ្គលិក​ពេទ្យ​និង​បុគ្គលិក​ជួរមុខ​ផ្សេង​ទៀត​នៅ ខែ​ក្រោយ​ ក្នុង​គោល​បំណង​ទប់ស្កាត់ការ​កើនឡើងការ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​និង​ទ្រទ្រង់​សេដ្ឋកិច្ច​ដែល​ចុះ​ខ្សោយ។

ផែនការ​នេះ​គឺប្រើ​វ៉ាក់សាំង​មួយ​ចំនួន​រួមទាំង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinovac របស់ចិន ​ដែលកំពុង​ធ្វើការ​សាកល្បងប្រើ​នៅប្រទេស​ឥណ្ឌូណេស៊ី។​ ការ​សាក​ល្បងនេះ​ក៏​កំពុង​ធ្វើ​ឡើង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។​អ្នកស្រី​ Penny K. Lukito​ ប្រធាន​ទីភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​របស់​ឥណ្ឌូណេស៊ី​បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ​ថា​ ពេល​កំណត់​នៅ​ខែ​ធ្នូ​មិន​អាច​ទៅរួច​ទេ​ ព្រោះថា​ ទិន្នន័យ​ពី​ប្រទេស​ប្រេស៊ីល​និង​ក្រុមហ៊ុន​ Sinovac ​នឹង​មិន​ទទួល​បាន​ទាន់​ពេល​ទេ។លោក​ Budi Gunadi Sadikin​ ប្រធាន​គណៈកម្មាធិការ​ស្តារ​សេដ្ឋកិច្ច​ជាតិ​របស់​រដ្ឋាភិបាល​បាន​ប្រាប់​សភា​ថា​ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ការ​វ៉ាក់សាំងចំនួន​២៤៦​លាន​ដូស​សម្រាប់ប្រជាជន​ចំនួន​២៧០​ លាន​នាក់។​

ឥណ្ឌូណេស៊ីជា​ប្រទេស​មានប្រជាជន​ច្រើនជាង​គេ​ទីបួន​ក្នុង​ពិភពលោក ​ហើយ​ដែល​មាន​ចំនួន​អ្នកឆ្លង​កូវីដ១៩ ច្រើន​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​នោះ​ បាន​រាយ​ការណ៍​ពី​ការ​កើន​ឡើង​ជា​ថ្មីនៃ​ការ​ឆ្លង វីរុស​ បន្ទាប់ពី​សញ្ញា​នៃ​ការ​ឆ្លង​បាន​ធ្លាក់​ចុះ។​មក​ទល់​ពេល​នេះ ​ឥណ្ឌូណេស៊ី​មាន​អ្នក​ស្លាប់​ចំនួន​១៥.៣៩០​នាក់​ ពីជំងឺ​កូវីដ១៩​ មាន​អ្នកឆ្លង​ចំនួន​៤៧៤.៤០០​នាក់​ ហើយ​អ្នក​ជំនាញ​សុខភាព​ខ្លះ​ព្រមាន​ថា​ អត្រា​ការធ្វើ​តេស្ត​ទាប​បិទ​បាំង​ទំហំ​ពិតប្រាកដនៃ​ការ​ឆ្លង​នៃ​ជំងឺ​រាតត្បាត​នេះ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved