ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន មានប្រសាសន៍ថា ភាពតានតឹងរវាងចិននិងអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះទេ, អូស្ត្រាលីគឺមានទស្សនៈឯករាជ្យ និងផលប្រយោជន៍ផ្ទាល់ខ្លួន!! »» រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided missiles) និងអាវុធដទៃៗទៀត ដើម្បីជួយប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន !!!!!! »» ប្រធានាធិបតី សហរដ្ឋអាមេរិក លោក  Donald Trump បានបញ្ចូន មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំតំបន់ អាស៉ី ប៉ាស៊ីហ្វិក ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដោយសម្ងាត់ !!!!! »» ក្រុមហ៊ុនTwitter បាននិយាយថាលោក Biden នឹងទទួលបានគណនី @POTUS Twitter នៅថ្ងៃទី ២០ ខែមករាឆ្នាំ២០២១ ខាងមុខនេះ ទោះបីលោក Trump មិនយល់ព្រមក៏ដោយ !!!! »» លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យសំណង់អគារ កងអន្តរាគមន៍ពិសេស !!!!! »» ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍បានកោះហៅអ្នកការទូតជាន់ខ្ពស់ប៉ាគីស្ថានម្នាក់អំពីអ្វីដែលទីក្រុងញូវដែលីបាននិយាយថាគឺជាការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើមមួយនៅសប្តាហ៍នេះនៅក្នុងទឹកដីព្រំដែនចាមមនិងកាស្មៀរដោយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន !!!! »» ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!! »» ក្រោយពី  ប្រទេសចិន គំរាម  កំហែង ផ្នែកយោធា ចង់បាន   កោះតៃវ៉ាន់ កោះតៃវ៉ាន់   នេះនឹង ផលិតនាវាមុជទឹកចំនួន៨គ្រឿងទៀត ដើម្បីទប់ទល់ឥទ្ធិពលចិន ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា !!!! »» ប្រធានាធិបតីសហរដ្ឌអាមេរិក ដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសអាមេរិក គឺលោក Joe Biden ដែលនឹងត្រូវចូលទៅកាន់ សេតវិមាន នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១ !!!!! »» សហភាព​អឺរ៉ុប​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រ៉ុ​ស​បន្ថែម​ទៀត​ រួម​ទរួមទាំងក្រុមហ៊ុនមួយចំនួន!!!

សារមន្ទីរជាតិ​កងទ័ព​ជើងគោក​ថ្មី​​របស់​អាមេរិក បើក​សម្ពោធ​​ក្នុង​រដ្ឋ​ Virginia !!!!!

សារមន្ទីរជាតិ​កងទ័ព​ជើងគោក​ថ្មី​​របស់​អាមេរិក បើក​សម្ពោធ​​ក្នុង​រដ្ឋ​ Virginia !!!!!

សារមន្ទីរជាតិ​កងទ័ព​ជើងគោក​ថ្មី​​របស់​អាមេរិក បើក​សម្ពោធ​​ក្នុង​រដ្ឋ​ Virginia !!!!!

ដោយ : លោក ភួង មុនីរដ្ឋ (ប្រែសម្រួលចេញពី REUTERS )
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៤កើត  ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

ក្រុង ALEXANDRIA រដ្ឋ VIRGINIA :

នេះជាលើកទី១ហើយដែលកងទ័ពជើងគោកសហរង​គោក​សហរដ្ឋ​អាមេរិក ​មាន​សារមន្ទីររបស់​ខ្លួន។សារមន្ទីរជាតិ​នៃ​កង​ទ័ព​ជើង​គោក​អាមេរិក​ ត្រូវ​បាន​សម្ពោធ​បើក​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ដែល​ជាទិវា​អតីត​យុទ្ធជន​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​អគារ​កងទ័ព​ Fort Belvoir​ ក្នុង​រដ្ឋ​ Virginia។កង​ទ័ព​ជើង​គោក​អាមេរិក ​គឺ​ជា​ស្ថាប័ន​យោធា​អាមេរិក​តែ​មួយ​ប៉ុណ្ណោះ ដែល​មិន​ធ្លាប់​មាន​សារមន្ទីរ​ជាតិក្នុង​ពេល​កន្លង​មក​។ដោយ​មានចម្ងាយ៣២​គីឡូម៉ែត្រ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ សារមន្ទីរជាតិ​នេះ​ បាន​ចង​ក្រងនូវ​ប្រវត្តិសាស្ត្រ​នៃ​កងទ័ព​ជើង​គោក​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​បង្អស់​របស់​អាមេរិក​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​២៤៥​ឆ្នាំ​មុន ក្នុង​ឆ្នាំ​១៧៧៥។ ​

អគារ​សារមន្ទីរ​ដែល​មាន​កម្ពស់​៥​ជាន់​ធំ​ទូលាយ​នេះ​ បាន​ដាក់តាំងបង្ហាញ​នូវ​រូប​ភាពប្រវត្តិសាស្រ្ត​ រួម​ជា​មួយ​ឯកសារ​ រូបថត​ ស្នាដៃ​សិល្បៈ និង​រូប​ចម្លាក់​ធំ​តូច​ ចំនួន​រាប់​ពាន់​ផ្សេងៗ​ទៀត​។ សារ​មន្ទីរ​ជាតិ​នេះ​ ក៏​ដាក់តាំង​បង្ហាញ​ផង​ដែរ នូវ​រថក្រោះ​ Sherman ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​សង្គ្រាម​លោក​លើក​ទី២ ឧទ្ធម្ភាគចក្រក្នុង​សង្គ្រាម​វៀតណាម​ និង​រថពាស​ដែក​ ពី​សង្គ្រាម​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​២០០៣ និង​កែប​ខ្នង​សេះ​ដែលត្រូវ​បាន​ប្រើប្រាស់​ដោយ​កម្លាំង​ពិសេស​កងទ័ព​ជើង​គោកអាមេរិក​ ក្នុង​តំបន់​ភ្នំ​នៃ​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​សង្គ្រាមឆ្នាំ​២០០១​ ជាដើម។

សារមន្ទីរជាតិកងទ័ព​ជើង​គោក​នេះ ក៏​ដាក់​តាំង​បង្ហាញ​ផង​ដែរ​ នូវ​កងទ័ព​អាមេរិក​ ដែល​វាយ​ប្រហារ​ទៅ​លើ​ឆ្នេរ​សមុទ្រ​ Normandy នៅ​ថ្ងៃ​បើក​ការ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ផង​ដែរ។ សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ដាក់​តាំង​ ក៏​រួម​មានផង​ដែរ នូវ​មួក​ដែក ដាវ​ប្រយុទ្ធ មេដាយ​សរសើរ​ និង​នាឡិកាដៃ​ដែលត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​គំនរ​បាក់​បែក​នៃ​មន្ទីរ​បញ្ចកោណ​ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០០១។អ្នកស្រី ​Tammy Call នាយិកា​សារមន្ទីរ​ជាតិ​កង​ទ័ព​ជើង​គោក​ ថ្លែង​ប្រាប់​វីអូអេ​ថា​ ទោះ​បី​ការ​ដាក់​តាំង​បង្ហាញ​ជា​ច្រើន​ ផ្តោត​លើ​សកម្មភាព​សង្គ្រាម​ក្តី ក៏​សារ​មន្ទីរ​មួយ​នេះ​ បាន​ដាក់​តាំងបង្ហាញ​ពី​សកម្មភាព​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ និង​បេសកកម្ម​មនុស្ស​ធម៌​នៅ​ជុំវិញ​ពិភព​លោក​ផង​ដែរ។

អ្នកស្រី ​Call ​ដែល​ជា​ជន​ស៊ីវិល​និង​ជា​អតីត​យោធា​មួយ​រូប​នោះ​ បានគូស​បញ្ជាក់​ថា ការ​ដាក់​តាំង​បង្ហាញ​ដ៏​សំខាន់​មួយ​ ដែល​មាន​ឈ្មោះ​ថា​ រឿងរ៉ាវរបស់​យុទ្ធជន​ បាន​ប្រាប់ពី ​«​រឿងរ៉ាវ​របស់បុគ្គល​យោធា​នីមួយៗ» ដែល​ជា​ផ្នែក​មួយ​នៃប្រវត្តិសាស្រ្ត​ដ៏​ទូ​លំ​ទូលាយ​ ដែល​ធ្វើ​ឲ្យ​យើង​ដក់​ជាប់​នូវ​អារម្មណ៍​ផ្ទាល់​ខ្លួនជាមួយ​នឹង​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ។​លោក ​Jack Querfeld​ នាយក​កិច្ចការ​អន្តរជាតិ​ផ្ទៃក្នុង​នៃ​អង្គការ American Legion ក្នុង​ទីក្រុង Indianapolis​ រដ្ឋ Indiana​ លើក​ឡើង​ថា ​លោក​មាន​ការ​ចាប់​អារម្មណ៍ថា។​រូបភាព​នៃ​ការប្រយុទ្ធ​ក្នុង​សមរភូមិ​ជា​ច្រើន​ ដែល​ត្រូវ​បាន​ដាក់​តាំងបង្ហាញ​នោះ «បាន​បញ្ជាក់​នូវ​រឿង​រ៉ាវ​ពិតៗ» ដោយ​មិន​គ្រាន់​តែ​និយាយ​ថាយើង​បាន​ប្រយុទ្ធ​នៅ​ទីនេះ​នោះ​ទេ។

លោក Ryan D. McCarthy លេខាធិការ​កងទ័ព​ជើង​គោក​អាមេរិក​ គូស​បញ្ជាក់​ថា៖​ «សារមន្ទីរជាតិ​នេះ ជា​កន្លែង​ដែល​ក្រុមគ្រួសារ​កងទ័ព​ អាច​មក​ជួប​ជុំ​គ្នា​ ហើយ​អាច​ចែក​រំលែក​នូវ​រឿងរ៉ាវ​របស់​ពួកគេ​ផង​ដែរ»។សារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​លោក​ B.J. Lawrence នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​អតីត​យុទ្ធជនក្នុង​សង្គ្រាម​បរទេស​ដែល​មាន​ស្នាក់​ការ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន​។ លោក​ក៏ធ្លាប់​ជា​ពលបាល​ត្រី​ក្នុង​កងទ័ពជើង​គោក​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ដើម​ទសវត្ស​១៩៨០ផង​ដែរ។លោក​និយាយ​ថា​ សារ​មន្ទីរ​ជាតិ​នេះជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​ ហើយ​ខណៈ​ពេល​លោក​កំពុង​ដើរ​មើល​សារមន្ទីរ​នោះ​ លោក​បាន​ឃើញរូប​ភាព​ទាក់​ទង​នឹង​សង្គ្រាម​កូរ៉េ ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ក្តុក​ក្តួលជា​ខ្លាំង។​

លោកនិយាយ​ក្នុង​សម្តី​ដើមថា៖​ «ខ្ញុំ​បន្តធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​នាំ​ទាហាន​អាមេរិក ដែល​បាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម ​ត្រឡប់​មក​ផ្ទះ​វិញ»។​រី​ឯ​លោកQuerfeld និយាយ​ក្នុង​សម្តី​ដើម​ថា​៖ «ខ្ញុំ​គិត​ថា​សារមន្ទីរ​នេះ នឹង​ជួយ​ដល់​កុមារ​នា​ពេល​បច្ចុប្បន្ន​ និង​ច្រើន​ជំនាន់​ទៅ​មុខ​ទៀត​ ឲ្យ​យល់​ដឹង​ពី​អ្វី​ដែល​បុព្វបុរស​យោធា​របស់​គេ​ បាន​ឆ្លង​កាត់​កាល​ពី​អតីត​កាល»។លោក​ Lawrence ថ្លែង​បន្ត​ថា​ «សារមន្ទីរជាតិ​នេះ​បា្រប់​យើង​ថា​តើ​វា​មានសារៈសំខាន់​ប៉ុណ្ណា​ក្នុង​ការបម្រើការ​ងារ​ជា​យោធា​សម្រាប់​ប្រទេសរបស់​យើង​ ហើយ​វាក៏​បាន​ជួយពន្យល់​ផង​ដែរ​ដល់​ទស្សនៈ​យល់​ឃើញ​ ដែល​ថា​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​អាមេរិក​ រីករាយ​ជា​មួយ​នឹង​សេរីភាព​ដែល​គេ​ទទួល​បាន​សព្វថ្ងៃ​នេះ»៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved