ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៨ លើកទី១ ចុះកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ( Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !!!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន ២៩៦ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អញ្ចើញ ចូលរួមពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ !!!!! »» សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ហើយប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ !!!!! »» សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!!

ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!!

ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!!

ថាមែនៗ សហរដ្ឋអាមេរិក មិនបោះបង់ចោលកោះតៃវ៉ាន់មែន តាមChannel News Asia បានចេញផ្សាយថ្ងៃនេះ បានអោយដឹងថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ស្ថិតក្នុងគោលដៅ៥ឆ្នាំទៅមុខ !!!!!

ដោយ : លោក ភួង មុនីរដ្ឋ (ប្រែសម្រួលចេញពី CNA )
ចេញផ្សាយថ្ងៃ សៅរ៍ ៦កើត  ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

រដ្ឋធានីតៃប៉ិក៖

សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បាននឹងកំពុងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈកិច្ចសន្ទនាសេដ្ឋកិច្ចថ្មីមួយ ដែលទើបបង្កើតឡើងមុនអាណត្តិរបស់លោក ដូណាល់ ត្រាំ ត្រូវឈានដល់ទីបញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ០៥ឆ្នាំ ដើម្បីបង្កើតកិច្ចសន្ទនាក្នុងភាពជាដៃគូសេដ្ឋកិច្ច ដោយប្រការនេះមានន័យថា កិច្ចប្រជុំនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ កិច្ចព្រមព្រៀងនេះ «មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡើយ» ប៉ុន្តែវាគឺជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើនចំណងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។ យោងតាមទិន្នន័យចុងក្រោយ ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មរវាងអាមេរិកជាមួយកោះតៃវ៉ាន់ មានទឹកប្រាក់សរុបជិត ១០៤ពាន់លានដុល្លារ។

លោក ប្រិនត៍ គ្រីស្ទិនសិន (Brent Christensen) នាយកវិទ្យាស្ថានអាមេរិកប្រចាំទីក្រុងតៃប៉ិ បានគូសបញ្ជាក់ថា កិច្ចពិភាក្សាសេដ្ឋកិច្ចរវាងអាមេរិក និងកោះតៃវ៉ាន់ មិនត្រឹមតែបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចល្អនោះទេ ប៉ុន្តែវានឹងបន្តធ្វើឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត។ រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នានោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែសីហាកន្លងទៅ កោះតៃវ៉ាន់បានប្រកាសបន្ធូរបន្ថយការរឹតត្បិតលើការនាំចូលសាច់គោ និងសាច់ជ្រូកពីសហរដ្ឋអាមេរិក តាមរយៈការបន្ថយរបាំងពាណិជ្ជកម្មសម្រាប់អាជីវកម្មអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មបន្តទៀត។

គួរបញ្ជាក់ថា កិច្ចពិភាក្សាលើកនេះគឺផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមមានសន្តិសុខលើប្រព័ន្ធអ៊ីធើណិតចុងក្រោយបំផុត 5G, semiconductors, ក៏ដូចជាការវិនិយោគបន្ថែមលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងការបរទេសកោះតៃវ៉ាន់លោក ចូសិព វូ (Joseph Wu) បានហៅកិច្ចសន្ទនាសេដ្ឋកិច្ចនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved