លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យសំណង់អគារ កងអន្តរាគមន៍ពិសេស !!!!!
ដោយ : លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ សៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានជាតិ
ព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យសំណង់អគារ កងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ខណៈពេលដែលជាងសំណង់ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំអស់ពីកម្លាំងកាយកម្លាំងចិត្ត ចាក់បេតុងធ្នឹមក្រវាត់អគារ ។
ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណើរការសាងសង់ សំណង់អគារ លោកបានគិតគូរអំពីគុណភាព សំណង់ សំដៅធ្វើយ៉ាងណា ធ្វើឲ្យសំណង់ មានភាពរឹងមាំ ប្រើប្រាស់បានយូរ រួមទាំងធ្វើឲ្យអង្គភាព មានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ល្អ ផ្ដល់ជាទីកន្លែងស្នាក់អាស្រ័យ សម្រាប់បងប្អូនកងអន្តរាគមន៍ ពិសេស ប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងអង្គភាព ត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តច្បាប់ គោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំដាក់ចុះ អនុវត្តបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
សម្រាប់ កិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ផ្តល់ភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋ ។សូមរំលឹកថា អគារអន្តរាគមន៍ ដែលត្រូវសាងសង់មានទំហំ ៧,៥០ ម៉ែត្រ × ៣៦,៣០ ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ដំបូលប្រក់ស៉ីប្រូ មានបន្ទប់ស្នាក់នៅ មានបន្ទប់ដាច់ដោយឡែក ផ្ទះបាយ បន្ទប់ទឹក បំពាក់ដោយបរិក្ខារ ឧបករណ៍ អេឡិចត្រូនិកមួយចំនួនទៀត ដែលផ្ដល់ផាសុកភាព ដល់កងកម្លាំង ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/