ប្រទេសកូរ៉េខាងត្បូង និងមហាយក្សចិន បានឯកភាពគ្នាលើដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់បហរទេសកូរ៉េខាងត្បូង នៅពេលឆាប់ៗខាងមុខនេះ ដើម្បីពិភាក្សាស្ថាការណ៏អំពីកូរ៉េខាងជើង!!!
ដោយះ លោក ភួង មុនីរដ្ឋ (ប្រែសម្រួលពី Reuters)
ចេញផ្សាយថ្ងៃ អាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ
រដ្ឋធានីSEOUL (Reuters) -
កាលពីថ្ងៃព្រហស្បត្តិ៍ ប្រទេសកូរ៉េខាងត្បូង និងចិនបានឯកភាពគ្នា ដើម្បីត្រៀមដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់លោកប្រធានាធិបតី Xi Jinping និងដើម្បីសហការលើកិច្ចចរចាកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលជាប់គាំង និងដោះស្រាយបញ្ហាមេរោគកូរ៉ូណា ។
មន្ត្រីការទូតជាន់ខ្ពស់របស់ចិនលោក Wang Yi បានទៅដល់រដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនអស់រយៈពេល ០២ថ្ងៃ ខណៈដែលរដ្ឋាភិបាលអាស៊ីត្រៀមសម្រាប់ការផ្លាស់ប្តូរក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ។
ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីលោក Wang Yi បានធ្វើជំនួបជាមួយក្រសួងការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha ថា ភាគីទាំងពីរបានឯកភាពគ្នា ដើម្បីធ្វើទំនាក់ទំនងយ៉ាងសកម្មក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺរីករាលដាលមេរោគកូវីត-១៩ និងការបង្កើតលក្ខខណ្ឌនានាសម្រាប់ដំណើរទស្សកិច្ចរបស់ប្រធានាធបតី Xi Jinping ។
ប្រទេសចិន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក មានការសង្ស័យគ្នាទៅទៅវិញទៅមកប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេបានរកឃើញមូលដ្ឋានរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការព្រួយបារម្ភរួមគ្នាអំពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបស់ កូរ៉េខាងជើង ៕
South Korea, China agree on early Xi visit, North Korea talks
SEOUL (Reuters) - South Korea and China agreed on Thursday to prepare for a visit to South Korea by Chinese President Xi Jinping and to cooperate on stalled talks on North Korea’s nuclear programme and on tackling the novel coronavirus.
China’s top diplomat, Wang Yi, arrived in the South Korean capital late on Wednesday, after a two-day visit to Japan, as Asian governments prepare for change under a new U.S. administration.
“Both sides agreed to actively communicate so that the COVID-19 situation stabilises and conditions are created for President Xi’s visit,” the South Korean foreign ministry said in a statement after Wang held talks with South Korea’s foreign minister, Kang Kyung-wha.
China and U.S. ally South Korea have traditionally been suspicious of each other but in recent years they have found common ground in economic cooperation and a shared concern about North Korea’s rush to develop nuclear weapons.
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/