ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាសហរដ្ឋអាមេរិកតែងតាំងថ្មី !!!! »» ឯកឧត្តម ហួត ហាក់ បាននាំយកនូវសម្ភារឧបត្ថម្ភរបស់លោក CHARLIE PARK, Director of Blueye ( Korea Real Estate Agency)  តាមរយៈស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!! »» ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!! »» បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online  មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!! »» ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាននាំយកអំណោយក្រុមហ៊ុន Yuefeng Group ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩!!!! »» ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!! »» ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ញើញចូលរួមប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ !!!! »» ក្រុមហ៊ុន ជីប ម៉ុង គ្រុបបានឧបត្ថម្ភ ថវិកា ចំនួន ១៧៥,០០០ ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!! »» សប្បុរសជន បាន ឧបត្ថម្ភថវិកា និង សម្ភារៈជូន ដល់ សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោ(TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!!

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ភាពក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ !!!!!!

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ភាពក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ !!!!!!

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញ​ជា​អធិបតី​ភាពក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ !!!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០
ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី ៖​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៣​កើត​ ខែ​មិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ ប្រារព្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី​ ។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​,​ ឯកឧត្តម​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​,​ អភិបាលខេត្ត​នានា​ ព្រមទាំង​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្តមណ្ឌលគិរី ​។​

​ឯកឧត្តម​ ស្វាយ​ សំ​អ៊ា​ង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម​ គណៈអធិបតី​ ព្រមទាំង​អង្គពិធី​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ សភាពការណ៍​សន្តិសុខ​សណ្ដាប់ធ្នាប់​ សភាពការណ៍​សន្តិសុខ​តាម​បណ្ដោយ​ព្រំដែន​ ការងារ​គ្រប់គ្រង​ដីធ្លី​ ធនធានធម្មជាតិ​ និង​សកម្មភាព​នានា​ដែល​ខេត្ត​សម្រេច​បាន​នា​ពេល​កន្លង​មក ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ប​ប្រជុំ​ស្ដី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី​នា​ថ្ងៃនេះ​ រៀបចំ​ឡើង​ដោយ​មានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​៤​ផ្សេង​ទៀត​ រួម​មាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​,​ ក្រសួងបរិស្ថាន​,​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​ក្រសួងយុត្តិធម៌ ​។​

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ដោយសារ​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ សម្ដេច​បាន​អនុញ្ញាត​ឱ្យ​អញ្ជើញ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដូច​ជា​ខេត្តរតនគិរី​,​ ក្រចេះ​,​ ស្ទឹង​ត្រែង​,​ ព្រះ​វិហារ​ និង​កំពង់ធំ​ ព្រមទាំង​បណ្ដា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំងនោះ​ផង​ដែរ​ ក្នុង​ន័យ​រួម​គ្នា​ដើម្បី​ពង្រឹង​តួនាទី​ និង​ភារកិច្ច​រដ្ឋបាល​ខេត្ត​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ ព្រៃឈើ​ ធនធានធម្មជាតិ​ និង​បរិស្ថាន​ ។​

​សម្ដេច​ក្រឡាហោម​បាន​ថ្លែង​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៃ​ខេត្តមណ្ឌលគិរី​ និង​បណ្ដា​ខេត្ត​នានា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ដីធ្លី​ ព្រៃឈើ​ និង​បរិស្ថាន​ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ ព្រៃឈើ​ ដីធ្លី​ ធនធានធម្មជាតិ​ និង​តំបន់​ការពារ​នានា​មួយ​ចំនួន​ទៀត​ នៅ​តែ​បន្ត​ទទួល​រង​ការ​កាប់​បំផ្លាញ​ ការ​ន្ទ្រា​ន​កាន់កាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គួរ​ឱ្យ​ព្រួយបារម្ភ ​។​

​សម្ដេច​ក្រឡាហោម​បាន​បន្ត​ថា​ ជាក់ស្ដែង​នៅ​ខេត្តមណ្ឌលគិរី​ដែល​ស្ដុកស្ដម្ភ​ដោយ​ធនធានធម្មជាតិ​ និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នេះ​ក៏​ត្រូវ​បាន​ក្រសួងបរិស្ថាន​រក​ឃើញ​ថា​ បាន​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ក្រោម​រូបភាព​នានា​ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​សម្រេច​ប្រគល់​ជូន​ក្រសួងមហាផ្ទៃ​សម្របសម្រួល​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ រហូត​ឈាន​ទៅ​ចាត់វិធានការ​លើ​មន្ត្រី​មួយ​ចំនួន​ស្រប​តាម​ច្បាប់​ ខណៈ​ករណី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​តុលាការ​។​

​ពាក់ព័ន្ធ​នឹង​មន្ត្រី​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​ដែល​បាន​កើតឡើង​នោះ​ សម្ដេច​ក្រឡាហោម​បាន​មាន​ប្រសាសន៍​ថា​មន្ត្រី​ទាំងនោះ​ មាន​ពីរ​ប្រភេទ​ គឺ​មន្ត្រី​មុខងារសាធារណៈ​ និង​មន្ត្រី​ជាប់​ឆ្នោត​។​ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​មន្ត្រី​ជាប់​ឆ្នោត​ ដូច​ជា​ក្រុមប្រឹក្សា​ឃុំ​ ឬ​សមាជិក​សភា​ថ្វី​ដ្បិតថា​មិន​បាន​ដក​ចេញពី​តួនាទី​ដូច​មន្ត្រី​មុខងារសាធារណៈ​ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​ក៏​បាន​ទទួល​ការ​ពិន័យ​តាម​នីតិវិធី​ច្បាប់​ដែរ​ ។​

​សម្ដេច​បាន​គូសបញ្ជាក់​ថា​ អ្វី​ដែល​ក្រុមការងារ​បាន​សម្រេច​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​លើ​មន្ត្រី​ប្រព្រឹត្ត​ខុស​នោះ​ គឺជា​ការ​អនុវត្ត​តាម​ភារកិច្ច​ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ​ ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​ មិនមែន​ជា​ការ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ផលប្រយោជន៍​បុគ្គល​ណាមួយ​នោះ​ទេ​។​ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​«​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ផលប្រយោជន៍​ជាតិ​ ផលប្រយោជន៍​យើង​ទាំងអស់​គ្នា​ និង​ដើម្បី​កូនចៅ​យើង​ទៅ​ថ្ងៃ​អនាគត​…»​ ។

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា​ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ​ មានការ​ពាក់ព័ន្ធ​នឹង​ការ​នុ​វត្ត​តួនាទី​ និង​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​,​ ការ​បែងចែក​តួនាទី​ ភារកិច្ច​ និង​ការ​ទទួលខុសត្រូវ​,​ កិច្ចសហការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​តាមដាន​ត្រួតពិនិត្យ​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​នៅ​ផ្ទៃក្នុង​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នីមួយៗ​ ព្រមទាំង​ភាព​ស្អាតស្អំ​ និង​មនសិការ​វិជ្ជាជីវៈ​របស់​មន្ត្រីរាជការ​ ភ្នាក់ងារ​កងកម្លាំង​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ ។​

​ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​តួនាទី​ និង​ការ​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ ព្រៃឈើ​ បរិស្ថាន​ និង​ធនធានធម្មជាតិ​ ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​ក្រសួងមហាផ្ទៃ​ សម្ដេច​ក្រឡាហោម​បាន​ផ្ដល់​គោលការណ៍​ណែនាំ​សំខាន់ៗ​មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​ និង​លើកកម្ពស់​ប្រសិទ្ធិ​ភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​,​ ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ស្រប​តាម​ការ​រីក​ចំរើន​របស់​ជាតិ​,​ ការ​ពង្រឹង​មន្ត្រី​ និង​អាជ្ញាធ​មាន​សមត្ថកិច្ច​,​ ការ​ចុះបញ្ជី​ដីធ្លី​ និង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​,​ ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​សហគមន៍​ជន​ជាដើម​ភាគតិច​ ។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​មាន​ប្រសាសន៍​ផ្ដល់​ការ​ណែនាំ​បន្ថែម​ទៀត​ដែរ​ អំពី​ការ​អនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​,​ ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ​ វិ​សហ​មជ្ឈការ​,​ ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​យន្តការ​ច្រក​ចេញចូល​តែ​មួយ​,​ ការ​ខិតខំ​ប្រមូល​សំណើរ​ សំណូមពរ​ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​កា​រប​ហរ​មូល​ និង​ឆ្លើយ​តប​តាម​រយៈ​បណ្ដាញ​សង្គម​ ដោយ​មាន​យន្តការ​ដោះស្រាយ​ជាក់លាក់​ និង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved