ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃ អបអរសាទរខួបលើកទី៤២ ថ្ងៃកំណើត ស.ស.យ.ក.(សហភាពសហព័ន្ធ យុវជនកម្ពុជា ) !!!!

ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃ អបអរសាទរខួបលើកទី៤២ ថ្ងៃកំណើត ស.ស.យ.ក.(សហភាពសហព័ន្ធ យុវជនកម្ពុជា ) !!!!

ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃ អបអរសាទរខួបលើកទី៤២ ថ្ងៃកំណើត ស.ស.យ.ក.(សហភាពសហព័ន្ធ យុវជនកម្ពុជា ) !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ ពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ជាខួបលើកទី៤២ ថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ថ្ងៃទី២ ធ្នូ ១៩៧៨ – ថ្ងៃទី២ ធ្នូ ២០២០ ) ។

ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ! គឺជាថ្ងៃដែលឥស្សរជនស្នេហាជាតិ បានលះបង់តស៊ូ យកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់ ប៉ុល ពត ។

ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ! ត្រូវបានចារឹកទុកជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដើម្បីរម្លឹកដល់ការបង្កើត”រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ឬហៅកាត់ថា “រណសិរ្ស ២ធ្នូ” ។

រណសិរ្ស ២ធ្នូ កើតឡើងដោយសារកម្លាំងមហាសាមគ្គី នៃប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលដឹកនាំដោយឥស្សរជនស្នេហាជាតិសំខាន់ ៣រូប គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ផ្តើមចេញពីរណសិរ្ស ២ធ្នូ នោះហើយ ដែលនាំឲ្យមានការឈានទៅរំដោះប្រទេសជាតិពីរបបអាវខ្មៅប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនខ្មែរយើង បានរស់រានមានជីវិតសារជាថ្មី (កំណើតទី២) ប៉ុន្តែកម្ពុជា មិនទាន់ទទួលបានសុខសន្តិភាពពេលលេញនៅឡើយ រហូតដល់ឆ្នាំ១៩៩៨ ទើបប្រទេសយើង ទទួលបានសុខសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។

ដោយសារសន្តិភាពនេះហើយ ទើបធ្វើឲ្យយើងមានលទ្ធភាពកសាង និងអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើន រហូតដល់សព្វថ្ងៃ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាការពារសន្តិភាពដែលយើងកំពុងមាន នាពេលនេះ ។

ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប ខ្ញុំបានយល់យ៉ាងច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃ របស់យុវជនជំនាន់មុន ក្នុងការតស៊ូរំដោះប្រទេសជាតិ ការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេស មកដល់បច្ចុប្បន្ន ។ ដូច្នោះខ្ញុំប្តេជ្ញាចងចាំ និងរក្សាឲ្យបាននូវស្មារតី ២ធ្នូ នេះតទៅថ្ងៃមុខ ហើយនឹងបន្តនូវបេសកកម្មរបស់ខ្លួន ការពារឲ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបន្តសកម្មភាពការងារស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងតួនាទីជាអនុប្រធាន ជានិច្ចនិរន្តរ៍តទៅ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved