ទូរទស្សន៍រដ្ឋស៊ីរ៉ី Masyaf រាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរ៉ីបានការពារ ការបាញ់ការបាញ់ឈ្លានពានពីអ៊ីស្រាអែល !!!!!
ដោយះ លោក ភួង មុនីរដ្ឋ
ប្រែសម្រួលពី សារព័ត៌មាន Reuters News
ចេញផ្សាយថ្ងៃ សៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូឆ្នាំ២០២០
ព័ត៌មានអន្តរជាតិ
ទូរទស្សន៍រដ្ឋស៊ីរ៉ីបានដកស្រង់សេចក្សេចក្តីថ្លែងការណ៍របស់យោធាថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរ៉ី បានប្រឈមមុខតទល់គ្នាជាមួយការបាញ់ឈ្លានពានពីអ៊ីស្រាអែល នាពេលពាក់កណ្តាលអាធ្រាត្រថ្ងៃព្រហស្បតិ៍ ក្នុងតំបន់ជនបទ Masyaf នៃទីក្រុងHama ។
ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា “នាវេលាម៉ោង ១២:៤០នាទីព្រឹកនេះ អ៊ីស្រាអែល បានបាញ់គ្រាប់ម៉ីស៊ីលចេញពីចំណុចភាគខាងជើងនៃក្រុងTripoli របស់លីប៊ី សំដៅតំបន់តំបន់ Masyaf ដែលឋិតនៅក្នុងភាគខាងលិចនៃតំបន់ Hama” ។
ទូរទស្សន៍រដ្ឋបានបន្ថែមថា “ប្រព័ន្ធការពារដែនអាកាសរបស់យើង បានទប់ស្កាត់ហ្វូងម៉ីស៊ីលទាំងនោះ និងបានបាញ់ទម្លាក់ជាច្រើនគ្រាប់ផងដែរ” ទូរទស្សន៍រាយការណ៍បន្ថែមថាសម្លេងផ្ទុះគឺបានលាន់លឺក្នុងតំបន់ភាគកណ្តាលនៃទីក្រុងស៊ីរី ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/