ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ជំទាស់​នឹង​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona !!!!!!

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ជំទាស់​នឹង​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona !!!!!!

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បោះឆ្នោត​ជំទាស់​នឹង​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona !!!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ប្រែសម្រួល ពី AP
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ

រដ្ឋធានីវ៉ាស៊ីនតោន :

នៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នា​យប់​ថ្ងៃ​ពុធ​ សមាជិក​ព្រឹទ្ធសភា​បាន​បោះឆ្នោតជំទាស់​ដោយ​សំឡេង ៩៣ ទល់​នឹង​ ៦ ទៅ​នឹង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​រដ្ឋ Arizona ដែល​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Joe Biden បាន​ឈ្នះ។ នេះ​មាន​ន័យ​ថា លោក Biden នៅ​តែ​រក្សា​ជ័យជម្នះ​របស់​លោក ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ក្នុង​រដ្ឋ​នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ការ​តវ៉ា​ប្រឆាំង​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas លោក Ted Cruz និងសមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាងរដ្ឋ Arizona លោក Paul Gosar ដោយមានការចូលរួមគាំទ្រពីសមាជិកបក្សមួយចំនួនទៀត។

ការ​បោះឆ្នោត​ជំទាស់​នេះ បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​សម័យ​ប្រជុំពេញ​អង្គ​របស់​សភា​ទាំង​ពីរ​ថ្នាក់ ត្រូវបាន​បង្អាក់ ​ដោយសារ​ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump​ បាន​ឡោមព័ទ្ធ​វិមានសភា​ និង​ខ្លះ​បាន​សម្រុក​ចូល​ក្នុង​វិមាន​សភា​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ជាក់​ជា​ផ្លូវការ​របស់​សភា​ទាំង​ពីរ​ថ្នាក់​ទៅ​លើ​ជ័យជម្នះ​របស់​លោក Joe Biden​ នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។

ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅក្នុង​រដ្ឋ Arizona របស់​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង ​ដែល​ត្រូវបាន​ជំរុញ​ដោយ​លោក​ប្រធានាធិបតី Donald Trump និង​ដោយ​ផ្អែក​លើ​បញ្ហា​ដោយ​ឡែក​ផ្សេង​ទៀត។ ការ​អះអាង​ទាំង​អស់​នេះ ត្រូវបាន​តុលាការ​និង​មន្ត្រី​បោះឆ្នោត​ក្នុង​រដ្ឋ​ Arizona ច្រានចោល៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មាន​អន្តរជាតិ
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved