លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៧ មករា ឃាត់ខ្លួនជនពាក់ព័ន្ធ ៥៧នាក់!!!!!
ដោយះ លោក ភួង មុនីរដ្ឋ
ដកស្រង់ចេញ ពី គេហទំព័រ អគ្គស្នងការនគរបាលជាតិ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១
ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖
សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ! ជនសង្ស័យចំនួន ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៦ករណីទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមករានេះ ។
ក្នុងចំណោមជនសង្ស័យទាំង ៥៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៦នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ២១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែមករា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២១,៧៤ក្រាម និង៩កញ្ចប់តូច ។
លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៨អង្គភាព
១ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។
២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ២កញ្ចប់តូច។
៣ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកice ៥,១៨ក្រាម។
៤ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកice ២,៣១ក្រាម។
៥ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ០,៣៦ក្រាម។
៦ / ពោធិ៍សាត់៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ចាប់យកice ៩,៤៨ក្រាម។
៧ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកice ០,៦០ក្រាម។
៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកice ៧កញ្ចប់តូច។
កងរាជអាវុធហត្ថ : ២អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ចាប់យកice ០,៤២ក្រាម។
២ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកice ៤,៣៩ក្រាម ៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/