ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេក្លោងគ្រឿងញៀនជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ចាប់វៃខ្នោះ ព្រមទាំងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម !!!! »» ឃាត់ខ្លួនជនសង័្សយពីរនាក់ដែលចូលលួចទ្រព្យសម្បត្តិមិនបានសម្រេចហេីយរត់​ចោលម៉ូតូរួមទាំង​រទេះផង !!!!! »» ក្រុមហ៊ុនថ្នាំ BioNTech-Pfizer បាននិយាយថា វ៉ាក់សាំង COVID-១៩ មានប្រសិទ្ធភាព ១០០% ចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ !!!! »» ផ្ទុះការតវ៉ាក្រុមតៃកុងឡានធំដឹកទំនិញបិតផ្លូវស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ភាពមិនប្រក្រតី ជញ្ជីងថ្លឹង តាមបណ្ដាខេត្តរាជធានី ខុសគ្នានិងក្រុងប៉ោយប៉ែត !!!! »» ក្រុមអន្តពាលបងតូចបងធំជិះម៉ូតូដឹកពូថៅស្វែងរកគូរទំនាស់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានចំនួន០៥នាក់បង្កការភ្ញាក់ផ្អើលនៅក្រុងបាត់ដំបង !!!! »» បទវិភាគអន្តរជាតិ៖ ក្រុមបាតុករ និងយោធា អាចបង្ក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានដែលឬទេ ? »» វេណេហ្ស៊ុយអេឡា ហៅការព្យួរហ្វេសប៊ុកពីបទ“ ផ្តាច់ការឌីជីថល” !!!!! »» មួយក្រុមបាននិយាយថាក្រុមជនជាតិភាគតិចប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ានឹងមិនឈរជើងទេប្រសិនបើក្រុមបាតុករជាច្រើនបានស្លាប់ !!!! »» អ្នកបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ឥណ្ឌូនេស៊ី គឺជាសមាជិកនៃ ក្រុមរដ្ឋអ៊ីស្លាម ដែលនៅពីក្រោយការ វាយប្រហារ របស់ ជូឡូគឺប៉ូលីស !!!!! »» មន្ត្រីយោធាជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចេញលិខិរថ្កោលទោសអំពើហឹង្សាដោយកងកំលាំងសន្តិសុខប្រទេសមីយ៉ាន់ម៉ា !!!!

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់ លោក ផាន់ ភីរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម !!!!

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់ លោក ផាន់ ភីរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម !!!!

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់ លោក ផាន់ ភីរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយ ថ្ងៃ អាទិត្យ ១១កើត ខែ មាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១
ព័ត៌មានជាតិ

ខេត្តកំពង់ចាម:

នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភីរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក ភិរម្យ (លេខទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ផាន់ ភីរម្យ ប្រកាន់ យករបរចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។ បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ។ ឆ្លៀតយកឱកាសនេះ ចេញពីកសិដ្ឋានលោក ផាន់ ភិរម្យ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវ គាំទ្រ និងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជាត្រូវបន្តរក្សា និងខិតខំពង្រឹង ពង្រីកមុខរបរនេះបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជា បើអាចរៀបចំកន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បីទទួលបានព័ត៌មានទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ និងឈានទៅបង្កើតកន្លែងកែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់ បន្ថយហានីភ័យដោយសារបរិមាណផលិតលើសពីតម្រូវការ។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារបញ្ជា ទិញនាពេលអនាគត៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved