ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
មេក្លោងគ្រឿងញៀនជាស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ចាប់វៃខ្នោះ ព្រមទាំងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម !!!! »» ឃាត់ខ្លួនជនសង័្សយពីរនាក់ដែលចូលលួចទ្រព្យសម្បត្តិមិនបានសម្រេចហេីយរត់​ចោលម៉ូតូរួមទាំង​រទេះផង !!!!! »» ក្រុមហ៊ុនថ្នាំ BioNTech-Pfizer បាននិយាយថា វ៉ាក់សាំង COVID-១៩ មានប្រសិទ្ធភាព ១០០% ចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ !!!! »» ផ្ទុះការតវ៉ាក្រុមតៃកុងឡានធំដឹកទំនិញបិតផ្លូវស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ភាពមិនប្រក្រតី ជញ្ជីងថ្លឹង តាមបណ្ដាខេត្តរាជធានី ខុសគ្នានិងក្រុងប៉ោយប៉ែត !!!! »» ក្រុមអន្តពាលបងតូចបងធំជិះម៉ូតូដឹកពូថៅស្វែងរកគូរទំនាស់​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានចំនួន០៥នាក់បង្កការភ្ញាក់ផ្អើលនៅក្រុងបាត់ដំបង !!!! »» បទវិភាគអន្តរជាតិ៖ ក្រុមបាតុករ និងយោធា អាចបង្ក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានដែលឬទេ ? »» វេណេហ្ស៊ុយអេឡា ហៅការព្យួរហ្វេសប៊ុកពីបទ“ ផ្តាច់ការឌីជីថល” !!!!! »» មួយក្រុមបាននិយាយថាក្រុមជនជាតិភាគតិចប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ានឹងមិនឈរជើងទេប្រសិនបើក្រុមបាតុករជាច្រើនបានស្លាប់ !!!! »» អ្នកបំផ្ទុះគ្រាប់បែក អត្តឃាតនៅ ឥណ្ឌូនេស៊ី គឺជាសមាជិកនៃ ក្រុមរដ្ឋអ៊ីស្លាម ដែលនៅពីក្រោយការ វាយប្រហារ របស់ ជូឡូគឺប៉ូលីស !!!!! »» មន្ត្រីយោធាជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសសម្ព័ន្ធមិត្តបានចេញលិខិរថ្កោលទោសអំពើហឹង្សាដោយកងកំលាំងសន្តិសុខប្រទេសមីយ៉ាន់ម៉ា !!!!

មេបញ្ជាការកងទ័ពជើងគោក បញ្ជាអោយ បញ្ចេញរថយន្ត កងទ័ពជាង២០០ គ្រឿង​សម្រាប់ដឹកពលករខ្មែរពី ព្រំដែន ប្រទេសថៃ ជាបន្ទាន់ !!!!

មេបញ្ជាការកងទ័ពជើងគោក បញ្ជាអោយ បញ្ចេញរថយន្ត កងទ័ពជាង២០០ គ្រឿង​សម្រាប់ដឹកពលករខ្មែរពី ព្រំដែន ប្រទេសថៃ ជាបន្ទាន់ !!!!

មេបញ្ជាការកងទ័ពជើងគោក បញ្ជាអោយ បញ្ចេញរថយន្ត កងទ័ពជាង២០០ គ្រឿង​សម្រាប់ដឹកពលករខ្មែរពី ព្រំដែន ប្រទេសថៃ ជាបន្ទាន់ !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយ ថ្ងៃ ចន្ទ ១០រោច  ខែ ផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ០៨ខែមិនា ឆ្នាំ ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឲ្យចេញរថយន្តរបស់កងទ័ពចំនួន២០៤ គ្រឿង ដើម្បីដឹកជញ្ជូនប្រជា ពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។

ការចេញបញ្ជានេះ បានធ្វើឡើង បន្ទាបពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើ ចត្តាឡីស័ក នៅតាមវណ្ណាព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារស្ថានភាពប្រជាពលរដ្ឋ ពេលនេះ បានសំរុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានតម្រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ។

​បើតាមលោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត “ជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន២០៤ គ្រឿង ក្នុងនោះកងពលលេខ៩០ ចំនួន១០៤ គ្រឿង និងកង់ពល១០៩ ចំនួន១០០គ្រឿង”។ លោកបញ្ជាក់ថា កងពលធំ និងយោធភូមិភាគនៅតាមព្រំដែន ដែលមានយោធភូមិភាគទី០៣ យោធភូមិភាគទី០៤ ទៅខាងអូស្មាច់ និងយោធភូមិភាគទី០៥ ច្រកដូង និងប៉ៃលិន ហើយប្រេងកងទ័ពជើងគោកជាអ្នកធានា។

ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យមេបញ្ជាការកងពលធំលេខ ០២ លេខ០៣ និងយោធភូមិ​ភាគ​ទី០៤  ទី០៣ រាយការណ៍ពីប្រភេទរថយន្ត ដែលអាចដឹកជញ្ជូនបាន ហើយត្រូវយករថយន្តដែលមានខ្យល់ចេញចូលបាន ចៀសវាងរថយន្តបិទជិត ដែលអាចបង្កហានិភ័យ ប្រសិនបើនៅលើរថយន្តនោះមានអ្នកណាម្នាក់វិជ្ជមាន៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved