ក្រុមអន្តពាលបងតូចបងធំជិះម៉ូតូដឹកពូថៅស្វែងរកគូរទំនាស់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៥នាក់បង្កការភ្ញាក់ផ្អើលនៅក្រុងបាត់ដំបង !!!!
ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១
ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖
ពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនះក្រុងបាត់ដំបងខេត្តបាត់ដំបង មានករណីប៉ុនប៉ងបង្កហិង្សាដោយអាវុធមួយបានកេីតឡេីង។
ទទួលបានព័ត៌មាននេះភ្លាមតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពចុះទៅដល់ចំណុចកេីតហតុនោះ។
ពេលទៅដល់ចំណុចនោះក្រុមប៉ុនប៉ងបង្កហិង្សាចេតនាប្រដាប់ដោយអាវុធ(ពូថៅ)ចំនួន០៥នាក់ស្ថិតនៅទីនោះ ខណៈភាគីម្ខាងទៀតបានចាកចេញផុត។ ក្រុមជនប៉ុនប៉ងបង្កហិង្សាទាំង០៥នាក់នោះគឺ
១/ឈ្មោះ រី ម៉ាត់លី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២/ឈ្មោះ កែវ ចែម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅនៅភូមិអំពៅឈូង ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង
៣/ឈ្មោះ ធឿន ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៤/ឈ្មោះ រស់ ដាវិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៥/ឈ្មោះ កិ ដាឡែន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
*សម្ភារៈដកហូតរួមមាន៖
-ពូថៅដងឈើចំនួន០១
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ក្រហម ផ្លាកលេខ1AF8191
-ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៩ពណ៍ខ្មៅ ផ្លាកលេខ1AG1268
នៅពេលសាកសួរក្រុមជនប៉ុនប៉ងបង្កហិង្សានេះបានសារភាពថា ក្រុមខ្លួនជិះម៉ូតូប្រដាប់ដោយអាវុធ(ពូថៅ)បានតាមស្វែងរកក្រុមម្ខាងទៀត ដេីម្បីដោះស្រាយទំនាស់ លុះទៅដល់ចំណុចខាងលេី ក៏ជួបប្រទះក្រុមម្ខាងទៀតរួចផ្តេីមបេីកការជជែកគ្នាបង្កឱ្យភ្ញាក់ផ្អេីលដល់មហាជននៅទីនោះ តែមិនទាន់ឈានដល់ការកាប់ចាក់ដោយហិង្សាផង ក៏ត្រូវសមត្ថកិច្ចមកដល់រួចឃាត់ខ្លួនពួកគេបានតែម្តង។
នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានរៀបចំបញ្ជូនក្រុមប៉ុនប៉ងបង្កហិង្សានិងវត្ថុតាងមកកាន់ការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/