ឃាត់ខ្លួនជនសង័្សយពីរនាក់ដែលចូលលួចទ្រព្យសម្បត្តិមិនបានសម្រេចហេីយរត់ចោលម៉ូតូរួមទាំងរទេះផង !!!!!
ដោយះ លោក ភួង មុនីរដ្ឌ
ចេញផ្សាយថ្ងៃសៅរ៍ ៦រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២១
ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយ(លួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន)បានចំនួន០២នាក់ភេទប្រុសនៅពេលដែលជនសង័្សយទាំងពីរនាក់នេះធ្វេីសកម្មភាពចូលលួចយកទ្រព្យប្រជាពលរដ្ឋរំលងបានតែមួយថ្ងៃប៉ុណ្ណោះ។
ជនសង័្សយដែលត្រូវឃាត់ខ្លួនចំនួន០២នាក់
១/ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២/ឈ្មោះ ទូច សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ជនសង័្សយបានប្រេីប្រាស់មធ្យោបាយមានម៉ូតូនិងរទេះផង ចូលធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់ឈ្មោះម៉ាន់ វណ្ណី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិសូភី២ សង្កាតរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងពេលកំពុងធ្វេីសកម្មភាពក៏ត្រូវបានជនរងគ្រោះជាម្ចាស់ផ្ទះភ្ញាក់ទាន់ហេីយជនសង័្សយ បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ ម៉ាក់ហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១៩ពាក់ស្លាកលេខAG-8989និងរទេះផងនៅទីកន្លែងកេីតហេតុ។
ក្រោយកេីតហេតុនិងឆ្លងតាមរយៈការស្រាវជ្រាវលេីករណីនេះទេីបឈានទៅដល់ការកំណត់មុខសញ្ញាបានរួចធ្វេីការឃាត់ខ្លួននៅពេលនេះតែម្តង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ បាន ឱ្យដឹងថា ជនសង័្សយទាំងពីរបានឆ្លេីយសារភាពថាពួកគេពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋាន របស់ជនរងគ្រោះខាងលេីប្រាកដមែន ហេីយពេលនេះសមត្ថកិច្ចនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/