ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនេះពិតជាបានបង្ហាញថា សម្តេច មានការយកចិត្តទុកដាក់ខ្ពស់បំផុតលើការងារអតីតយុទ្ធជន !!!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ នៅរាជធានីបាងកក !!!! »» កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលបានអំណោយរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន និងសប្បុរសជប៉ុន !!!! »» មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា !!!! »» សមាគមកាយឫទ្ធិនារីកម្ពុជា ប្រារព្ធពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៤ ចំនួនជាង៥០០នាក់ !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា !!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចំនួនជាង៨០០ នាក់ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតះស្ថានភាពនៃវិបត្តិកូវីដ-១៩ ពិតជាបានពន្លឿននូវការចាប់យកបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការរៀនសូត្រ ដែលជានិន្នាការសាកល !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែតះ សមាជិក-សមាជិការបស់គណបក្ស ត្រូវបន្តការថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស និងបន្តពង្រឹងកត្ដាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជានិច្ចនិរន្តរ៍ !!!! »» កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម !!!!

បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online  មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!!

បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online  មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!!

បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online  មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អង្គារ ២រោច ខែ ទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១
ព័ត៌មានសន្តិសុខសង្គម

រាជធានីភ្នំពេញ:

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឆ្នើម ហើយពេលនេះ សម្ដេចតេជោ កំពុងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ របស់សម្ដេច ក្នុងករណី ជម្ងឺកូវីដ១៩ ដែលកំពុងវាយលុក នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ដោយសម្ដេចបានយកចិត្តទុកដាក់និងអំពាវនាវ អោយប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់ និងចូលរួមអនុវត្តន៍ នូវវិធានការ របស់ក្រសួងសុខាភិបាល ហើយត្រូវប្រកាន់អោយបានជាប់ជួន នូវ ពាក្យស្លោក ៣កុំ ៣ការពារ ។

ផ្ទុយទៅវិញ បនល្បែងជល់មាន់មួយកន្លែងឋិតនៅក្នុងភូមិសាស្ត្រ ខណ្ឌ័ឬស្សីកែវ បែរជាបើកលេងយ៉ាងរំភើយ បង្កើតអោយមានការជួបជុំ មនុស្សច្រើន និងស្រែកឡូឡា បង្កសម្លេង ធ្វើអោយប៉ះពាល់ដល់ ប្រជាពលរដ្ឋរស់នៅជិតខាង កន្លែងបនល្បែងនោះដោយគ្មាន ការខ្លាច ញញើត នូវបទបញ្ជា និងសេចក្តីណែនាំ របស់ សម្ដេចតេជោ ហ៊ុនសែនបន្តិចណាសោះ។ ប្រជាពលរដ្ឋបានសម្ដែងនូវការនឿយឆ្ងល់ ថាបនល្បែងបើកប៉ុនណាប៉ុនណី ហេតុអ្វី បានជាអាជ្ញាធរមូលដ្ឋាន រហូតដល់រាជធានីភ្នំពេញ មិនមានចំណាត់ការអ្វីសោះ ព្រោះករណីនេះ វាជាហានិភ័យខ្លាំងណាស់ ក្នុងករណីរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ឬមួយម្ចាស់បនល្បែងនោះមានខ្នងបង្អែកធំហើយមើលទៅ ទើបព្រំមានសមត្ថកិច្ចណាហ៊ានប៉ះពាល់កន្លែងបនល្បែងនេះ។

សូមបញ្ជាក់ថាទីតាំង បនល្បែងខាងលើនេះ ឋិតនៅផ្ទះលេខ៣២២ ផ្លូវលេខ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ យោងតាមសំណូម ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរបនល្បែងនេះ សូមសំណូមពរដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ រត្ន័ ស៊្រាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង លោក ជា ពិសី អភិបាលខណ្ឌ័ ឬស្សីកែវ មេត្តាមានវិធានការ លើលើបនល្បែងខាងលើនេះ ផងទាន ។

ចំពោះករណីនៃព័ត៌មានបែកធ្លាយនេះ អង្គភាពយើងខ្ញុំ មិនទាន់អាចទាក់ទង សយំការបំភ្លឺពី ម្ចាស់បនល្បែងខាងលើនោះបានទេពីព្រោះ ទូរស័ព្ទតេចូលតែ មិនមានអ្នកលើកទូរស័ព្ទ ចំណែកខាងសមត្ថកិច្ចវិញ គឺដូចគ្នាទៅនឹងម្ចាស់បនល្បែងដែលតេចូលមិនមិនការលើកទូរស័ព្ទ អង្គភាពយើងខ្ញុំ រងចាំទទួលការបកស្រាយ ពីម្ចាស់បនល្បែង រាល់ម៉ោងធ្វើការ សូមបញ្ជាក់ថា ព័ត៌មាននេះនូវមានវីដេអូឃ្លីប ថែមទៀត ក៍ប៉ុន្តែ អង្គភាពយើងខ្ញុំ នឹងបញ្ចេញនៅ ភាគបន្ត ប្រសិនបើម្ចាស់បនល្បែងខាងលើ មិនមានការឆ្លើយបំភ្លឺ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: Uncategorized, ព័ត៌មានថ្មី, សន្តិសុខសង្គម
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved