ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
ក្រុមហ៊ុន LION CORPORATION (THAILAND) AND TSNR DISTRIBUTION និង ចុងភៅ សេង ហុកហេង ឧបត្ថម្ភថវិកា និងសម្ភារៈ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!! »» កងទ័ពជើងគោក ប្រកាសគាំទ្រ គំនិតផ្ដួចផ្ដើម របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ !!!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ សំខាន់ៗនៅក្នុងកិច្ចប្រជុំឆ្លង របាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល ០៩ ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ !!!!!!! »» មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងអនុព័ន្ធយោធាសហរដ្ឋអាមេរិកតែងតាំងថ្មី !!!! »» ឯកឧត្តម ហួត ហាក់ បាននាំយកនូវសម្ភារឧបត្ថម្ភរបស់លោក CHARLIE PARK, Director of Blueye ( Korea Real Estate Agency)  តាមរយៈស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!! »» ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!! »» បែកធ្លាយ ករណី ទីតាំងបនល្បែងភ្នាល់ជល់មាន់ តាមប្រព័ន្ធ Online  មួយកន្លែង នៅក្នុងខណ្ឌ័ឬស្សីកែវ មហាជនស្នើសុំដល់លោកអភិបាលរាជធានីភ្នំពេញ ក៍ដូចជា សមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការណ៍ ចំពោះព័ត៌មានខាងលើនេះ !!!!! »» ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាននាំយកអំណោយក្រុមហ៊ុន Yuefeng Group ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩!!!! »» ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!! »» ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស(Khmer Beverages) និងសប្បុរសជនផ្សេងៗទៀត បានឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ !!!!!

ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លានមកព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ !!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ ពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១
ព័ត៌មានជាតិ

(រាជធានីភ្នំពេញ)៖

ក្រោយមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់នៅក្នុងនៅក្នុងសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសប្បុរសជនជាច្រើនបានចូលរួមចំណែកជាសម្ភារៈថវិកាជាមួយនឹងរាជរដ្ឋាភិបាលនិងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាក់ស្ដែង ក្រុមហ៊ុន Oak Sourcing&Logistic,LLC បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន បានឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្តជាង២លាន មកព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ។

លោក Matthew Sandvig គណៈគ្រប់គ្រងក្រុមហ៊ុនបានថ្លែងថាយើងមានសេចក្តីត្រេកអរជាខ្លាំងក្នុងការឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដែលជាសម្ភារៈបរិក្ខារការពារខ្លួនសំខាន់និងចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលប្រទេសមួយនេះកំពុងជួបនឹងការរីករាលដាលនៃករណីឆ្លងថ្មីនៃជំងឺដែលមានកម្រិតធ្ងន់ធ្ងរ និងមានករណីស្លាប់ច្រើនជាងមុន។លោកបានបន្ថែមថាឈុតការពារវេជ្ជសាស្ត្រ(PPE)ទាំងនេះនឹងជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រនៅទូទាំងប្រទេសក្នុងការលើកកម្ពស់សុវត្ថិភាពក្រុមគ្រូពេទ្យជួបមុខនៅក្នុងការបំពេញកាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបង្ហាញការកោតសរសើរដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដល់ប្រទេសកម្ពុជាខណៈដែលប្រទេសកម្ពុជាកំពុងមានតម្រូវការចាំបាច់បំផុតក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងថា”យើងនិងសប្បាយរីករាយចំពោះការឧបត្ថម្ភប្រកបទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនដល់ប្រទេសយើងខណៈដែលយើងកំពុងតែបន្តប្រយុទ្ធនឹងវីរុសកូវីដ-១៩”។ យើងសូមថ្លែងអំណរគុណដល់អ្នកស្រី ឈឹម កុលាប នាយិកាអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនសេដ្យឃែភីថលសម្រាប់ការសម្របសម្រួលឲ្យមានការផ្ដល់អំណោយនេះ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន Oak Sourcing&Logistic,LLC និងសប្បុរសជនទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

ដោយ​ ៖​ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved