ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជា ផ្លូវការគម្រោង “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន !!!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជា ផ្លូវការគម្រោង “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន !!!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីបើកសម្ពោធជា ផ្លូវការគម្រោង “មេគង្គ ស៊ីធី” របស់បុរីមេគង្គលែន !!!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អាទិត្យ ៩ ខែកក្ដិក  ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ២៨ ខែ វិឆ្ឆិកា ឆ្នាំ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបោះជំហានឈានមុខធៀបនឹងប្រទេសមួយចំនួន ដោយបានចុះដឹកនាំយន្តការប្រយុទ្ធដោយផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពីព្រោះអាទិភាពចាំបាច់បំផុតចំពោះមុខ គឺទី១. ការពារអាយុជីវិត និងទី២. ការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងខណៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញបើកសម្ពោធជាផ្លូវការគម្រោង «មេគង្គ ស៊ីធី» របស់បុរីមេគង្គលែន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ពិតណាស់ ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចមានកំណើនអវិជ្ជមាន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយវិស័យអចលនទ្រព្យក៏មានការប៉ះពាល់ខ្លះ ប៉ុន្តែអាចរក្សាលំនឹងបាន និងមិនថយក្រោយ ហើយថែមទាំងបានជួយទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចជាតិទាំងផងដែរ តាមរយៈការធានាបាននូវការផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋក្នុងដំណាក់កាលវិបត្តិនេះ។ លំនឹងនេះ ក៏បានបង្ហាញអំពីលទ្ធភាពរឹងមាំ និងស្ថិរភាពនៃជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើនដែលបានទិញ និងវិនិយោគអចនទ្រព្យ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈកាលកន្លងមកនេះ។ ក្រៅពីការវិនិយោគសាធារណៈ ការកសាង និងអភិវឌ្ឍប្រទេសមកដល់បច្ចុប្បន្ន គឺមានការចូលរួមមួយផ្នែកធំរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើន។ ដូច្នេះ ការលើកទឹកចិត្តឱ្យវិស័យឯកជនរីកចម្រើន នឹងផ្តល់លទ្ធភាពឱ្យគាត់ចែករំលែកការរីកចម្រើន ទៅគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការធ្វើឱ្យមានការកែប្រែលើកកម្ពស់មុខមាត់ប្រទេសជាតិផងដែរ តាមរយៈសមិទ្ធិផលធំៗ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលសម្រេចបាននៅក្នុងគម្រោងឯកជន។ នេះ គឺការនិន្នាការរួមនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានាលើសាកលលោក។

ការធានាបាននូវការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ន ជាពិសេសនិរន្តរភាពនៃការរីកចម្រើន ដែលជាមូលដ្ឋាននៃឈានទៅមុខកាន់តែខ្លាំងរបស់យើងទៅអនាគត គឺជាកិច្ចការសំខាន់ចាំបាច់ណាស់។ និរន្តភាព កើតពីស្ថិរភាព ហេតុនេះទាំងក្នុងដំណាក់កាលវិបត្តិនៃសង្គ្រាម ឬជំងឺរាតត្បាត គឺដាច់ខាតត្រូវធានាឱ្យនូវ «ស្ថិរភាពនៃការដឹកនាំ»។

លោកបន្តថា ក្នុងកិច្ចការនេះ សម្តេចតេជោ ក៏បានធ្វើការសម្រេចចិត្តសំខាន់ៗជាយុទ្ធសាស្ត្រជាច្រើននៅក្នុងសមរភូមិនេះ ប្រកបដោយការពិចារណាប្រុងប្រយ័ត្ន និងការពិនិត្យស្រាវជ្រាវច្បាស់លាស់ ជាអាទិ៍ ការដាក់ចេញនូវវិធានការទប់ស្កាត់ និងព្យាបាល, ការគ្រប់គ្រងផលប៉ះពាល់ និងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះ ទទួលបានលទ្ធគួរជាទីមោទនៈ រហូតបង្កលក្ខណៈឱ្យមានការបើកប្រទេសឡើងវិញ លើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដែលបង្ហាញអំពីភាពរឹងមាំរបស់កម្ពុជា ក្នុងនាមជាប្រទេស និងជាប្រជាជន ដែលអាចតស៊ូច្នៃប្រឌិតជម្នះការលំបាកគ្រប់បែបយ៉ាង។ ទន្ទឹមនេះ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងវិស័យឯកជន ក៏បានចូលរួមយ៉ាងសកម្មនៅក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យនេះ ដោយបានខិតខំអនុវត្តវិធានសុខាភិបាលការពារខ្លួន និងបានចូលរួមបរិច្ចាគធនធានសម្ភារ ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ពាក់ព័ន្ធនឹងគម្រោង «មេគង្គ ស៊ីធី» របស់បុរីមេគង្គលែន លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះជោគជ័យដ៏ឆាប់រហ័ស នៃអាជីវកម្មរបស់បុរីមេគង្គលែន ដែលបានចាប់ផ្តើមគម្រោងទី១ក្នុងឆ្នាំ២០១៤ ហើយរហូតមកដល់ពេលនេះ បានចាប់ផ្តើមបើកសម្ពោធគម្រោងទី៣ នៅលើទីតាំងប្រកបដោយសក្តានុពលស្ថិតក្នុងខណ្ឌជ្រោយចង្វារ កៀកនឹងទន្លេមេគង្គ។ ការពង្រីកគម្រោងថ្មីនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព, ភាពធន់ និងសក្តានុពលទីផ្សារនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ម្យ៉ាងវិញទៀត នេះក៏អាចត្រូវបានចាត់ទុកបានថា ជាសញ្ញាវិជ្ជមានមួយនៃការចាប់ផ្តើមស្ទុះងើបឡើងវិញនៃវិស័យអចលទ្រព្យ និងសំណង់ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត ០២ ឆ្នាំកន្លងមកនេះ និងស្របពេលដែលប្រទេសយើងកំពុងត្រូវបានបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ហើយដំណើរការស្តារឡើងវិញក៏កំពុងមានសន្ទុះទៅមុខយ៉ាងល្អ។

លោកចាត់ទុកថា តំបន់ជ្រោយចង្វារ ជាតំបន់ប្រកបដោយសក្តានុពល និងមានប្រែប្រួលយ៉ាងឆាប់រហ័សជាបន្តបន្តាប់។ បើក្រឡេកមើលទៅក្រោយ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងកាត់ផ្ទាល់នូវស្ថានភាពលំបាក ក្នុងទស្សវត្សរ៍ឆ្នាំ១៩៨០ គឺអាចនឹងដឹងច្បាស់ថា តំបន់នេះមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿន ដោយចាប់ផ្តើមពីតំបន់ដាច់ស្រយាល គ្មានស្ពាន មិនសូវមានមនុស្សរស់នៅ ប៉ុន្តែមកដល់បច្ចុប្បន្នសំបូរទៅដោយហាងអាជីវកម្ម និងសំណង់លំនៅដ្ឋានប្រណិតជាច្រើន ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ទាំងនេះ គឺជា «ផលជាក់ស្តែងពិតប្រាកដនៃការអភិវឌ្ឍ» ដែលធ្វើឱ្យតំបន់នេះក្លាយទៅជាតំបន់ដែលមានតម្លៃដីខ្ពស់ និងផ្តល់ផលវិជ្ជមានសម្រាប់ប្រជាពលរដ្ឋជាច្រើន។ អ្វីដែលពិសេស គឺការអភិឌ្ឍទាំងនេះ កើតឡើងពីការចូលរួមរបស់សហគ្រិនក្នុងស្រុក៖ «ខ្មែរអាចធ្វើបាន» តាមរយៈការវិនិយោគកសាងដោយខ្មែរ សម្រាប់ប្រជាជនខ្មែរ ដើម្បីសុខសុភមង្គលប្រជាជនខ្មែរ រួមបង្កើតបានជាមោទនភាពនៃការរីកចម្រើនរបស់ជាតិ៕

ដោយះ គេហទំព័រ  សម្លេងជាយដែន
https://www.cdv-news.com/

Filed in: Uncategorized, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved