ឃាតករ បំផ្លាញ ព្រៃឈើ ឈ្មោះ អ៉ិន ស្រីម៉ៅ កំពុងល្បីឈ្មោះ នៅមិនទាន់មានសមត្ថកិច្ច ណាមួយបង្ក្រាបបានឡើយ !!!!
ដោយះ លោក សោ សិលា
ចេញផ្សាយថ្ងៃ ពុធ ១២ រោច ខែកក្ដិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២១
ព័ត៌មានជាតិ
ខេត្តព្រវិហារ៖
កំពុងល្បីកក្រើករយៈពេលប៉ុន្មានថ្ងៃនេះផងដែរ ដែលមហាជនគ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍ជាខ្លាំង ដោយសង្កេតឃើញនៅលើបណ្តាញគេហទំព័រសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានធ្វើការចុះផ្សាយព្រងព្រាតពាក់ព័ន្ធទៅនិងរឿងលោកស្រី ឈ្មោះ អ៉ិន ស្រីម៉ៅ ដែលជាមេឈ្មួញខាងរកស៊ីបទល្មើលឈើជើងខ្លាំ និង ជាម្ចាស់ដេប៉ូឈើដ៏ធំនៅក្រុងខេត្តព្រះវិហារ រួមនិងបក្សពួក ដែលជាអ្នកឈរចាំកាងនិងរត់ការផ្លូវ ឈ្មោះ រស់ សុធី ជាមន្ត្រីប៉ូលីស និង ឈ្មោះ ខឹត សុធារ៉ា មានតួនាទីជាអភិបាលរងក្រុងព្រះវិហារ បានឃុបឃិតគ្នាជាប្រពន្ធ័ក្នុងការ ដឹកជញ្ជូនឈើពីតំបន់អភិរក្សគូលែនព្រហ្មទេព បានយ៉ាងរលូន ស្របពេលស្នាក់បរិស្ថាន និងជំនាញរដ្ឋាបាលព្រៃឈើ ប្រចាំការតាមដងផ្លូវប្រដាក់ដូចខ្យង តែបែជាមិនបង្ក្រាប.?។
ខណ:ដែលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋជាក់ស្ដែងហើយ សមត្ថកិច្ចមួយចំនួនតូចទាំងនោះ បែរជាមិនធ្វើការបង្ក្រាបតល់តែសោះ នៅតែបណ្តោយអោយក្រុមឈ្មួញឈើល្បីឈ្មោះខ្លាំងលោកស្រី អុិន ស្រីម៉ៅ បានឃុបឃិតគ្នាជាប្រពន្ធដដែល ថែមទាំងគៀងគរ រណាយន្ត និងគោយន្តកន្ត្រៃ ប្រមាណជិត១០០គ្រឿង ដើម្បីពួកគេប្ដូររូបភាព សមាសភាពឈ្មួញថ្មីបន្តលួចចូលទៅក្នុងព្រៃ អភិរក្សគូលែនព្រហ្មទេព កាប់ឈើឈ្លីក(ឃ្លុំ) ដឹកចូលក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលមានទីតាំងដេប៉ូច្រកចេញតែមួយ រដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏ដូចជាលោក ពិន ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ហើយបើគិតមកដល់ពេលនេះ គេមិនទាន់ឃើញចំណាត់ការ របស់សមត្ថកិច្ច ទៅលើក្រុមមេឈ្មួញឈើល្បីខ្លាំងឈ្មោះ អុិន ស្រីម៉ៅ នៅឡើយទេ។
ប្រភពបានអោយដឹងទៀតថា ការដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តព្រះវិហារ ហ៊ានឃុឃុបឃិតអោយឈ្មួញឈ្មោះ អុិន ស្រីម៉ៅ និងបក្សពួក បន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងរាលដាល គឺមានការបើកដៃពីសំណាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលខេត្តព្រះវិហារ ជាកូនចៅ អោយដេប៉ូឈើឈ្មោះ អុិន ស្រីម៉ៅ ចេញតាមអំពើរចិត្តផងដែរ។
ពាក់ព័ន្ធទៅនិងរឿងក្រុមមេឈ្មួញឈើជើងខ្លាំង អ៉ិន ស្រីម៉ៅ ប្រចាំក្រុងខេត្តព្រះវិហារ
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកុំមើលរំលងភាពអសកម្មរបស់ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ ខេត្តព្រះវិហារ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សូមឯកឧត្តមទេសរដ្ឋមន្ត្រីចាត់វិធានការផងទាន។
ជុំវិញនៃការចុះផ្សាយករណីខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយរាល់ការ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចឲ្យបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹតនិងអយុត្តិធម៌សម្រាប់ខ្លួន សារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ៕
ដោយ: គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com//