ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក  បានផ្ញើសាររំលែកទុក្ខជូនគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋឥណ្ឌា !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក  បានផ្ញើសាររំលែកទុក្ខជូនគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋឥណ្ឌា !!!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក  បានផ្ញើសាររំលែកទុក្ខជូនគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់អគ្គមេបញ្ជាការកងទ័ព នៃសាធារណរដ្ឋឥណ្ឌា !!!!

ដោយះ លោក ភួងមុនីរដ្ឌ
ចេញផ្សាយថ្ងៃ សុក្រ ៦កើត  ខែមិគសិរ  ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹង ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១
ព័ត៌មានជាតិ

រាជធានីភ្នំពេញ:

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់ ឯកឧត្តម នាយឧត្តមសេនី៍យ៍ Bipin Rawat អគ្គមេបញ្ជាការកងទ័ពឥណ្ឌា រួមជាមួយនឹងភរិយារបស់គាត់ ក៏ដូចជានាយទាហានអមដំណើរចំនួន ១១ រូបផ្សេងៗទៀត  នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងរដ្ឋ Namil Nadu។

យោងតាមលិខិតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីភក្តីភាព និងវីរភាពរបស់ សពឯកឧត្តម នាយឧត្តមសេនីយ៍ Bipin Rawat និងនាយទាហានទាំង ១១ រូប នៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ហើយការស្លាប់ដ៏អកុសលនេះ គឺជាការបាត់បង់មួយដ៏ធំធេងរបស់កងទ័ព និងប្រជាជនឥណ្ឌា។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានរំឮកផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សពឯកឧត្តម នាយឧត្តមសេនីយ៍ Bipin Rawat នៅក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្លាប់ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌា កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវអាក់ខានវិញដោយសារបញ្ហាជំងឺកូវីដ-១៩ ហើយគ្រោងនឹងរៀបចំឡើងវិញនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: Uncategorized, ព័ត៌មានថ្មី
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved