ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា !!!!! »» សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង !!!!! »» ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ!!!!! »» សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យជំនាញព្យាបាលលោកពូ អាយុ ៦៧ឆ្នាំ ដែលមានជំងឺបេះដូងរីក !!!!! »» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានឯកភាពធ្វើជាប្រធានកិត្តិយសនៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានអនុញ្ញាតឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យកីឡាជនមានពិការភាពឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត !!!!! »» ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសឆ្លងដែន !!!!! »» កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ !!!!! »» លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីក្នុងពិធី សែនក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល១ខ្នង កម្ពស់៥ជាន់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញ ចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ !!!!! »» សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ដំណើរវិវត្តន៍របស់សង្គមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងជា ០៣ ដំណាក់កាល គឺ៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ដំណើរវិវត្តន៍របស់សង្គមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងជា ០៣ ដំណាក់កាល គឺ៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតះ ដំណើរវិវត្តន៍របស់សង្គមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងជា ០៣ ដំណាក់កាល គឺ៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ អង្គារ ២ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១៧ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

រាជធានីភ្នំពេញះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សាជុំវិញរាជធានីភ្នំពេញ នៅ, ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានថ្លែងនៅក្នុងកម្មវិធី ថា៖

ថ្ងៃនេះគឺជាឱកាសនៃការជួបជុំប្រកបដោយអត្ថន័យ និងក្តីសប្បាយរីករាយស្និទ្ធស្នាលជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំចំណុះមន្ទីអប់រំ យុវជន និងកីទ្បារាជធានីភ្នំពេញ ចំនួនប្រមាណជាង ៣ ពាន់នាក់ ដែលជាអ្នកមានគុណចូលរួមចំណែកក្នុងការកសាងសមិទ្ធផលមូលធនមនុស្សនៅកម្ពុជាឱ្យមានការកើនឡើងជាលំដាប់ទាំងបរិមាណ និងគុណភាព បម្រើឱ្យសេចក្តីត្រូវការក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

ជាមោទនភាពណាស់ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបបញ្ជាក់អំពីគុណភាពនៃការដឹកនាំ ដែលស្តែងចេញតាមរយៈការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនផ្នែកនយោបាយ, សេដ្ឋកិច្ច និងសង្គម ព្រមជាមួយនឹងសមត្ថភាពគ្រប់គ្រាន់ និងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិរន្តរ៍។

ច្បាស់ណាស់ថា ដំណើរវិវត្តន៍របស់សង្គមកម្ពុជា ត្រូវបានឆ្លុះបញ្ចាំងជា ០៣ ដំណាក់កាល គឺ៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល។

i. អតីតកាល និងបច្ចុប្បន្នកាល ត្រូវបានមើលឃើញតាមរយៈសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្តចតេជោ នាយករដ្ឋមន្រ្តី រួមជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខិតខំរួមគ្នាសម្រេចបាន ជាអាទិ៍៖ ការរំដោះប្រជាពលជនឱ្យរួចផុតពីការកាប់សម្លាប់របស់របបប៉ុលពត និងការស្រោចស្រង់ប្រទេសជាតិពីការបំផ្លិចបំផ្លាញ, ការបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ និងការបង្រួបបង្រួមទឹកដីក្រោមធ្លុងឯកភាពជាតិតាមរយៈនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ, ការពង្រឹងឯករាជ្យ និងអធិបតេយ្យជាតិ ដោយបង្កើនភាពម្ចាស់ការលើគ្រប់វិស័យ រួមផ្សំនឹងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្រប់បណ្តាប្រទេសជាមិត្ត, ការលើកម្ពស់នូវកិត្តិយស កិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ ដោយបានបោះជំហានដ៏វែងឆ្ងាយចេញពីជាប្រទេសញាំញីដោយសារសង្រ្គាម និងការរត់ភៀសខ្លួន ក្លាយទៅជាប្រទេសដែលផ្គត់ផ្គង់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាតិ និងជាគោលដៅទេសចរណ៍ប្រកបដោយស្នាមញញឹម ហើយថ្មីៗនេះ សម្តេចតេជោ ក៏បាននាំមកនូវមោទនភាពជាតិ តាមរយៈភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិកក្នុងនាម សម្តេច ជាប្រធានអាស៊ានឆ្នាំ ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា និងជាពិសេសចុងក្រោយ គឺការផ្តល់ដល់ប្រជាជនកម្ពុជានូវការអភិវឌ្ឍលើគ្រប់វិស័យ ដោយបានបើកឱកាស បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានកម្រិតជីវភាពល្អប្រសើរទ្បើងជាលំដាប់។

ii. អនាគតកាល សំដៅដល់បុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជាជន បន្តអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មាន ទេពកោសល្យប៉ិនប្រសប់ និងពោរពេញបទពិសោធន៍ពិតជាក់ស្តែងរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្ស ព្រមជាមួយនឹងការចូលរួមរបស់សមាជិក សមាជិកា និងប្រជាពលរដ្ឋទូទៅគ្រប់ស្រទាប់វណ្ណៈ៕

ដោយ៖ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved