ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 49 42 11 / 097 95 55 584 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា  ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ថ្លែងសន្ទរកថា អបអរសារទរ ខួបអនុស្សាវរីយ៍ទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨ ខែ មិថុនាឆ្នាំ ១៩៥១- ២៨ មិថុនា ឆ្នាំ ២០២២ រៀបចំនៅ ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត !!!! »» លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ផ្ដល់ឱកាសឱ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជាទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ !!!! »» ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការហ្វឹកហ្វឺនកម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាពរបស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹងការបំពាក់ឧបករណ៍សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ !!!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា  !!!! »» ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!! »» ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត : បានបញ្ជាក់សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកវិស័យឯកជន គឺជាក្រុមប្រតិបត្តិករជាក់ស្ដែងនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!! »» ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ក្រោយពល ហ្វេសបុក ក្នុងស្រុក១ ដែលបានចេញផ្សាយថាឯកឧត្តម បានចេញសែកស្អុយ ហើយត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :  អង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :  អង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន !!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត :  អង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន !!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ សៅរ៍ ៦រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ២១ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ខេត្តស្វាយរៀងះ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដែលនៅក្នុងឪកាសនោះ ឯកឧត្តម បណ្ឌិតបានមានប្រសាសន៍ទៅកាន់អង្គពិធី ថា៖

ថ្ងៃនេះពិតថ្ងៃដែលមានមោទនភាពណាស់ ខ្ញុំសូមអរគុណចំពោះក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្ស ដោយមានក្រោមការគាំទ្ររបស់គណៈកម្មាធិការគណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២ នៃការប្រកាសបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅក្នុងបណ្តាឃុំ-សង្កាត់ទាំង ៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជាការបង្ហាញឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។

ឯកឧត្តម បណ្ឌិត បានបន្តទៀតថា យុទ្ធនាការឃោសនានេះ មានបំណងឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ, ចំណុចខ្លាំងដែលជាកត្តាកំណត់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំសម្រេចបានតាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និងវាយតម្លៃច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ ក៏ដូចជាការធានាទាំងស្រុងជូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តនូវបុព្វហេតុបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ជាការពិតណាស់ការរួមគ្នាជាធ្លុងសាមគ្គីរវាងក្រុមការងារយុវជនគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង និងគណៈកម្មាធិការបក្សខេត្ត, គណៈកម្មាធិការបក្សក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងមន្ត្រីគណបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ គឺជាកត្តាសំខាន់មួយឆ្ពោះទៅកាន់ជោគជ័យ។ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងខេត្តស្វាយរៀងប្រមាណជាង ៣ សែននាក់ ដូច្នេះការគ្រប់គ្រងមិនងាយស្រួលនោះឡើយ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាពនៃគណៈកម្មាធិការបក្សខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ ពិតណាស់ ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។ ជាក់ស្តែង ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេស សម្តេចតេជោ ប្រធានគណបក្ស ក៏តែងបានយកចិត្តទុកដាក់ជាខ្លាំងលើការងារពង្រឹងអង្គការចាត់តាំងយុវជន និងការងារកសាងសមាជិកគណបក្សក្នុងជួរយុវជន ដើម្បីជាយន្តការជំនួយឱ្យគណបក្សលើការងារបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ ស្រឡាញ់ប្រជាជន បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ជឿជាក់លើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស និងក៏ជាយន្តការសំខាន់មួយជាជំនួយដល់គណបក្សក្នុងការកសាងកម្លាំងបន្តវេន។ ជាពិសេស ក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដូចក្នុងពេលនេះ គឺដើម្បីជំរុញឱប្រជាពលរដ្ឋទូទៅ និងយុវជន ទៅចុះឈ្មោះបោះឆ្នោត ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម បណ្ឌិត បានមានមតិផ្ដាំផ្ញើរដល់យុវជនគណបក្ស អោយពង្រឹងការរក្សា  និងពង្រឹងការឯកភាពទស្សនៈ គោលជំហរ សតិអារម្មណ៍ ក៏ជាកិច្ចការសំខាន់ចាំបាច់ផងដែរ។ សមាជិកម្នាក់ៗ អាចមានការគិតពិចារណាយល់ឃើញ និងរបៀបរបបការងារផ្សេងៗគ្នា ប៉ុន្តែអ្វីដែលត្រូវប្រកាន់ខ្ជាប់ គឺការរក្សាបាននូវបេះដូង និងទស្សនៈរួមថា យើងអនុវត្តសិទ្ធនយោបាយរបស់យើង ដោយបានសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សយើងជាគណបក្សដែលបានកសាងនូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងបានផ្តល់ភាពកក់ក្តៅជូនប្រជាជន ព្រមទាំងការធានានូវលំនឹងស្ថិរភាពគ្រប់បែបយ៉ាងសម្រាប់អនាគត។ នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។ ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌនៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ៕

ដោយ៖ គេហទំព័រ សម្លេងជាយដែន
https://www.dvc-news.com/

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 49 42 11 / 097 95 55 584

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "សម្លេងជាយដែន"

សារព័ត៌មាន "សម្លេងជាយដែន" ដំណើរការ​តាមប្រកាសលេខ ៤៩១ ពមប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៤

ទីស្នាក់ការ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

Tel: 012 49 42 11 / 097 95 55 584

Copyright © 2015 Cheayden Voince News, All right Reserved